MENU
សង្គ្រាមលោកអាចនឹង កើតចេញពីការវាយប្រហារស៊ីរីនិង កូរ៉េខាងជើង របស់អាមេរិក
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២១ មេសា ២០១៧, ១៧:៣៥ | ៧៦៩ ដង | ចុចបញ្ចេញមតិ (០)

ការផ្តួលរំលំរដ្ឋាភិបាលស៊ីរី​ និងកូរ៉េខាងជើង អាចក្លាយ​ជាដើមហេតុបង្ករឲ្យមានការផ្ទុះសង្គ្រាមជាទ្រងទ្រាយធំក្លាយទៅជាសង្គ្រាមលោកលើកទី​៣ នៅពេលដែលប្រទេសធំៗដូចរុស្ស៊ីនិងចិន ក៏បានត្រៀមលក្ខណរួចរាល់​សម្រាប់សង្គ្រាមនោះ។

គេហទំព័រ  Daily Mail ​បានផ្សព្វផ្សាយ នៅឃ្លីប វីដីអូ មួយ បង្ហាញឲ្យឃើញថា រុស្ស៊ី​បានបញ្ចួនទាហាន និងអាវុធទំនើបៗជាច្រើន ចូលទៅគៀកព្រំដែនកូរ៉េខាងជើង ។ ហេតុការខាងលើបង្ករក្តីបារម្ភយ៉ាងខ្លាំងថា តើរុស្ស៊ីមានចេនាអ្វី​ ទើបមានសកម្មភាពបែបនេះ។ កន្លងមកថ្មីៗរុស្ស៊ីក៏បានបញ្ចូនយន្តហោះទម្លាក់គ្រាប់ទៅកៀកដែនអាកាសរដ្ឋ​ Alaska ​អាមេរិកផងដែរ។ ក្រៅពីរុស្ស៊ីចិន ក៏បាន បញ្ចូនទាហាននិងអាវុធទៅកាន់ព្រំដែនដូចគ្នា។

ឃ្លីបវីដីអូខាងលើត្រូវបាន សារព័ត៌មានអង់គ្លេសផ្សព្វផ្សាយ  បង្ហាញឲ្យឃើញថា​ រថយន្តយោធារបស់ស៊ីដឹកទាហាននឹងអាវុធ​ជាច្រើនទៅកាន់ តំបន់ព្រំដែនចម្ងាយពីកូរ៉េខាងជើង​១៧គីឡូម៉ែត្រ។ ក្រៅពីនេះ​យន្តហោះចម្បាំង​ឧទ្ធម្ភាគច័ក្រ របស់រុស្ស៊ី ជាច្រើនក៏បានទៅកាន់ទីនោះដែរ។

ពលរដ្ឋនៅក្នុងតំបន់បាន ប្រាប់គេហទំព័រ  Primemedia .ru ​ថា «មានសម្ភារៈយោធា​ជាច្រើនបានបញ្ចូនតាមផ្លូវដែក ពីតំបន់​ Primorsky ឆ្លងកាត់តំបន់​ Khabarovsk »។ ការបញ្ចូន​អាវុធនិងទាហាន ទៅកាន់ព្រំដែន កើតឡើងចំពេលដែល​​ស្ថានភាពកាន់តែតានតឹងរវាងអាមេរិកនិងកូរ៉េខាងជើង  អាចផ្ទុះសង្គ្រាមបានគ្រប់ពេល។

សារព័ត៌មាន Daily Mail ​បានផ្សាយថា​ សកម្មភាពរបស់ទីក្រុងមូស្កូ គឺជាការត្រៀមលក្ខណ សម្រាប់​ពេលដែលអាមេរិក វាយប្រហារកូរ៉េខាងជើង  អាចបង្ករឲ្យមានជនភាសខ្លួនកូរ៉េខាងជើង ជាច្រើនចូលទៅកាន់ ប្រទេសរុស្ស៊ី ។

កន្លងមក​សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយ ចិន​ក៏បានបញ្ចូន​អាវុធនិងទាហាន​១៥០ពាន់នាក់ ទៅកាន់ព្រំដែនជាប់កូរ៉េខាងជើង ផងដែរបន្ទាប់ពី អាមេររិកវាយប្រហារស៊ីរី​ដោយមីស៊ីលជិត​៦០គ្រាប់។ ទាហានចិនចូលទៅកាន់ព្រំដែន​ជាប់កូរ៉េខាងជើងនោះ គឺដើម្បីទប់ស្កាត់ ការហូចូលនៃជនភាសខ្លួនកូរ៉េខាងជើង ពេលអាមេរិកវាយប្រហារ។

សកម្មភាពរបស់ប្រទេស មហាអំណាចយោធារុស្ស៊ីចិន​ នាពេលនេះ​ដូចជាបានដឹងនៅរឿងអ្វីមួយ​ ហើយអាចប្រាកដថា​អាមេរិកនិងវាយប្រហារ​ទៅលើកូរ៉េខាងជើង នៅពេលដ៏ខ្លីខាងមុខ។

សកម្មភាពរបស់រុស្ស៊ីនៅពេលចុងក្រោយនេះបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមរវាងអាមេរិកនិងរុស្ស៊ី ទៅវិញពិសេសគឺក្រោយពេលដែលរុស្ស៊ីបញ្ចូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ និងទំនើមបំផុតរស់ខ្លួនចូលទៅកាន់ដែនអាកាសរដ្ឋ​អាលាស្កា  តើរុស្ស៊ីមានចេតនាអ្វី? ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពរបស់រុស្ស៊ី គឺជាការប្រមានដល់អាមេរិកយ៉ាងច្បាស ថា បើអាមេរិកវាយប្រហារប្រទេសដទៃ រុស្ស៊ីនិងវាយប្រហារអាមេរិកវិញ។  បើទោះបីអាមេរិកមានភាពរឹងមាំប៉ុណ្ណា  បើរងការវាយប្រហារដោយគ្រាប់បែកបរមាណូ​ពី​រុស្ស៊ី ក៏នឹងរលាយដូចគ្នា។

ក្រុមអ្នកវិភាគបានលើកឡើងថា អ្វីដែលរុស្ស៊ីធ្វើនាពេលនេះមិនខុសអ្វីពី អាមេរិកធ្វើទៅលើប្រទេសជប៉ុននោះឡើយ​បើជប៉ុន មិនព្រមដកទ័ពចេញពីប្រទេសមួយចំនួននៅតំបន់អាស៊ីកាលពីសង្គ្រាមលោកលើកទីពីរ ទេអាមេរិកនិងទម្លាក់គ្រាប់បែកទៅលើប្រទេសជប៉ុនវិញហើយលទ្ធផលអាមេរិកបានទម្លាក់ គ្រាប់បែកបរិមាណូពីរគ្រាប់ធ្វើឲ្យជប៉ុន ត្រូវចុះចាញ់ក្នុងសង្គ្រាម បើជប៉ុនមិនព្រំចាញ់ហើយដកទ័ពទេអាមេរិកនិងបន្តទម្លាក់គ្រាប់បរមាណូទៀត។

ការដែលរុស្ស៊ីបញ្ចូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយប្រភេទ​ Tu -95MS ​ ដែលបំពាក់អាវុធបរមាណូ​ ទៅកាន់ រដ្ឋអាឡាស្កា កាលពីថ្ងៃទី​១៧ខែមេសាគឺជាលើកទីមួយ​ក្នុងប្រវត្តិសាស្ត្រ។​ ប៉ុន្តែយ​ន្តហោះទម្លាក់គ្រាប់នោះត្រូវបាន យន្តហោះចម្បាំងបំបាំងកាយអាមេរិកពីរគ្រឿងប្រភេទ​ F-22 ​ទៅស្ទាក់នឹងបណ្តេញចេញពីដែនអាកាសអាមេរិក។ ក្រសួងការពារជាតិអាមេរិកបានប្រកាសថា យន្តហោះចម្បាំងអាមេរិកប្រើពេល២៧នាទីទើបអាចបណ្តេញយន្តហោះទម្លាក់គ្រាប់រុស្ស៊ីចេញពីដែនអាកាសអាមេរិក។

សូមបញ្ចាក់ផងដែរថា យន្តហោះទម្លាក់គ្រាប់ដែលរុស្ស៊ីបញ្ចូនទៅកាន់ដែនអាកាសអាមេរិកនោះ​អាចហោះហើរក្នុងល្បឿន ៨៥០គីឡូម៉ែត្រ​ក្នុងមួយម៉ោងនឹងកម្ពសពីដី​១០គីឡូម៉ែត្រ ។

ចំណែកកូរ៉េខាងជើងវិញ ក៏បានប្តេជ្ញាវាយប្រហារអាមេរិកដល់ដង្ហើមចុងក្រោយ បើមានសង្គ្រាមកើតឡើង។ នៅកូរ៉េខាងជើងមានពាក្យស្លោកមួយថា "អាមេរិកស្លាប់, ពួកយើងក៏ស្លាប់, ពួកយើងទាំងអស់គ្នាត្រូវស្លាប់ជាមួយគ្នា"។ ជនផ្តាច់ការរូបនេះនឹងសម្រេចបាញ់នុយក្លេអ៊ែរលើ កូរ៉េខាងត្បូង ជប៉ុន និងអាមេរិកជាដើម។ លោក គីម ជុងអ៊ុន គឺជាជនផ្តាច់ការ ដូច្នេះគ្មានផ្លូវណាដែលអាចបញ្ឈប់ជននេះបានឡើង ទោះបីយើងព្យាយាមយ៉ាងណាក៏ដោយ។ 

តាមស្ត្រីម្នាក់ឈ្មោះ Hyeonseo Lee ជាស្ត្រីភាសខ្លួនចេញពីកូរ៉េខាងជើង និងជាស្ត្រីដែលធ្លាប់បានឃើញការប្រហារជីវិតមនុស្សតាំងពីនាងមានអាយុ ៧ ឆ្នាំ បានអះអាងថា "ដង្ហើមចុងក្រោយ ឬនាទីចុងក្រោយរបស់មេដឹកនាំផ្តាច់ការនៅពេលដែលដឹងថាខ្លួនថាចាញ់ ឬបាត់បង់អំណាច ជនផ្តាច់ការលោក គីម ជុងអ៊ុន នឹងចុចអោយផ្ទុះឬបង្ហោះនុយក្លេអ៊ែរដោយផ្ទាល់ដៃ ដើម្បីប្រឆាំងនឹងសត្រូវរបស់លោកហើយវាក៏អាចទៅរួចដែលថាករណីនេះនឹងកើតឡើងប្រសិនបើអាមេរិកពិតជាធ្វើសង្គ្រាមឈ្នះកូរ៉េខាងជើងមែននោះ"។

អាមេរិកប្រទះឃើញយន្តហោះទម្លាក់គ្រាប់ចិនបង្កើនសកម្មភាព

មន្ត្រីអាមេរិកបានឲ្យដឹងថា​ បានឃើញយន្តហោះទម្លាក់គ្រាប់​របស់ចិន​ ធ្វើសកម្មភាពច្រើនជាងធម្មតា។ សារព័ត៌មានរ៉យទ័របានដកស្រងព័ត៌មានពីមន្ត្រីអាមេរិកបញ្ចាក់ថាសកម្មភាពខុសប្រក្រតីរបស់យន្តហោះទម្លាក់គ្រាប់ចិន​គឺជា​សញ្ញាមួយ បង្ហាញថា ចិនបានត្រៀមលក្ខណ ធ្វើសង្គ្រាម តាមដែនអាកាស​ ។

មន្ត្រីអាមេរិកបានប្រកាសថា តាមការសន្និដ្ឋានកូរ៉េខាងជើង អាចនឹងសាកល្បងគ្រាប់បែកបរិមាណូ លើកទី៦ក្នុងពេលដ៏ខ្លីខាងមុខនិងកាំជ្រួចមីស៊ីលជាច្រើនគ្រាប់ទៀត។

ប្រធានាធិបតីអាមេរិកលោកត្រាំ​បានបញ្ចាក់ផងដែរថា  លោកសង្ឃឹមថា ចិន​និងខិតខំអស់ពីសម្ថភាពដើម្បី បញ្ចប់កម្មវិធីបរិមាណូរបស់កូរ៉េខាងជើងធ្វើឲ្យស្ថានភាពប្រសើរវិញ។

ក្រុមអ្នកវិភាគបានលើកឡើងថា គំនិត្យវាយប្រហារកូរ៉េខាងជើង របស់អាមេរិក​តាំងពីដើមមក មិនបោះបង់គំនិត្យ វាយប្រហារកូរ៉េខាងជើង ដើម្បីបង្រួបបង្រួមជាតិនោះឡើយ​។ ទាំងនោះហើយក៏ជាហេតុផលដែលកូរ៉េខាងជើង មិនព្រមបោះបង់ កម្មវិធីផលិតអាវុធរបស់ខ្លួនសម្រាប់ទប់ទល់និងអាមេរិក។  មួយវិញទៀត បើអាមេរិកមិនមានបំណងចងវាយកូរ៉េខាងជើង ហេតុអ្វីបានជាអាមេរិក មិនចុះសន្ធិសញ្ញាសន្តិភាព ជាមួយកូរ៉េខាងជើង  បញ្ចប់សង្គ្រាមនៅឆ្នាំ១៩៥៣នោះតែម្តងទៅ។  បច្ចុប្បន្នអាមេរិក កូរ៉េខាងត្បូង និងកូរ៉េខាងជើង ស្ថិតនៅតំណាក់កាលនៃសង្គ្រាមនៅឡើយទេ ដោយ​នៅក្នុងសង្គ្រាម៣ឆ្នាំ​រវាងកូរ៉េខាងជើង -ត្បូងនិងអាមេរិក បញ្ចប់ទៅដោយកិច្ចព្រមព្រៀង ឈប់បាញ់តែប៉ុណ្ណោះមិនមានសន្ធិសញ្ញាសន្តិភាព បញ្ចប់សង្គ្រាមជារៀងរហូតនោះឡើយ។

បច្ចុប្បន្នសកម្មភាពរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ​នៅក្នុងប្រទេសស៊ីរី និងកូរ៉េខាងជើង បានធ្វើឲ្យគេនឹកឃើញដល់ ការទស្សន៍ទាយថា សង្រ្គាម លោក និងសង្គ្រាមបរិមាណូ​កើតចេញពីប្រទេសទាំងពីរគឺស៊ីរីនិងកូរ៉េខាងជើង ហើយរាលដាល់ទៅជាសង្គ្រាមទ្រងទ្រាយធំឈានដល់សង្គ្រាមបរិមាណូ។

កន្លងមកស្សនវិទូ Horacio Villegas បាន ព្យាករថា សង្គ្រាមលោកលើកទី៣នឹងត្រូវផ្ទុះឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ខាងមុខ ហើយសង្គ្រាមកើតឡើងដោយសារតែការស្លាប់របស់ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ។

លោក Horacio Villegas ជាអ្នកតាំង ខ្លួនឯងថា ជាអ្នកនាំសាររបស់ព្រះយេស៊ូ ជឿជាក់ថា សង្គ្រាមសម្លាប់មនុស្សនឹងកើតឡើងនៅពេលដែលគម្រប់ខួប១០០ឆ្នាំ នៃ ព្រះម៉ែ Fatima។

តាមការបញ្ជាក់របស់លោក Horacio Villegas ថាសង្គ្រាមនឹងត្រូវប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ផ្តើមនៅថ្ងៃទី ១៣ ខែឧសភា ខាងមុខ គឺចំថ្ងៃដែលព្រះម៉ែបង្ហាញខ្លួននៅភូមិ Fatima ប្រទេសព័រ ទុយហ្គាល់ឆ្នាំ១៩១៧។

សង្គ្រាមលោកនឹងបំផ្លាញពិភពលោកក្នុងរយៈពេល៦ខែ ដោយសារតែលើកចុងក្រោយដែលព្រះម៉ែបង្ហាញខ្លួននៅក្នុងភូមិ Fatima ថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩១៧ ដោយមានព្រះបន្ទូលថា «សង្គ្រាមជិតបញ្ចប់ ហើយក្រុមទាហាននឹងបានវិលត្រឡប់ទៅផ្ទះវិញ»។

ទ្រឹស្តីរបស់លោក Villegas បានបញ្ជាក់ ថា«សារខាងលើ គឺអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែដឹងដើម្បីត្រៀមខ្លួនចាប់ពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ សង្គ្រាមនឹងកើតឡើងដោយ បញ្ចប់ទៅជាមួយនឹងមនុស្សស្លាប់ជាច្រើននាក់ និងការបំផ្លាញយ៉ាងច្រើននៅលើភពផែនដីនេះ»។

ប៉ុន្តែលោក Horacio Villegas បញ្ជាក់ថា ពិភពលោកនឹងត្រូវបានបញ្ឆេះសង្គ្រាមដោយសារតែ«ទង់ជាតិក្លែងក្លាយ» ជាមួយនឹងសង្គ្រាមកាន់តែខ្លាំងឡើងនៅស៊ីរីចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែ ឧសភា ពេលនោះមេដឹកនាំស៊ីរីអាចរងការ សម្លាប់ ហើយសង្គ្រាមកាន់តែរីកធំឡើង។

ចំណែកនៅក្នុងប្រទេសកូរ៉េខាងជើង វិញក៏ដូចគ្នាដែរកូរ៉េខាងជើង បានប្រកាសថានឹងមានសង្គ្រាមជាទ្រង់ទ្រាយធំបើអាមេរិកឌឺដងវាយប្រហារមែននោះ។ ប្រការដែលកូរ៉េខាងជើងនិយាយគឺហ៊ានធ្វើដូចដែលលោក គីម ជុងអ៊ុន ឡើងកាន់ តំណែងបានប៉ុន្មានខែ ក៏បាញ់កាំភ្លើងធំទៅលើកោះរបស់កូរ៉េខាងត្បូងបណ្តាលឲ្យ មានអ្នកស្លាប់៤នាក់។ តែអាមេរិកនិងកូរ៉េខាងត្បូងមិនដែលវាយប្រហារកូរ៉េខាង ជើងឡើយចាប់តាំងពីឆ្នាំ១៩៥៣។

លោក Horacio Villegas បញ្ជាក់ទៀត ថា ការវាយប្រហារដោយអាវុធគីមីនៅស៊ីរី គឺជាប្រធានបទនឹងការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣។ ជាមួយគ្នានោះការបញ្ជាក់របស់លោក Horacio Villegas ទទួលបានការគាំទ្រពីអ្នកទស្សន៍ទាយជាច្រើនទៀតផងដែរ។

លោក Horacio Villegas បញ្ជាក់ថា «Mabus» (អ្នកប្រឆាំងព្រះមកពីមជ្ឈិម បូព៌ា)សម្តៅទៅលើប្រធានាធិបតីស៊ីរីបាសា អាល់អាសាដ នឹងត្រូវគ្រាប់ហើយស្លាប់នៅខែក្រោយ ចំណុចទាំងនោះគឺជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣ហើយ។

កន្លងមកអ្នកទស្សន៍ទាយជាច្រើនក៏បានលើកឡើងថា សង្គ្រាមលោកលើកទី៣នឹងកើតចេញពីតំបន់មជ្ឈិមបូព៌ាក្នុងរដ្ឋការដែលដឹកនាំដោយលោកប្រធានាធិបតីថ្មីអាមេរិក។ ដូចអ្វីដែលមិត្តអ្នកអានជាច្រើនបានលើកឡើង ក៏ដូចបណ្តាញសង្គមជាច្រើនក៏បានផ្សាយថា សង្គ្រាមលោកនឹង កើតឡើងនៅពេលដ៏ខ្លី ចេញពីស៊ីរី និងកូរ៉េខាងជើងដែលអាចអូសទាញប្រទេសធំៗចូលរួមក្នុងនោះមានរុស្ស៊ី និងចិនជាដើម៕

បើទោះបីបែបណាក្តីពលរដ្ឋនៅជុំវិញពិភពលោកបានបន់ស្រន់ កំឲ្យមានសង្គ្រាមកើតឡើងវាមិននាំមកនៅផលល្អនោះឡើយ  ក្រៅពីវិនាសហិនហោចតែប៉ុណ្ណោះ៕

 

 

 

Tags:
  • ស៊ីរី
  • សង្គ្រាម
  • កូរ៉េខាងជើង
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥