MENU
ប៊ូល និងប៉េតង់កំណត់ឱ្យក្លឹបបោះវិភាគទានដើម្បីអាច ចូលរួមប្រកួតជើងឯកនានា
កីឡា | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៦:២៤ | ៧៨៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិទី៦ ដោយនាំគ្នាគាំទ្រ សម្តេចក្រឡា ហោមស ខេង ធ្វើជាប្រធានអាណត្តិថ្មី ហើយជាមួយប្រកាសអំពីដំណឹងនៃការបង់វិភាគទានសម្រាប់រាល់សមាជិកដើម្បីអាចចូលរួមប្រកួតជើងឯកនានាបានបន្តទៀត។

កាលពីសៀលថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៧នៅក្នុងសាលប្រជុំពហុកីឡដ្ឋានជាតិអូឡាំពិក សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៥ និង បោះឆ្នោតជ្រើស រើសសមាជិកប្រតិបត្តិអាណត្តិទី ៦ ដោយនាំគ្នាគាំទ្រ សម្តេចក្រឡា ហោមស ខេង ធ្វើជាប្រធានអាណត្តិថ្មី ដោយ លោកឧត្តមសេនីយ៍ព្រហ្ម ឌិន ជាអនុប្រធានទី ១សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជា បានធ្វើការបញ្ជាក់ថា សហព័ន្ធបានសម្រេចនិងកំណត់ឲ្យក្លឹបដែលជាសមាជិកទាំងអស់ត្រូវតែបង់វិភាគទានចាប់ពីពេលនេះតទៅបើមិនដូច្នោះទេ គឺមិនអាចចូលរួមប្រកួតជើងឯកនានាបានឡើយ ។

សូមបញ្ជាក់ថា បន្ទាប់បន្តបោះឆ្នោតគាំទ្រ សម្តេចក្រឡា ហោមស ខេង ធ្វើជាប្រធានអាណត្តិថ្មី  ហើយចំពោះសមាជិកប្រតិបត្តិ១៧រូបទៀតនោះមានលោកឧត្តមសេនីយ៍ព្រហ្ម ឌិន លោកលោកសោម ចិន លោក អ៊ុក សិទ្ធិជាតិ លោកម៉ៅ ប៊ុណ្ណារិន លោកមាស សារិន លោកស៊ុម សុជាតិ លោកឧត្តមសេនីយ៍ម៉ិញ សុធីវណ្ណ លោក មៀង ឈាង លោកឧត្តមសេនីយ៍កែ វណ្ណៈ លោកអ៊ិន គឹមស្រ៊ុន លោក ឯម ហៀង លោកសូម៉ៃ សុខគា លោកឡាយ សែម លោកទេស សូ លោកឌី បូរីម៉ា លោកពៅ វណ្ណា និង អ្នកស្រីសូ រ៉ាន់ដេត ។ បន្ទាប់មកតួនាទីរបស់សមាជិកប្រតិបត្តិនឹង ត្រូវប្រកាស១០ថ្ងៃក្រោយពីមហាសន្និបាតដែលបានធ្វើរួចហើយ។

អាណត្តិកន្លងមកនេះសហព័ន្ធប៊ូល និងប៉េតងបានធ្វើការកែទម្រង់ហើយសម្រាប់អាណត្តិថ្មីនេះសមាជិកប្រតិ បត្តិបានប្ដេជ្ញាថានឹងបន្តធ្វើការកែទម្រង់បន្តទៀត ។ លោកសូម៉ៃ សុខគាដែលជាគណនេយ្យរបស់សហព័ន្ធបានប្រ កាសឲ្យដឹងថាសហព័ន្ធដែលរកចំណូលបាន៨៤.៦៥០ដុល្លារនោះពេលនេះនៅសល់លុយ២៤.៩០១ដុល្លារទៀតក្រៅ ពីនេះថវិកាដែលបានមកពីវិភាគទានគ្រូ និង កីឡាករនោះនៅសលប្រមាណជាង១៩លានរៀលផងដែរ។

សូមរំលឹកថា ប៉េតង់ជាប្រភេទកីឡាដែលមានសក្ដានុពលមួយដែលតាំងពីបង្កើតជាសហព័ន្ធនៅឆ្នាំ១៩៩៣មករកបានមេដាយសរុប៣៣២មេដាយគឺមេដាយមាស៦២គ្រឿង មេដាយប្រាក់៨០គ្រឿង និងមេដាយសំរិទ្ធ៩១គ្រឿង ។ ក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់១គ្រឿង និង មេដាយសំរិទ្ធ៣គ្រឿងបានមកពីការប្រកួតជើងឯកពិភពលោក ៕ដោយ បូរិន

                                                                       

Tags:
  • ប៊ូល
  • ប៉េតង់
  • ប្រកួតជើងឯក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥