MENU
ក្រសួងពាណិជ្ជកម្ម បង្ហាញគំនិតអាជីវកម្មដល់ វិនិយោគិនក្នុងរបៀបលក់ផលិតផលនិង ពង្រីកអាជីវកម្មថ្មី
សេដ្ឋកិច្ច | ថ្ងៃអាទិត្យ ទី២៨ កុម្ភៈ ២០១៦, ១៤:០៩ | ១,៤៥៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ឯក​ឧត្តម​​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលក្រសួងពាណិជ្ជកម្ម បាន​នៅ​ថ្ងៃ​ទី​២៧​ខែកុម្ភៈ​ឆ្នាំ២០១៦​អញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រ លើការធ្វើ​បទ​បង្ហាញ​ពី​គំនិត​អាជីវ​កម្ម​ទៅ​កាន់វិនិយោគិន ក្នុងកម្មវិធីអ៊ិម អូ ស៊ី ១០១ Incubator ដែល​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​របស់​ក្រសួង​ពាណិជ្ជកម្ម មានគោលបំណងផ្តល់ការអប់រំ និងលើកទឹក​ចិត្ត​ដល់​ការ​ចាប់​ផ្តើម​ដំណើរ​ការ​អាជី​វកម្មដំបូងរបស់សហគ្រិន តាមរយៈការបណ្តុះបណ្តាល និង​ប្រឹក្សាយោបល់។

យោងតាមព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងពាណិជ្ជកម្ន​ឲ្យដឹងថា​កម្ម​វិធី​អ៊ិមអូស៊ី ១០១ Incubatorនាំមកនូវចំណេះដឹងថ្មីៗជូនដល់សហគ្រិនកម្ពុជាពី របៀប​រៀបចំ​លក់​ផលិតផលនិងពង្រីកអាជីវកម្មថ្មីឬអាជីវកម្មដែល​មានស្រាប់​សម្រាប់​វិស័យ​ពាណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច និងវេទិកាលក់ទំនិញក្នុងពេល​អនាគត។

ក្រសួងពាណិជ្ជកម្មនៅទីស្តីការក្រសួងពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ​កម្មវិធីនេះ​រៀបចំ​ឡើង​ដើម្បី​កសាង​សមត្ថភាពអាជីវករ ពាណិជ្ជករ តាមរយៈ​ការផ្តល់​នូវគោលគំនិតល្អៗសំខាន់ៗ ទៅ​លើ​ការ​ចាប់​ផ្តើម​អាជីវកម្មដំបូង និងអាជីវកម្មដែលមានស្រាប់ តាមការបណ្តុះបណ្តាល និង​ហ្វឹកហ្វឺនផ្សេងៗ។

ក្រសួពាណិជ្ជកម្មបានអះអាងថាកម្មវិធីនេះចែកចេញជាបួនដំណាក់កាលរួមមាន៖ វគ្គ​ចាប់​ផ្តើមដំបូង (Boot Camp) វគ្គបណ្តុះបណ្តាលភ្ញាស់គំនិតអាជីវកម្ម (Incubation) វគ្គការ​ផ្សព្វផ្សា​យ​នៅ​លើទីផ្សារ (Market Day) និងវគ្គផ្តាច់ព្រ័ត្រ (Final Pitch) ផ្តល់ចំណេះដឹងកាន់​តែស៊ីជម្រៅ​អំពីសារ​​សំខាន់​នៃការ​បង្ហាញ​គំនិតអាជីវកម្មទៅទៅសហគ្រិនការកសាង​ផែនការ​អាជីវកម្ម​ដ៏រឹងមាំ​ក្នុងក្របខណ្ឌការងារ​ដើម្បីវាយតម្លៃលទ្ធភាពជោគជ័យរយៈពេលវែង របៀបស្វែង​រកមូល​និធិ​គាំ​ទ្រគម្រោងអាជីវកម្ម វិធីស្វែងរកទីផ្សារតាមប្រព័ន្ធអនឡាញ និងកត្តាដទៃទៀតជំរុញ​ឲ្យ​ការចាប់​ផ្ដើម​អាជីវកម្ម​មួយ​ទទួល​បានជោគជ័យនៅ​ក្នុងវិស័យ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​។

សហគ្រិនដែលជាបេក្ខជនចំនួន ៨៩ក្រុម ក្នុងចំណោម ១៤៥ក្រុម ពីវគ្គ Boot Camp ទាំង​បួនផ្នែក រួមមាន៖ "សហគ្រិនដែលមានគំនិតច្នៃប្រឌិត សហគ្រិនផ្នែកកសិកម្មសហគ្រិន​ផ្នែក​អាជីវកម្មទូទៅ" និង "សហគ្រិនផ្នែកបច្ចេកវិទ្យា" ត្រូវបានជ្រើសរើសឲ្យចូលរួម ក្នុងវគ្គបណ្តុះ​បណ្តាលហ្វឹកហ្វឺនភ្ញាស់គំនិតផ្នែកអាជីវកម្ម។ វគ្គបណ្តុះបណ្តាលដែលមាន ៦ប្រធានបទនេះ ត្រូវ​បាន​បង្រៀនដោយបណ្តាសហគ្រិនជោគជ័យបំផុតរបស់កម្ពុជា រយៈពេលពីរខែ។

ក្រសួងពាណិជ្ជកម្មបានលើកឡើងថា​សហគ្រិនចំនួន៤៥ក្រុម ដែលបានឆ្លងកាត់​ការ​បណ្តុះ​​​បណ្តាលខាងលើដោយជោគជ័យ ត្រូវបានអនុញ្ញាត ឲ្យចូលរួមប្រកួត​ប្រជែងវគ្គ​ផ្សព្វផ្សាយ​ទីផ្សារ ដោយដាក់បង្ហាញផលិតផល និង​សេវាកម្មរបស់ខ្លួនរៀងៗខ្លួន នាឱកាស​នៃកម្ម​វិធីតាំង​ពិព័រណ៌ ភូមិមួយផលិតផលមួយ កាល​ពីចុងឆ្នាំ២០១៥។

នៅក្នុងកម្មវិធីធ្វើបទបង្ហាញចុងក្រោយ ១៧ក្រុមបេក្ខជនឆ្នើមជាងគេ នឹងមាន​រយៈពេល​១០នាទី ជាឱកាសធ្វើបទបង្ហាញចំពោះមុខបណ្តា​វិនិយោគិន​ដ៏មានសក្តានុពលរបស់កម្ពុជា ក្នុង​ការ​​ប្រកួតប្រជែង ធ្វើយ៉ាងណាទាក់ទាញដល់វិនិយោគិន​ទាំងនោះឲ្យផ្តល់ការសហការ​គាំទ្រ​ធ្វើ​ពាណិជ្ជកម្ម និងផ្តល់នូវមូលនិធិហិរញ្ញប្បទានដល់ពួកគេ។ ក្រុមបេក្ខជននីមួយៗ អាច​ស្វែង​រកឱកាសក្នុងការបង្កើតទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម នៅក្នុង​អំឡុង​ពេល​សម្រាក​ញុំា​អាហារ​សម្រន់ ដែលមានការចូលរួមពីអាជីវករ និងពាណិជ្ជកម្ម ប្រមាណជាង១០០នាក់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់​គណៈវិនិច្ឆ័យ គ្រូបង្គោលផ្តល់ប្រឹក្សា គ្រូបង្រៀន អ្នកចូលរួម និងអ្នកចាត់ចែងកម្មវិធី ដែល​បាន​ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការធ្វើឲ្យកម្មវិធីអ៊ិម អូ ស៊ី ១០១ Incubatorនេះ ទទួល​បាន​ជោគជ័យ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីសង្ឃឹមថា៖ អ្នកចូលរួមទាំងអស់ ដែលបានឈាន​ដល់​ដំណាក់​កាល​នៃការធ្វើបទបង្ហាញចុងក្រោយនៅថ្ងៃនេះនឹងបានសិក្សា​ជំនាញ​ដែល​ចាំបាច់ដើម្បី ទាក់​ទាញ​វិនិ​យោគិនក្នុងការជួយឲ្យពួកគេចាប់ផ្តើមដំណើរការអាជីវកម្មដំបូង និងពង្រីក​អាជីវ​កម្ម​របស់​ខ្លួន​។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងប្រាប់ក្រុមដែលចូលរួមផងដែរថា៖ ក្រសួងប្តេជ្ញាធ្វើ​យ៉ាង​ណាឲ្យច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះត្រូវបានអនុម័តនៅក្នុងឆ្នាំនេះ ដើម្បី​គាំទ្រដល់អាជីវកម្មរបស់ពួកគេ៕

Tags:
  • ក្រសួងពាណិជ្ជកម្ម
  • វិនិយោគិន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥