MENU
អ្នកនាង សួន ចន្ថា ចោលអាមេរិកក្តាប់តំណែងគណៈកម្មាការដែលលេចធ្លោ
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១៣:១៤ | ១,៨៥៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ដើម្បីកិច្ចការដែលយល់ថាមានសភាពសំខាន់និងហ្មត់ចត់ទុកជាស្នាដៃតារាចម្រៀងយូរឆ្នាំនៅតែមានឈ្មោះអ្នកនាងសួន ចន្ថាសុខចិត្តចោលកិច្ចការមួយចំនួននៅអាមេរិកទុកមួយអន្លើគ្រាដែលកម្មវិធី«ចង់ក្លាយជាតារា»ដែលអ្នកស្រីសួន ចន្ថាជាគណៈមេប្រយោគកុំទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន។

បើទោះបីជាអ្នកស្រីសួន ចន្ថាកំពុងតែមានវត្តមានដាក់ពិន្ទុលើទឹកដមសំឡេងដល់បេក្ខជនប្រឡងចម្រៀងនៅកម្មវិធី«ចង់ក្លាយជាតារា»របស់ទូរទស្សន៍អប្សរាក៍អ្នកនាងកំពុងតែបោះបង់ឱកាសចេញទៅបំពេញការងារនៅអាមេរិកក្នុងនាមជាអ្នកសិល្បៈតាមសំណូមពរបងប្អូនខ្មែរនៅទីនោះ។យ៉ាងណាមិញអ្នកស្រីសួន ចន្ថាហាក់យកចិត្តទុកដាក់ក្នុងការដាក់ពិន្ទុប្រឡងចម្រៀងក្នុងទូរទស្សន៍អប្សរាដោយការប្រយ័ត្នខ្ពស់ដើម្បីចម្រាញ់យកអ្នកមានសំឡេងល្អនិងសមត្ថភាពគ្រាដែលតួនាទីគណៈកម្មាការមេប្រយោគកំពុងតែមានការគាំទ្រ។

    អ្នកស្រី សួន ចន្ថាបានគូសបញ្ជាក់ឲ្យដឹងថាអ្នកស្រីសូមអរគុណដល់បណ្តាទស្សនិកជនទាំងក្នុងនិងក្រៅស្រុកដែលបានជួយគាំទ្រការងាររបស់អ្នកស្រីក្នុងការបំពេញតួនាទីក្នុងនាមជាគណៈកម្មាការដាក់ពិន្ទុប្រឡងចម្រៀងកន្លងមកនៅក្នុងស្ថានីយ៍ទូរទស្សន៍អប្សរាតាំងពីកម្មវិធីប្រឡងចមរៀង«ផ្កាយរៈក្នុងសួន»រហូតមកទល់ពេលនេះហើយនេះក៍ជាការផ្តល់កិត្តិយសដល់អ្នកស្រីពីសំណាក់ទូរទស្សន៍អប្សរាផងដែរ។អ្នកស្រីគ្មានអ្វីក្រៅតែការព្យាយាមជាបន្តទៀតដាក់ការវិនិច្ឆ័យឲ្យបានល្អក្នុងនាមជាមេប្រយោគប្រឡងចម្រៀងគ្រាដែលកម្មវិធីថ្មី«ចង់ក្លាយជាតារា»របស់ទូរទស្សន៍អប្សរាទើបបង្កើតថ្មីនេះសុទ្ឋតែមានបេក្ខជនល្អៗនិងប្អូនៗក្មួយៗចូលចិត្តនិងមកដាក់ពាក្យគួរឲ្យភ្ញាក់ផ្អើលផងដែរ។

ដោយទឹកចិត្តស្រឡាញ់ការងារជាគណៈមេប្រយោគនេះហើយអ្នកស្រីមិនបានទៅអាមេរិកតាមសំណូមពរបងប្អូនយើងរស់នៅនាយសមុទ្រនោះទេព្រោះថាមិនចង់ចោលការងារនៅអប្សរាបានពិសេសការប្រឡងនេះអ្នកស្រីត្រូវតែនៅមើលការងារនេះឲ្យល្អជាមួយគណៈមេប្រយោគដ៍ទៃទៀតផងដែរ។ចំពោះគម្រោងទៅអាមេរិកក៍គ្មានអ្វីក្រៅពីការងារដែលបងប្អូនខ្មែរនៅទីនោះពឹងឲ្យជួយធ្វើជាមេប្រយោគប្រឡងចម្រៀងក្នុងការប្រឡងចម្រៀងនៅទីនោះដែលគេបានរៀបចំឡើង។ដំណឹងនេះអ្នកស្រីត្រេកអរនៅពេលដែលអ្នកក្រៅប្រទេសផ្តល់តម្លៃបែបនេះនិងសោកស្តាយដែលមិនអាចបំពេញការងារជូនភ្លាមៗស្របពេលដែលការងារនៅអប្សរាទើបតែមកដល់គឺមិនអាចទៅបានគ្រាដែលគេឲ្យតម្លៃថាអ្នកស្រីដាក់ពិន្ទុប្រឡងចម្រៀងសមល្អនិងលេចធ្លោល្អ។ទៅបីជាយ៉ាងណាអ្នកស្រីនៅតែទទួលយកសំណើរនេះជាបន្តទៀតដើម្បីបានធ្វើជាមេប្រយោគនៅអាមេរិកក្នុងការដាក់ពិន្ទុក្រោយការងារនៅក្នុងស្រុកស្បើយព្រោះពេលនេះមមាញឹកទាំងការច្រៀងក្នុងកម្មវិធីមង្គលការជប់លៀងការឡើងសម្តែងតាមស្ថានីយ៍ទូរទស្សន៍ការច្រៀងតាមខេត្តផងដែរ។

អ្នកស្រីបន្ថែមទៀតថាសម្រាប់កម្មវិធីប្រឡើងចម្រៀ«ចង់ក្លាយជាតារា»ក្រៅពីអ្នកស្រីជាគណៈមេប្រយោគគឺមានគណៈកម្មាការផ្សេងៗទៀតសុទ្ឋតែជាអ្នកជំនាញដូចជាឌីជណាណា លោកឌីជេប៊ុមប៊ុយ លោកសុភេនអ្នករៀបចំកម្មវិធី ព្រមទាំងកញ្ញានៅ សូនីតានិងលោករ៉ាស៊ីជាពិធីករដំណើរការកម្មវិធី។ចំណែកការប្រឡងចម្រៀងវិញគឺពិសេសជាងមុនៗវិញ្ញាសាគឺរិតតែពិបាកសម្រាប់ចម្រាញ់យកបេក្ខជនល្អឆ្លាតពូកែនិងមានទឹកដមសំឡេងពិរោះសមជាការឲ្យពិន្ទុនិងមហាជនឲ្យតម្លៃ។

Tags:
  • សួន ចន្ថា
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥