MENU
ហេង សៅឌី ស្តេចអុកអង្គរសង្ក្រាន្តឆ្នាំ២០១៧ ទទួលប្រាក់រង្វាន់៣០លាន
កីឡា | ថ្ងៃច័ន្ទ ទី១៧ មេសា ២០១៧, ១៨:៣២ | ១,៥៤០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ កីឡាករ ហេង សៅឌី ក្រោយយកឈ្នះ ប៊ិន គៀសេង  បានក្លាយជាស្តេចអុកអង្គរសង្ក្រាន្តឆ្នាំ២០១៧ ដោយទទួលបានប្រាក់រង្វាន់ សរុប ៣០លានរៀលហើយ ចំពោះចំណាត់ថ្នាក់លេខ២បានកីឡាករ ប៊ិន គៀសេង និងលេខ៣បានទៅកីឡាករ ឆយ វីរ៉ា ចំណែកអតីតស្តេចពីរជំនាន់ ឈាវ ប៉ូរ៉ា ត្រឹមលេខ៤។

ការប្រកួតស្វែងរកស្តេចអុកចត្រង្គប្រចាំឆ្នាំដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៧នេះបានឈានដល់ដំណាក់កាលវគ្គផ្តាច់ព្រ័ត្រហើយ ដោយរកឃើញបេក្ខជនពីររូបចុងក្រោយគឺ លោក ប៊ិន គាសេង និង លោក ហេង សៅឌីដែលត្រូវមកលេងយកម្កុដស្តេចអុកឆ្នាំ២០១៧ កាលទី១៦ ខែមេសានេះ ជាមួយការផ្សាយផ្ទាល់ពីទូរទស្សន៍BTV។  លទ្ធផលជ័យជំនះបានទៅលើ  កីឡាករ ហេង សៅឌី ដែលជានិស្សិតខាងបច្ចេកទេសព័ត៌មានវិទ្យា ទទួលប្រាប់រង្វាន់ពីការប្រកួត២០លានរៀល និង ប្រាក់ឧបត្ថម្ភផ្សេងទៀតលើនេះសរុបបាន៣០លានរៀល ។

សូមបញ្ជាក់ផងដែរថា អតីតស្តេចអុកពីរជំនាន់ ឈាវ បូរ៉ាដែលជាជើងខ្លាំងគ្រប់អ្នកលេងអុកឃើញខ្លាចនោះពេលនេះបានត្រឹមជាប់លេខ៤ក្នុងចំណោមជម្រើស៨នាក់ចុងក្រោយសម្រាប់ប្រកួតរយៈពេលបីថ្ងៃនៃអង្គរសង្ក្រាន។

លោក ឈាវ បូរ៉ា លេងថ្ងៃទី១ ប៉ះជាមួយកីឡាករ រស់ រិទ្ធយ៉ា ដោយឈ្នះនាថ្ងៃទី១ហើយបន្តមកប៉ះ ឆយ វីរ៉ា ជាជើងខ្លាំងស្តេចអុកមួយរូបដែរ ប៉ុន្តែចាញ់បានលេខ៤ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សូមរំលឹកថា កីឡាករ ហេង សៅឌី បានយកឈ្នះកីឡារ កាំង ហេង និង ឈាវ បូរ៉ា ។ ចំណែក កីឡាករ ប៊ិន គាសេង បានឈ្នះ លឹម ផល្លា និង ឆយ វីរ៉ា ។ ហេង សៅឌី បានធ្លាប់បំបាក់ ឈាវ បូរ៉ា ដែលអតីតស្តេចអុកចត្រង្គពីរឆ្នាំជាប់គ្នាមិនអោយឡើងដល់វគ្គ៨ចុងក្រោយកាលឆ្នាំ២០១៦ ម្តងហើយ៕ ដោយ បូរិន

                      

Tags:
  • ហេង សៅឌី
  • អង្គរសង្ក្រាន្ត
  • ប្រាក់រង្វាន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥