MENU
ការប្រកួតប្រណាំងកង់លើភ្នំបូកគោ ចាប់ផ្តើមហើយក្រុមវៀតណាមល្អជាង
កីឡា | ថ្ងៃអាទិត្យ ទី០៧ ឧសភា ២០១៧, ០៨:៤៤ | ៨៨៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ការប្រណាំងកង់បីដំណាក់កាលដែលរយៈចង្ងាយនិងប្រភេទខុសៗគ្នានៅលើភ្នំបូកគោឆ្នាំ២០១៧ ដែលបានធ្វើឡើង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ខាងនេះ បានចាប់ផ្តើមចាប់ផ្តើមហើយ ដោយក្រុមវៀតណាមល្អជាង។

ការប្រកួតរយៈចង្ងាយ១៧គីឡូ ដោយកំណត់ជា Team Time Trial មាន១៣ក្រុមចូលរួមហើយលទ្ធផលជ័យលាភីលេខ១ បានទៅលើក្រុមកង់ប្រើរយៈពេល២៣នាទីសូន្យវិនាទី គឺ ក្រុម Bikelife – Dong Nai (វៀតណាម), លេខ២ ក្រុម PDRM ប្រើរយៈពេល ២៣នាទី២៤វិនាទី, លេខ៣ ក្រុម Cambodia National A ប្រើរយៈពេល ២៤នាទី៣៧វិនាទី។

លោក វង្ស ខាន់ពៅ  អគ្គលេខាសហព័ន្ធកីឡាទោចក្រយាន្តកម្ពុជា បានឱ្យដឹងថា  ការប្រណាំងកង់លើភ្នំបូកគោដែលមានទេសភាពល្អឥខ្ចោះ ត្រូវបានរៀបចំឱ្យមានបីដំណាក់កាល ដែលប្រណាំងចាប់ពីក្រោមឡើងលើ មានដូចជា រយៈចង្ងាយ ១៧គីឡូ ដោយកំណត់ជា Team Time Trial , រយៈចង្ងាយ៣២ គីឡូម៉ែត្រ និង ៨៥ គីឡូម៉ែត្រ ។ ការប្រណាំងកង់នេះបានអនុញ្ញាតឱ្យមហាជនអ្នកមិនអាជីពនិងអ្នកជំនាញចូលរួមដោយប្រណាំងដោយសេរី។

លោក វង្ស ខាន់ពៅ   បានបញ្ជាក់ថា  ការប្រណាំងកង់នៅភ្នំបូកគោ លើកនេះមានអ្នកឈ្មោះ២៨០នាក់ មកពីប្រទេស អូស្រ្តាលី បារាំង ឡាវ ម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ថៃ វៀតណាម និង កម្ពុជា។ ក្រៅពីកម្មវិធីប្រណាំងការកម្មវិធីកម្សាន្តនិងការប្រគុំតន្ត្រីសម្រាប់អ្នកមកជិះកង់ប្រណាំង។ ជាមួយគ្នាក្រុមជម្រើសជាតិ ទាំងឈុតធំនិងឈុតតូច របស់សហព័ន្ធកីឡាទោចក្រយន្តកម្ពុជា និង សហព័ន្ធកីឡាទ្រីយ៉ាថ្លុង ក៏ដាក់អ្នកប្រណាំងរបស់ខ្លួនចូលរួមផងដែរ៕ដោយ បូរិន

 

Tags:
  • ការប្រកួត
  • ភ្នំបូកគោ
  • វៀតណាម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥