MENU
ចាន់ វឌ្ឍនា និង ធារី ចន្ថាប៊ីន នៅតែជាប់ឈ្មោះជម្រើសជាតិ សម្រាប់ជំនួបជាមួយឥណ្ឌា
កីឡា | ថ្ងៃសុក្រ ទី១០ មីនា ២០១៧, ១៣:៤២ | ៧១៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កីឡាករ ចាន់ វឌ្ឍនា ដែលកំពុងក្លឹបជប៉ុន Fujieda MYFC និងកីឡាករ ធារី ចាន់ថាប៊ីន ក្លឹបថៃ Krabi FC ត្រូវគ្រូបង្គោលថ្មីរបស់សហព័ន្ធបាល់ទាត់កម្ពុជាសម្រេចឱ្យជាប់ឈ្មោះជម្រើសជាតិដដែលសម្រាប់ជំនួបជាមួយក្រុមបាល់ទាត់ប្រទេសឥណ្ឌា ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។

លោក ឡេអូណាដូ ល្វីស ដែលជាគ្រូបង្គោលថ្មីក្នុងពិធីសន្និសីទកាសែតប្រកាសឈ្មោះជម្រើសជាតិកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។ បានឱ្យដឹងថា ជម្រើសដំបូង២៣ត្រូវបានប្រកាសជាផ្លូវការហើយប្រកាសបែបនេះដើម្បីកុំមហាជននិងប្រព័ន្ធផ្សព្វផ្សាយចេះយល់ច្រឡំ ហើយធ្វើការរិះគន់ដល់ក្រុមបាល់ទាត់សម្រាប់ការប្រកួតអន្តរជាតិជារើយៗ។

លោកសូមផ្តាំផងដែរប្រសិនបើសហព័ន្ធមិនចេញឈ្មោះកីឡាករណាមួយក្នុងបញ្ចីរនោះទេសូមមេត្តាកុំផ្សាយព័ត៌មានមិនផ្លូវការបើទោះបីជាក្លឹបបាល់ទាត់នីមួយៗបង្ហើបឱ្យដឹងក៏ដោយ។

គ្រូបង្វឹករូបនេះបានបញ្ជាក់ថា កីឡាករ ធារី ចាន់ថាប៊ីន ដែលទើបតែជាប់ទៅក្លឹបថៃ Krabi FC ក៏នៅតែមានឈ្មោះ សម្រាប់ការជម្រើសហើយ មូលហេតុដែលយកកីឡការ ចាន់ វឌ្ឍនាកា កំពុងតែនៅជប៉ុនមកដាក់លេងសម្រាប់ជំនួបជាមួយ ឥណ្ឌា នោះដោយសារទម្រង់លេងរបស់កីឡាករនេះនៅតែល្អសម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែក្នុងនោះក៏មានចលនាមួយចំនួនតម្រូវឱ្យកែប្រែ ឱ្យប្រសើរជាងនេះប្រសិនបើកីឡាករវ័យក្មេងរូបនេះអាចមកហ្វឹកហាត់និងលេងជាមួយក្រុមជម្រើសជាតិកម្ពុជាវិញ។ លោកផ្ទាល់ក៏បានទាក់ទងទៅ ចាន់ វឌ្ឍនាកា រួចហើយដោយតបមកវិញព្រមមកលេងជាមួយក្រុមកម្ពុជាវិញខ្លាំងណាស់ ។

សូមបញ្ជាក់ ក្នុងបញ្ចីរឈ្មោះ  ២៣រូប ត្រូវបានបង្ហាញឱ្យឃើញមានទាំងកីឡាករថ្មីនិងចាស់ដែលជាប់ឈ្មោះជម្រើសជាតិចេញមកពីក្លឹប ក្រសួងការពារជាតិ មានដូចជា កីឡាករ ជ្រឹង ពលរដ្ឋ កីឡាករ អ៊ុំ សេរីរ័ត្ន កីឡាករ សួរ ពិសិដ្ឋ និង កីឡាករ ផម តុលា ។

មកកពីក្លឹបណាហ្កាវើល មានដូចជា កីឡាករ ឆេង ម៉េង កីឡាករ ស៊ូ សូហាណា និង កីឡាករ សួង វីរៈ ។

មកពីក្លឹបនគរបាលជាតិ មានដូចជា កីឡាករ អ៊ុល រ៉ាវី និង ទិត្យ ឌីណា។ ក្លឹបភ្នំពេញក្រោន កីឡាករ កែវ សុខភេង កីឡាករ កែវ សុខសិលា កីឡាករ Kok Boris  កីឡាករ Seut Baraing និង កីឡាករ Chum Piza ។

ក្លឹបមានប្រាំរូបផងដែរត្រូវបានជាប់នោះដូចជា កីឡាករ ប្រាក់ មុន្នីឧត្តម  កីឡាករ សំ អឿនពិដោរ កីឡាករ សឿយ វិសាល និង អ៊ុំ ឧត្តម។

មកពីក្លឹបបឹងកេតអង្គរមានពីររូបដូចជា កីឡាករ ឃួន ឡាបូរ៉ាវី កីឡាករ កីឡាករ រស់ សំអឿន , កីឡាករ ធារី ចន្ថាប៊ីនមកពីក្លឹបថៃ Krabi FC និង កីឡាករ ចាន់ វឌ្ឍនាកា មកពីក្លឹបជប៉ុន Fujieda MYFC ក៏មានឈ្មោះផងដែរ៕ ដោយ បូរិន

                                                                       

Tags:
  • ចាន់ វឌ្ឍនា
  • ធារី ចន្ថាប៊ីន
  • ជម្រើសជាតិ
  • ឥណ្ឌា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥