MENU
អបអរ! ហេង សៀវឡាង យកឈ្នះជម្រើសជាតិម៉ាឡេស៊ីក្នុងការ ប្រណាំងកង់ភ្នំបូកគោ
កីឡា | ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ១០:៣១ | ៥៦៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នារីខ្លាំងរបស់កម្ពុជាលើវិស័យប្រណាំងកង់ ហេង សៀវឡាង បានយកឈ្នះជាប់គ្នាពីរថ្ងៃដោយដណ្តើមបានលេខ១ ក្នុងការប្រណាំងកង់លើភ្នំបូកគោឆ្នាំ២០១៧ទៀតហើយ ដោយមានជម្រើសពីប្រទេសម៉ាឡេស៊ីចូលរួមប្រកួតប្រជែងសមត្ថភាពជាមួយនាង។

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ការប្រណាំងរយៈចង្ងាយ៥១គីឡូម៉ែត្រកំណត់ការប្រើពេលវេលាប្រណាំងជិះពីក្រោមភ្នំឡើងមកលើភ្នំនោះ នាងបានឈ្នះចំណោមកីឡាការិនី៥រូបដែលបានចូលរួមមានកម្ពុជា ម៉ាឡេស៊ី និង ថៃ ចូលរួម ហើយក្នុងនោះកីឡាការិនីរបស់ប្រទេសម៉ាឡេស៊ីជាជម្រើសជាតិផងដែរបានចូលរួមប្រកួតជាមួយនាង ប៉ុន្តែមិនអាចឈ្នះនាងបានឡើយ។ ជាមួយនោះកីឡាការិនីថៃផងដែរបានបោះសិទ្ធប្រកួតចោលទៅវិញនៅពេលថ្ងៃប្រកួត។ 

ថ្ងៃចុងក្រោយនៃការប្រកួតរយៈចង្ងាយ៥១គីឡូម៉ែត្រផ្នែកនារីកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ជិះនៅលើភ្នំចុះក្រោមព័ន្ធជុំវិញឡើងមកលើភ្នំវិញ លេខ១ ក៏បានទៅលើកីឡាការិនី ហេង សៀវឡាង មកពីក្រុម Flying Bikes ប្រើពេល១ម៉ោង៣២នាទី៤៩វិនាទីទៀតដដែល លេខ២ កីឡាការិនី ហេង សៀវហ្គិច មកពីក្រុម Fly Bikes ប្រើពេល១ម៉ោង៤១នាទី៤៣វិនាទីនិងលេខ៣ កីឡាការិនីLim Pek Yen មកពីប្រទេម៉ាឡេស៊ីជាជម្រើសជាតិនោះ ប្រើពេល១ម៉ោង៤១នាទី១វិនាទី។

បូកសរុបទាំងពីរថ្ងៃ គណៈកម្មការខ្មែរនិងម៉ាឡេស៊ី ដែលរៀបចំបានវាយតម្លៃឱ្យអ្នកនាង ហេង សៀវឡាង ជាប់ជ័យលាភីលេខ១ នៃការប្រណាំងកង់អន្តរជាតិលើភ្នំបូកគោឆ្នាំ២០១៧។

សូមរំលឹកថា អ្នកនាង ហេង សៀវឡាង បានធ្លាប់ដណ្តើមជ័យលាភីលេខ១ក្នុងការប្រណាំងកង់លើភ្នំបូកគោក្នុងចម្ងាយ៣២គីឡូម៉ែត្រ ឆ្នាំ២០១៣។  នាងក៏បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ជិះចម្ងាយ១១៧គីឡូម៉ែត្រ ក្នុងការប្រកួតប្រណាំងកង់ដើម្បីកុមារលើកទី១១ឆ្នាំ២០១៦។  

កម្មវិធីប្រកួតប្រណាំងកង់បើកទូលាយម៉ាឡេស៊ីឆ្នាំ២០១៦ចម្ងាយផ្លូវ១០៥គីឡូម៉ែត្រក្នុងចំណោមកីឡាករកីឡាករិនីចូលរួមសរុបប្រមាណ៣,០០០នាក់ ហេង សៀវឡាង បានឈ្នះជ័យលាភីផ្នែកនារីប្រើពេល ២ម៉ោង ៤២នាទី។ កម្មវិធីប្រណាំងកង់របស់ម៉ាឡេស៊ីនេះដដែល នាងបែរជាបានត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីដើមឆ្នាំ២០១៧។

កាលឆ្នាំ២០១៥ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី នាងបានឈរនៅចំណាត់ថ្នាក់លេខ២និងលេខ៣ រួចទៅហើយប៉ុន្តែដោយសារគ្រោះអកុសល នាងមិនឈ្នះលេខ១បានដោយសារមកពីកីឡាការិនី ជនជាតិវៀតណាមមានចេនាកៀរឲ្យ ហេង ស៊ីវឡាង ដួលទើបមិនអាចយកមេដាយមាសជូនជាតិកាលនោះ។ 

កន្លងមកថ្មីៗនាងទើបតែមកហ្វឹកហាត់ពីប្រទេសប្រទេសកូរ៉េ ក្រោមការជួយជ្រោមជ្រែង គណៈកម្មកាជាតិអូឡាពិកកម្ពុជា និង សហព័ន្ធ ដើម្បីចង់ឱ្យ ហេង សៀវឡាង អាចមេដាយមាស ជូនជាតិក្នុងព្រឹត្តិការណ៍ SEA GAME ២០១៧ប្រទេសម៉ាឡេស៊ី នាពេលខាងមុននេះ៕ដោយ បូរិន

                                                                       

Tags:
  • ហេង សៀវឡាង
  • ជម្រើសជាតិ
  • ភ្នំបូកគោ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥