MENU
ថៃបានបញ្ជូនសពពលករខ្មែរម្នាក់ ធ្វើចំណាក់ស្រុកខុសច្បាប់មកដល់ស្រុកកំណើត ខេត្តបាត់ដំបង
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ ឧសភា ២០១៧, ១១:០៣ | ៦៦៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖  អាជ្ញាធរកម្ពុជាបាននិយាយនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០១៧ថាថៃបញ្ជូនសពពលករខ្មែរម្នាក់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូង ស្រុកកំរៀងធោយាថៃបានបញ្ជូនសាកសពពលករខ្មែរម្នាក់ស្លាប់ដោយជម្ងឺរលាកសួតប្រគល់អោយអាជ្ញាធរច្រកអន្តរជាតិដូងដើម្បីប្រគល់បន្តរដល់ក្រុមគ្រួសារ។

លោកឈុន វឿន មន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកកំរៀងបានអោយដឹងថា អាជ្ញាធរថៃនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះបានបញ្ជូនសាកសពពលករខ្មែរដែលឆ្លងដែនស្វែងរកការងារធ្វើក្នុងទឹកដីថៃហើយបានស្លាប់ដោយសារមានជម្ងឺប្រចាំកាយដើម្បីប្រគល់អោយក្រុមគ្រួសារវិញតាមរយះអាជ្ញាធរមានសមត្ថកិច្ចប្រចាំច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង។

សាកសពជនរងគ្រោះឈ្មោះឈើន វ៉ាន់ឆៃ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតក្នុងភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ជនរងគ្រោះបានស្លាប់កាលពីថ្ងៃទី១០ ខៃឧសភា ឆ្នាំ២០១៧កន្លងមកនេះដោយសារជម្ងឺរលាកសួត។

ប្រភពខាងលើបញ្ជក់បន្ថែមថា រយះពេលចុងក្រោយនេះមានពលករខ្មែររាប់ពាន់នាក់បានសម្រុកឆ្លងដែនចូលក្នងប្រទេសថៃដើម្បីស្វែងរកការងារធ្វើនិងមានពលករខ្មែរជាច្រើននាក់ផ្សេងទៀតត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកស្រុកកំណើតវិញដែរ ក្រៅពីនេះក៍មានពលករខ្លះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍និងដោយជម្ងឺផ្សេងៗជាបន្តរបន្ទាប់ត្រូវបានថៃបញ្ជូនត្រឡប់មកវិញឆ្លងកាត់តាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង

Tags:
  • ថៃ
  • ពលករ
  • ចំណាក់ស្រុក
  • ខុសច្បាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥