MENU
រថយន្តបើកខ្លួនឯង (Self-Driving Car) របស់ Google បង្កអោយមានគ្រោះថ្នាក់ជាលើកដំបូង
បច្ចេកវិទ្យា | ថ្ងៃអង្គារ ទី០១ មីនា ២០១៦, ១០:១៩ | ៩៦៧ ដង | ចុចបញ្ចេញមតិ (០)

ក្នុងការដាក់សាកល្បងរថយន្តបើកខ្លួនឯងរបស់ Google នេះ ធ្លាប់មានរថយន្តសាកល្បង ២ ឬ៣គ្រឿង បានជាបពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរ ប៉ុន្តែគ្រោះថ្នាក់ទាំងអស់នេះ សុទ្ធជាកំហុសរបស់អ្នកបើកបរនៃរថយន្តផ្សេង មិនមែនបង្កឡើងដោយរថយន្តសាកល្បងរបស់ Google ទេ។ កំហុសដំបូងរបស់រថយន្តសាកល្បងនេះ បានកើតឡើងនៅថ្ងៃទី ១៤ កុម្ភៈ នៅពេលដែលរថយន្ត Lexus R450h ដែលមានភ្ជាប់ប្រព័ន្ធបើកបរដោយខ្លួនឯងរបស់ Google បានបុកនឹងរថយន្តក្រុងនៅវាលស្មៅរបស់ Google តាមជើងភ្នំ នៃរដ្ឋកាលីហុ្វញ៉ា។

សំណាងល្អ គ្មានអ្នករងរបួស ប៉ុន្តែវាហាក់ដូចជាគ្រោះថ្នាក់នេះកើតឡើង នៅពេលរថយន្តបើកខ្លួនឯង និងមនុស្សដែលត្រួតពិនិត្យប្រព័ន្ធសាកល្បងនេះ បានមានកំហុសដោយគិតថា រថយន្តក្រុងដែលកំពុងធ្វើដំណើរមកនោះ នឹងអនុញ្ញាតអោយរថយន្តសាកល្បងរបស់ខ្លួនទៅមុន។

មនុស្សគ្រប់គ្នាដែលបានធ្វើដំណើរតាមដងផ្លូវ ប្រាកដជាដឹងច្បាស់ហើយថា រថយន្តក្រុងគឺពិបាកនឹងស្មាន និងយល់ចិត្តណាស់ ហើយពេលខ្លះបើកបរគ្មានការយោគយល់ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ នេះនៅតែមិនអាចជាការហេតុដើម្បីដាក់កំហុសទៅកាន់រថយន្តក្រុងបានឡើយ។ ដើម្បីមុខមាត់របស់ Google នៅក្នុងរបាយការណ៍ប្រចាំខែចុងក្រោយនេះ ក្រុមហ៊ុនបានលើកឡើងថា៖

ក្នុងករណីនេះ យើងនឹងសុខចិត្តទទួលខុសត្រូវខ្លះ ព្រោះប្រសិនបើរថយន្តរបស់យើងមិនបានធ្វើដំណើរទៅកន្លែងនោះ វាក៏គ្មានគ្រោះថ្នាក់នេះកើតឡើងបានដែរ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានលើកឡើងបន្តទៀតថា៖

ក្រុមការងារយើងនិយាយថា រថយន្តសាកល្បងរបស់យើងជឿថា រថយន្តក្រុងនោះនឹងបន្ថយល្បឿន ឬក៏ឈប់ដើម្បីអោយរថយន្តយើងអាចឡើងជ្រៀតចូលផ្លូវកណ្តាលដើម្បីបន្តដំណើរ ព្រោះយើងឃើញថា វាមានសល់ចន្លោះធំល្មមដែលវាអាចទៅបាន ប៉ុន្តែវាមិនដូចអ្វីដែលយើងគិត។

Google ក៏ប្រហែលជានឹងយកករណីគ្រោះថ្នាក់នេះទុកជាបទពិសោធន៍ និងបានដាក់ការសន្និដ្ឋានក្នុងរបាយការណ៍ថា ក្រោយពីបានត្រួតពិនិត្យទិន្នន័យទាំងនោះ គេនឹងមានគម្រោងកែសម្រួលប្រព័ន្ធបើកបរដោយខ្លួនឯងនេះ អោយបន្ថែមការចំណាំថា រថយន្តក្រុង និងរថយន្តធំៗ គឺមានរបៀបបើកបរមិនសូវដូចនឹងរថយន្តតូចៗ ធម្មតាទេ។ គេសង្ឃឹមថា រថយន្តបើកខ្លួនឯងនេះ នឹងអាចគ្រប់គ្រងស្ថានការណ៍បែបនេះបាន ដោយគ្មានបញ្ហា នាពេលអនាគត។

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ tom’sguide 

Tags:
  • Self-Driving Car
  • Google
  • គ្រោះថ្នាក់
  • រថយន្តបើកខ្លួនឯង
  • Lexus R450h
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥