MENU
លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ចង់ឱ្យការ៉ាតេដូកម្ពុជា មានវត្តមានក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ និង ស៊ីហ្គេម២០២៣
កីឡា | ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ០៩:២១ | ៨៧០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ប្រធានសហព័ន្ធកីឡា ការ៉ាតេដូកម្ពុជា លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបទទួលតំណែងនោះបានទិសដៅនិងធ្វើការជំរុញប្រភេទកីឡាការ៉ាតេដូ មានវត្តមានសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសជប៉ុន និងចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឲ្យទទួលបានជោគ ជ័យ។

នេះជាក្តីស្រមៃធំៗដែលលោកចង់ឃើញ ប៉ុន្តែមុនឈានទៅសម្រេចបាននូវក្តីសុបិន្តនេះ លោកបានដាក់ចេញនូវផែនការ អាទិភាព ចំនួន ៤យ៉ាងសម្រាប់ជំរុញដល់ការអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេដូកម្ពុជា ឲ្យមានប្រសិទ្ធភាពនិងការរីកចម្រើនឈានទៅរកភាពល្បីល្បាញលើឆាកអន្ដរជាតិ។ 

លោកបានមានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅ យើងត្រូវរៀបចំផែនការទី១ សហព័ន្ធត្រូវរៀបចំពង្រឹងស្ថាប័នដឹកនាំឲ្យបានរឹងមាំ  ទី២ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ទីលានហ្វឹកហាត់ ឲ្យបានល្អប្រសើរ ទី៣ ចងក្រងនីតិវិធី រៀបចំឲ្យបាននូវក្រុមជម្រើសជាតិ ឲ្យបានឆាប់រហ័ស និងមានគុណភាព និងទី៤ ពង្រឹងផ្នែករដ្ឋបាលកីឡា បណ្ដុះបណ្ដាលគ្រូបង្វឹក កីឡាករថ្នាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់ជាតិនិងអន្ដរជាតិ។

លោកបានសង្កត់ធ្ងន់ថា ត្រូវជំរុញដល់បណ្តុះបណ្តាលហ្វឹកហាត់កីឡាករកីឡាការិនីជម្រើសជាតិ សម្រាប់ត្រូវទៅប្រកួតជម្រុះ ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួត កីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវបន្តជំរុញ ដល់ការជ្រើសរើសយុវជនថ្នាល សម្រាប់ការហ្វឹកហាត់ត្រៀម កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត៕ដោយ បូរិន

                                                                        

Tags:
  • អូន ព័ន្ធមុនីរ័ត្ន
  • អូឡាំពិក
  • ការ៉ាតេ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥