MENU
អ្នកនាងឃ្មិបថាឲ្យហុងដា ធ្វើឲ្យកូនប្រុសក្លាយជាឃាតករឿងបែបហ្នឹង
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ០៩:៥២ | ១,០២៥ ដង | ចុចបញ្ចេញមតិ (០)

រាជាធានីភ្នំពេញ៖  ក្នុងពេលដែលកូនប្រុសនាយហុងដាក្លាយជាឃាតកសម្លាប់ប្រពន្ឋទី២នាយហុងដាអ្នកនាងឃ្មិបដែលទើបតែដឹងរឿងនិងធ្លាក់ខ្លួនស៊ីឈ្មួលគេកើបស្រូវបេះបន្លែនៅបន្ទាយមានជ័យហាក់សម្តែងការអាក់អន់ចិត្តចំពោះនាយហុងដាទៅវិញដែលជម្រះយកកូនទៅចិញ្ចឹមបែរជាមើលថែរមិនល្អរហូតផ្ទុះរឿងរ៉ាវក្លាយជាជនញៀនថ្នាំនិងជនអគតិប្រើកាយវិការសម្លាប់គេ។

អ្នកនាងរ៉េន សុធារីបានខំប្រមែប្រមូលកម្លាំងដើរខ្ចីលុយគេពីខេត្តបន្ទាយមានជ័យមកភ្នំពេញបាន៥០០បាតដើម្បីធ្វើជាសាហុយចាយវាយក្នុងក្រុងភ្នំពេញទៅមើលកូនប្រុសដែលក្លាយជាឃាតកបំផ្លាញជីវិតប្រពន្ឋទី២នាយហុងដាអតីតស្វាមីខ្លួនក្លាយជាផ្ទាំងរឿងធំបំផុតក្នុងសង្គមសិល្បៈនិងមហាជនក្នុងនិងក្រៅស្រុក។

អ្នកនាងឃ្មិបដែលពេលនេះកលាយជាស្ត្រីមេម៉ាយសារជាថ្មីក្រោយលែងប្តីទី២និងអះអាងថាមានកូនស្រីម្នាក់អាយុ២ឆ្នាំបានសារភាពនូវអាថ៌កំបាំងជាច្រើនក្រោយបាត់មុខពីសិល្បៈដើម្បីគេចចេញពីបណ្តាញសារព័ត៌មានមួយចំនួនវាយបកនូវរឿងអាស្រូវផ្សេងៗមកលើនាង។

នាងឃ្លិបដែលមានមុខជាំប្រែជាមនុស្សមើលមិនស្គាល់ខ្មៅស្បែកបានបង្ហាញការភ្ញាក់ផ្អើលក្រោយដឹងថាកូនប្រុសនាងក្លាយជារឿងធំសង្គមមិនឲ្យតម្លៃនាងថាកូនប្រុសនាងត្រូវបាននាយហុងដាអះអាងថាយកទៅចិញ្ចឹមមិនឲ្យនាងយកទៅចិញ្ចឹមឡើយតាំងពីលែងគ្នា។កូនប្រុសដែលក្លាយជាឃាតកនោះកាលពីតូចគឺរៀនពូកែនិងស្តាប់បង្គាប់ឪពុកម្តាយតែដល់បែកពីនាងរាប់ខែឆ្នាំបែរជាធ្លាក់ខ្លួនទៅជារឿងបែបនេះនាងពិតជាភ្ញាក់ផ្អើលមិននឹកស្មានឡើយ។ការត្រឡប់មកភ្នំពេញនេះគឺបំណងចង់មកមើលកូនប្រុសរបស់នាងដែលមានរឿងគ្រាដែលទើបតែដឹង។នាងនៅស្រុកបន្ទាយមានជ័យក៍ព្រោះតែមិនចង់នៅភ្នំពេញស្របពេលដែលនាងត្រូវគេចោទថាយកប្តីគេយកប្តីឯកឧត្តមឬប្តីនៅអាមេរិកទៅនៅទីនោះដែលធាតុពិតនាងទៅបន្ទាយមានជ័យនៅជាមួយលោកឪពុកជីវ៉ាន់ស៊ុយហើយបួនឆ្នាំក្រោយបានជ្រើសយកប្តីមួយទៀតកុំឲ្យគេថាយើងជាស្ត្រីនៅម្នាក់ឯងគេមើលងាយដោយមិនមែនផិតក្បត់ស្វាមីរត់ចោលនោះទេ។

នាងសារភាពទៀតថានាងលែងលះគ្នាផឹងរហូតខំដាច់ចិត្តឲ្យកូនទៅនៅជាមួយហុងដាដោយសារតែលោកហុងដាគាត់ញៀនល្បែងនិងស្រីព្រោះនាងបាននិយាយរួចហើយថាឲ្យខំរកលុយទិញដីធ្វើផ្ទះឬទិញផ្ទះទុកដើម្បីជ្រកកុំឲ្យជួលគេហើយស្រីមានៗទៅតែស៊ីហើយឲ្យលុយទៅតែបំណងនេះមិនបានសម្រេចនោះទេទើបនាងឈប់និយាយនិងលែងលះគ្នាតែម្តង។អតីតតារាកំប្លែងក្រុយនាយកុយរូបនេះលើកឡើងទៀតថាខ្លួនបានមកភ្នំពេញច្រៀងផងទៅមើលលោកឪពុកឈឺផងនៅពេទ្យកេតុមាលារហូតទាល់តែគាត់លាចាកនាងបានទៅនៅបន្ទាយមានជ័យវិញសុខចិត្តទៅធ្វើស្រែបេះបន្លែលក់រាវខ្យងខ្ចៅដើម្បីបិទរឿងរ៉ាវមិនឲ្យគេដឹងឡើយ។យ៉ាងណាមិញនាងមានបំណងចង់មកជួបកូននៅក្នុងពន្ឋាគារចង់ផ្តាំពាក្យពេចន៍ល្អៗខ្លះដល់កូនដើម្បីធ្វើជាមនុស្សតាំងចិត្តជាកុសលកុំគិតច្រើនដឹងខុសត្រូវកែ។

តារាកំប្លែងអភ័ព្ទនេះបានលើកដៃអំពាវនាវដល់មហាជនសម្តេចឯកឧត្តមមួយចំនួនមេត្តាជួយដល់រូបនាងនិងលោកពូរបស់នាងនិងម្តាយមីងនាងនៅបន្ទាយមានជ័យដែលក្រនៅខ្ទមគ្មានភ្លើងអគ្គិសនីប្រើនោះទេមានតែពិលតូចមួយប៉ុណ្ណោះ។យ៉ាងណាគេនៅមិនទាន់ដឹងថានាងហុងដាមានប្រតិកម្មបែបណានោះទេជុំវិញរឿងដែលនាងឃ្មិបបានបរិយាយរឿងពាក់ព័ន្ឋនិងស្នេហាអតីតកាលនិងរំលឹករឿងអតីតកាលនាពេលនេះគ្រាដែលលោកកំពុងតែខូចចិត្តប្រពន្ឋក្រោយចាកចេញគ្មានវិលវិញនិងកំពុងធ្វើបុណ្យ៧ថ្ងៃ។                         

Tags:
  • ឃាតក
  • ហុងដា
  • ឃ្មិប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥