MENU
ហេតុអ្វី ! ម៉ូតូគ្មានភ្លើងអំពូលបំភ្លឺផង មិចមិនចេះប្រយ័ត្នសោះចឹង
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ០៩:០៥ | ៦៧០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត នៅហ្នឹងកន្លែង បន្ទាប់ពីរូបបគេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ហើយបានវ៉ាជែងនឹងរថយន្តមួយគ្រឿងដែលធ្វើដំណើរនៅខាងមុខខ្លួន ដោយវាឡយចូលទៅផ្លូវម្ខាងទៀត ក៏ត្រូវរថយន្តសុំាយ៉ុង១២កៅអី បើកបុក និងកិនអូសជាង ២០០ម៉ែត្រ បណ្តាលអោយស្លាប់ក្រោមកង់រថយន្ត កាលពីវេលា ២៣ និង ២០នាទីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ ដោយមានភិនភាគវ័យប្រមាណ ២០ឆ្នាំតិចតួច ស្លៀកខោខ៉ូវប៊ូយ ជើងវែង និងអាវសយឺតដៃខ្លី ។ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1B-1067 ។

ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ក្បែរនឹងសំណង់បុរីរបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន ជនរងគ្រោះ បានជិះវ៉ា ជែងនឹងរថយន្តធំមួយគ្រឿងមិនចាំម៉ាក ដែលកំពុងធ្វើដំណើរនៅពីមុខខ្លួន ដោយការវ៉ានោះ ជនរងគ្រោះបានជិះ ម៉ូតូឡយចូលទៅផ្លូវម្ខាង នៃអ្នកដំណើរដែលមកបញ្ច្រាស ស្ទើរតែ១០០ភាគរយ ( ពោល គឺចូលផ្លូវម្ខាងដៃគេទាំង ស្រុង ) ស្របពេលជាមួយគ្នានោះមានរថយន្តសុំាយ៉ុង ១២កៅអីមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ  2AF-3246 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនដូចគ្នា និងក្នុងទិសដៅបញ្ច្រាសទិសគ្នា បានបើកបុកចំពីមុខពេញ ទំហឹង កិន និងអូសទាំងម៉ូតូជាមួយមនុស្ស ជាង២០០ម៉ែត្រ បណ្តាលអោយជនរងគ្រោះជាម្ចាស់ម៉ូតូដួលបត់ខ្លួន ជា២,៣កំណាត់ ដេកស្លាប់ក្រោមផ្នែកខាងមុខនៃរថយន្ត គៀបជាប់ជាមួយម៉ូតូ មើលទៅគួរអោយរន្ធត់ ។

ប្រភពព័ត៌មានអោយដឹងថា ម៉ូតូរបស់ជនរងគ្រោះ គឺគ្មានអំពូលភ្លើងចង្កៀងខាងមុខ សម្រាប់បំភ្លឺផ្លូវឡើយ ខណៈ មកដល់ចំណុចខាងលើ ម៉ូតូបានវ៉ារថយន្តធំនៅមុខខ្លួន ដោយឡយមកផ្លូវខាងរថយន្តទៅហើយ ជាហេតុនាំ អោយរថយន្តដែលកំពុងបើកបរលឿន គ្មានជំហរក្នុងការចាប់ហ្វ្រាំង បង្កអោយបុកកិន និងអូសជាង ២០០ម៉ែត្រ ស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍វាស់វែង អូសយកទាំងរថយន្ត និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ច សសម្រេចដឹកយក ទៅតម្គល់ទុកនៅវត្តទឹកថ្លាបណ្តោះអាសន្នរងចាំ ទំនាក់ទំនងទៅ សាច់ញាតិអោយមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ។

សូមបញ្ជាក់ថា តាមបណ្តោយផ្លូវជាតិលេខ គិតចាប់ពីគល់ស្ពានព្រះមុន្នីវង្ស មកត្រឹមនឹងក្តីតាកុយ ដែលបាន ប្រវែងផ្លូវ៤គីឡូដី គឺគ្មានអំពូលភ្លើងសម្រាប់បំភ្លឺផ្លូវដល់អ្នកដំណើរដែលបានចរាចរណ៍ទៅមកកាត់បណ្តោយផ្លូវ មួយនេះឡើយ ។ ដែលកត្តានេះក៏ជាជ្រុង មួយ នៃការបង្កើតអោយមានគ្រោះថ្នាក់ចរាចរណ៍ បានគ្រប់ពេល ព្រោះតែការកង្វះពន្លឺក្នុងការមើលគ្នាឃើញ ស្របពេលធ្វើដំណើរ ។ បញ្ហានេះ ដែរ ពលរដ្ឋស្នើរដល់អាជ្ញាធរ រាជធានីភ្នំពេញ ពិសេសមន្ទីរសាធារណៈការ និងដឹកជញ្ចូន ជួញពន្លឿននូវការស្ថាបនារបស់ខ្លួនអោយបានលឿន ជូនពលរដ្ឋ ពិសេសការបំពាក់ភ្លើងបំភ្លឺផ្លូវ ក្នុងកំឡុងដី៤គីឡូដីនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅមក នាពេលបច្ចុប្បន្ននេះ ៕

Tags:
  • គ្មានភ្លើង
  • ស្លាប់បាត់បង់ជីវិត
  • ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥