MENU
ចៅស្រីព្រឹទ្ធាចារ្យល្បុក្កតោ បង្កើតក្លឹបនិងភោជនីយដ្ឋាន ជួយកីឡាករ
កីឡា | ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១៤:២៦ | ១,១៩១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ចៅស្រី ព្រឹទ្ធាចារ្យល្បុក្កតោដែលជាតារាសម្តែងឈ្មោះ “ពេជ្រ ខេនឌី” បានសម្ពោជាផ្លូវការនូវភោជនីយដ្ឋាន“គុន ល្បុក្កតោ ក្លឹប” ដើម្បីជួយរកទីផ្សារការងារនិងបង្កើតទីតាំងហ្វឹកហាត់ដ៏ល្អមួយសម្រាប់កីឡាករនិង បណ្តុះបណ្តាលថ្នាលសម្រាប់ SEA GAME 2023ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ្នកនាង ពេជ្រ ខេនឌី បានប្រាប់ថា ភោជនីយដ្ឋាន“គុន ល្បុក្កតោ ក្លឹប”  ដើម្បីរកចំណូលជួយទ្រទ្រង់និងរកទីផ្សារការងារឱ្យកីឡាករល្បុក្កតោ មួយនេះនាងបានចំណយជិត៣០ម៉ឺនដុល្លារអាមេរិកដើម្បីបានទីតាំងមួយកន្លែងល្អប្រណិតក្នុងការទទួលភ្ញៀវទេសចរណ៍អន្តរជាតិ។ ទីតាំងនេះក៏ជាកន្លែងសម្រាប់កីឡាករថ្នាលនិង កីឡាករជម្រើសជាតិធ្វើការហ្វឹកហាត់និងរៀនសូត្រដកស្រង់បទពិសោធន៍ដើម្បីអភិវឌ្ឍន៍ខ្លួនទៅមុខបន្តទៀត។

តារាសម្តែងដែលចៅស្រី ព្រឹទ្ធាចារ្យល្បុក្កតោលោកគ្រូ សាន គីមស៊ាន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានក្នុងពិធីសម្ពោធភោជនីយដ្ឋានរបស់នាងថា ការបង្កើតភោជនីយដ្ឋាននេះធ្វើឡើងដើម្បីជួយដល់សហព័ន្ធកីឡាល្បុក្កតោ កម្ពុជានិង កីឡាករនានា ទទួលបានការងារធ្វើនិងភាពរីកចម្រើនទៅថ្ងៃខាងមុខនេះ។ ភោជនីយដ្ឋាន“គុន ល្បុក្កតោ ក្លឹប” នេះនឹងមានសម្តែងការនិង ការប្រកួតពិតៗរវាងកីឡាករល្អៗឬកីឡាករជម្រើសជាតិមកវ៉ៃគ្នាជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិក្នុងក្រុងសៀមរាបនេះទស្សនាជាមួយការមកទទួលអាហារនៅទីនេះ។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធភោជនីយដ្ឋាន“គុន ល្បុក្កតោ ក្លឹប”   ក្នុងក្រុងសៀមរាបរបស់តារាសម្តែង ពេជ្រ ខេនឌី កាលពីថ្ងៃទី១៤ ខែឧសភា  ឆ្នាំ២០១៧ មានការអញ្ជើញពីមន្ត្រីរាជការនិងថ្នាក់ដឹកនាំខេត្តសៀមរាបព្រមទាំងសិស្សនិស្សិតនិងសមាជិកគ្រួសារតារាកម្ពុជាប្រមាណ១០នាក់អញ្ជើញផ្ទាល់ក្នុងអបអរបើកភោជនីយដ្ឋាននិង បង្កើតក្លឹបល្បុក្កតោក្នុងខេត្តសៀមរាប៕ ដោយ បូរិន

                                                                    

Tags:
  • ព្រឹទ្ធាចារ្យ
  • ល្បុក្កតោ
  • ភោជនីយដ្ឋាន
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥