រាធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និងនារីម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្ត សាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូម្នាក់មួយគ្រឿងដើរលេងនៅ ពេលរាត្រី ហើយត្រូវរថយន្តឡិចស៊ិស RX300 មួយគ្រឿងបើកបញ្ច្រាសទិសបុកចំពីមុខពេញ ទំហឹង កាលពីវេលាម៉ោង ១២ នឹង ២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅ ចំណុចមុខក្រសួងការពារជាតិ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
យោងតាមប្រភពពត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់អោយដឹងថា មុនកើតហេតុ ដំបូងឡើយ គេសង្គេតឃើញ ជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូ២គ្រឿងផ្សេងគ្នា មួយគ្រឿងម៉ាក ឡេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CI-5017 និងមួយគ្រឿងទៀតម៉ាក វីវ៉ា ពណ៌ខ្មៅ គ្មានស្លាក លេខ ជិះត្រសងគ្នា តាមបណ្តោយផ្លូវ សហព័ន្ធរ៉ុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា ខណៈមកដល់ចំណុចមុខនឹងក្រសួងការពារ ជាតិ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ិស RX300 ពណ៍ខ្មៅ មិនចាំស្លាកលេខ បើកបរក្នុងល្បឿនយ៉ាងលឿនបញ្រ្ចាសទិសគ្នា និងបញ្ច្រាសទិសដៅចរាចរណ៍ បុករះម៉ូតូទាំង២គ្រឿងពេញទំហឹង ប៉ើងប្រមាណ៣០ម៉ែត្រ បណ្តាលឱ្យយុវជនជិះម៉ូតូវីវ៉ាស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកនារីជិះម៉ូតូនិចរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្តបង្កបានបន្ថែមល្បឿនគេចបាត់តែម្តង ។