MENU
នៅលើភ្នំបូកគោ មានការប្រណាំងដ៏អស្ចារ្យ រយៈចង្ងាយ៨៥គីឡូម៉ែត្រ
កីឡា | ថ្ងៃព្រហស្បតិ៍ ទី២០ មេសា ២០១៧, ១២:៥៣ | ៤១៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ការប្រណាំងកង់បីដំណាក់កាលដែលរយៈចង្ងាយនិងប្រភេទខុសៗគ្នានៅលើភ្នំបូកគោឆ្នាំ២០១៧នឹងធ្វើឡើងនាខែក្រោយ ថ្ងៃទី០៦ និង ០៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។

លោកឧកញ៉ា វង្ស ខាន់ពៅ  អគ្គលេខាសហព័ន្ធខ្មែរទោចក្រយាន ក្នុងពិធីសន្និសទីកាសែត ការប្រណាំងកង់នៅលើរមនីយដ្ឋានភ្នំបូកគោ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ បានឱ្យដឹងថា  ការប្រណាំងកង់លើភ្នំបូកគោដែលមានទេសភាពល្អឥខ្ចោះ ត្រូវបានរៀបចំឱ្យមានបីដំណាក់កាល ដែលប្រណាំងចាប់ពីក្រោមឡើងលើ មានដូចជា រយៈចង្ងាយ ៥១គីឡូ, រយៈចង្ងាយ៦៦ គីឡូម៉ែត្រ, និង ៨៥ គីឡូម៉ែត្រ ។ ការប្រណាំងកង់នេះបានអនុញ្ញាត ឱ្យមហាជន អ្នកមិនអាជីព និង អ្នកជំនាញ ចូលរួមដោយប្រណាំងដោយសេរី។ 

អគ្គលេខារូបនេះបានបញ្ជាក់ថា  ការចុះឈ្មោះបានអនុញ្ញាតចាប់ពីពេលនេះតទៅ ដោយថ្លៃសម្រាប់មនុស្សម្នាក់ត្រូវបានបង់ ១២៥ដុល្លារ ដែលផ្តល់ឱ្យមកវិញនូវ ការស្នាក់នៅ២យប់ មានអាហារ និង ធានារ៉ាបរងគ្រោះថ្នាក់អំឡុងពេលព្រឹត្តិការណ៍។ សម្រាប់ភ្ញៀវទេសចរណ៍បរទេសវិញ ត្រូវបង់តម្លៃ២៩០ដុល្លារ មានការស្នាក់នៅ៣យប់ ជាមួយអាហារ និង សេវាដឹកជញ្ជូន។  ការចុះឈ្មោះ អាចតាមរយៈវេបសាយ www.mountbokorchallenge.com ។

សូមបញ្ជាក់ថា  ការប្រណាំងកង់នៅភ្នំបូកគោលើកនេះមានអ្នកឈ្មោះ២៨០នាក់ មកពីប្រទេស អូស្រ្តាលី បារាំង ឡាវ ម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ថៃ វៀតណាម និង កម្ពុជា។ ក្រៅពីកម្មវិធីប្រណាំងការកម្មវិធីកម្សាន្តនិងការប្រគុំតន្ត្រីសម្រាប់អ្នកមកជិះកង់ប្រណាំង។ ជាមួយគ្នាក្រុមជម្រើសជាតិ ទាំងឈុតធំនិងឈុតតូច របស់សហព័ន្ធខ្មែរទោចក្រយន្ត និង សហព័ន្ធកីឡាទ្រីយ៉ាថ្លុង ក៏ដាក់អ្នកប្រណាំងរបស់ខ្លួនចូលរួមផងដែរ៕ដោយ បូរិន

                       

Tags:
  • ភ្នំបូកគោ
  • អស្ចារ្យ
  • ចង្ងាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥