MENU
ក្រុម Hacker របស់ ISIS ព្យាយាម Hack វេបសាយ Google ប៉ុន្តែត្រូវបរាជ័យ
បច្ចេកវិទ្យា | ថ្ងៃព្រហស្បតិ៍ ទី០៣ មីនា ២០១៦, ០៩:០៣ | ៣,០៣៣ ដង | ចុចបញ្ចេញមតិ (០)

Hacker មួយក្រុម នៃពួករដ្ឋអ៊ីស្លាមជ្រុលនិយម (ISIS) បានអួតប្រាប់គេថា ពួកគេបានជ្រៀតចូល (Hack) វេបសាយ Google បានសម្រេចហើយ ប៉ុន្តែអ្វីដែលគួរអោយខ្មាស់គេវិញនោះ គឺថាក្រុមពួកគេមិនបាន Hack វេបសាយ Google បានឡើយ គឺពួកគេគ្រាន់តែ Hack វេបសាយមួយផ្សេង ដែលមានឈ្មោះស្រដៀងនឹងវេបសាយ Google តែប៉ុណ្ណោះ។

មនុស្សមួយក្រុមដែលហៅខ្លួនឯងថា “កងទ័ពបច្ចេកវិទ្យានៃរដ្ឋអ៊ីស្លាម” (Cyber Caliphate Army) បានសន្យាប្រាប់គេឯងតាមកម្មវិធី Telegram ថា ពួកគេនឹងវាយប្រហារវេបសាយ Google នៅថ្ងៃច័ន្ទ នេះបើតាមរបាយការណ៍របស់វេបសាយ vocative.com ។

ពួកគេបានប្រកាសថា៖ “យើងសន្យាថានឹង Hack វេបសាយ Google អោយខានតែបាន។ យើងសន្យាទៅតាមឆន្ទៈនៃព្រះរបស់យើង! ជឿជាក់លើយើងចុះសម្រាប់ថ្ងៃនេះ។”

ទោះជាយ៉ាងណាក៏ដោយ ២ ឬ៣ ម៉ោងក្រោយមក ពួកគេបែជាវាយប្រហារវេបសាយមួយដែលមានឈ្មោះថា www.addgoogleonline.com ទៅវិញ ដែលវេបសាយនេះជាកម្មសិទ្ធរបស់ឈ្មោះ Gandani K. នៅប្រទេសឥណ្ឌា។

ក្រោយពីបាន Hack រួច វេបសាយនោះបានចាក់ចម្រៀងរបស់ ISIS មួយបទជាភាសាបារាំង និងបានដាក់ Logo របស់ខ្លួនជាមួយនឹងពាក្យថា “Hacked By: CCA” ។

ក្រុម Hacker នេះក៏បានបង្ហាញពីបញ្ជីនៃវេបសាយក្នុងប្រទេសអង់គ្លេសចំនួន ៣៥ វេបសាយ ដែលជាមុខសញ្ញារបស់ពួកគេ ដោយពួកគេនិយាយថា ការវាយប្រហានេះដើម្បីសងសឹកដល់ការសម្លាប់សមាជិក Hacker របស់ពួកគេម្នាក់ជាជនជាតិអង់គ្លេស ឈ្មោះ Junaid Hussain ដែលត្រូវបានសម្លាប់ដោយកងទ័ពអាកាសរបស់អាមេរិក កាលពីឆ្នាំមុន។

ការវាយប្រហាទាំងនេះធ្វើទៅតាមការគំរាមកំហែងរបស់ក្រុម Hackers ដែលគាំទ្រ ISIS ទៅកាន់ស្ថាបនិក Facebook និង Twitter ដែលស្ថាបនិកទាំងពីរនេះបានបិទគណនីបណ្តាញសង្គមរបស់ពួកគេ។

កាលពីឆ្នាំមុន ក្រុម Hacker របស់ ISIS បានជ្រៀតចូលគណនី Twitter របស់ទីបញ្ជារការដ្ឋានកណ្តាលនៃសហរដ្ឋអាមេរិក ដោយបានបង្ហាញ (Post) ទិន្នន័យផ្ទាល់ខ្លួននៃមន្រ្តីជាន់ខ្ពស់ផងដែរ។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ THE INDEPENDENT 

Tags:
  • Hacker
  • ISIS
  • Google
  • បរាជ័យ
  • រដ្ឋអ៊ីស្លាម
  • Cyber Caliphate Army
  • Hack
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥