MENU
ចិនជ្រើសរើសអ្នកបកប្រែភាសាកូរ៉េខាងជើង ជាបន្ទាន់ដោយខ្លាចសង្គ្រាមកើតឡើង ជនភៀសខ្លួនជាច្រើនចូលទឹកដីចិន
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ១៥:១០ | ៣៨០ ដង | ចុចបញ្ចេញមតិ (០)

ចិន​បានជ្រើសរើសអ្នកបកប្រែភាសាកូរ៉េជាបន្ទាន់និងច្រើននាក់ ដើម្បីការពារនៅពេលមានសង្គ្រាមកើតឡើងនៅពេលនោះប្រាកដជាមានជន​ជាតិកូរ៉េជាច្រើនភៀស​ខ្លួនទៅកាន់ប្រទេសចិន​ អាចបង្ករផលលំបាកប្រសិនបើខ្វះអ្នកបកប្រែនោះ។

សារព័ត៌មានដេលីម៉ែលបានផ្សាយថា ទីក្រុង ដានដុង ប្រទេសចិននៅជាប់​ព្រំដែន​កូរ៉េខាងជើង ទទួលបានសំណើរពីរដ្ឋាភិបាលឲ្យជ្រើសរើសបុគ្គលិកបកប្រែភាសាកូរ៉េ​ដើម្បីធ្វើការងាផ្សេងៗ នៅក្នុងក្រុង។

ក្រុមអ្នកបកប្រែនឹងត្រូវធ្វើការនៅក្នុងការិយាល័យ​សន្តិសុខ​ជាប់ព្រំដែនកូរ៉េខាងជើងនិង មន្ទីពាណិជ្ជកម្ម គយនិង​អន្តោវេសជាដើម ។ ក្រុមអ្នកឯកទេសបញ្ចាក់ថា ហេតុការខាងលើរបស់ចិន​បានបញ្ចាក់យ៉ាងច្បាស់ថា ចិន​បានត្រៀមលក្ខណ សម្រាប់ទប់ទលនិងសង្គ្រាមកើតឡើងរវាងអាមេរិកនិងកូរ៉េខាងជើង នៅពេលដ៏ខ្លីខាងមុខ។

ទីក្រុង ដានដុង មានពលរដ្ឋប្រមាន​២លាននាក់មានសារសំខាន់យ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង​ មិនត្រឹមតែប៉ុណ្ណោះទីក្រុងនេះមានទំនាក់ទំនង​សេដ្ឋកិច្ចពណិជ្ជកម្ម ...យ៉ាងសំខាន់ជាមួយកូរ៉េខាងជើង។

ភាពតានតឹងនៅឧប្បទ្វីបកូរ៉េរយៈពេលចុងក្រោយនេះ​បានបង្ករឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពី​សហគមន៍អន្តរជាតិពិសេសគឺប្រទេសនៅក្នុងតំបន់​ខ្លាចសង្គ្រាមកើតឡើងប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខនិងសេដ្ឋកិច្ចប្រទេស​អាស៊ី និងពិភពលោកទាំងមូល។ ដោយសង្គ្រាមកូរ៉េខាងជើងអាចបង្ករឲ្យមានអ្នកស្លាប់ច្រើន​នឹងរាល់ដាលទៅជាសង្គ្រាមធំ គឺសង្គ្រាមបរមាណូ។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរគណបក្សប្រឆាំងនិងក្រុមពលរដ្ឋជប៉ុនកំពុងធ្វើការប្រឆាំងជំទាស់ ចំពោះគោលនយោបាយតូក្យូបន្ទាប់ពីនាវាចម្បាំង ទ័ពជើងទឹក ដ៏បំផុតក្នុងប្រទេសខ្លួន Izumo បានចាកចេញពីមូលដ្ឋាន ទ័ពជើងទឹក Yokosuka ដើម្បីការពារនាវា គ្រឿងផ្គត់ផ្គង់សហរដ្ឋអាមេរិក។ 

ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្នុងសញ្ញាមួយដែលបង្ហាញថា មិនមែនទាំងអស់គ្នាក្នុងប្រទេសជប៉ុនមានទស្សនៈ ដូចនឹងនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ ដែលថា កងទ័ពចាំបាច់ត្រូវតែ បង្កើនសមត្ថភាពនោះបក្សប្រឆាំងជប៉ុនបាននិយាយថា ជម្រើសយោធាមិនគួរត្រូវបានពិចារណាលើកយកមកប្រើ ជុវិញដំណោះស្រាយកាទូតទេ។

លោក Kazuo Shii ជាអ្នកនយោបាយជប៉ុនហើយក៏ជាប្រធាន បក្សកុម្មុយនិស្តជប៉ុន បាននិយាយថា ការអភិវឌ្ឍន៏នុយក្លេអ៊ែ និងមីស៊ីលកូរ៉េខាងជើង គឺជារឿងមិនអាចអត់ទ្រាំបានទេ ប៉ុន្តែវាក៏មិនគួរប្រើជម្រើសយោធាជុំវិញដំណោះស្រាយកាទូតដែរ ហើយក្រុមស៊ីវិល បាននិយាយថា កម្លាំងនៃភាពរឹងមាំ របស់យោធាអាមេរិក មានលើសពីគ្រប់គ្រាន់ ហេតុអ្វីចំាបាច់ ជប៉ុនត្រូវបញ្ជូននាវាចម្បាំង Izumo ទៅការពារ៕

 

 

Tags:
  • ចិន
  • កូរ៉េខាងជើង
  • សង្គ្រាម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥