MENU
ដំណាំសណ្តែកគួរធម្មជាតិ មិនប្រើជីគីមីលក្ខណៈគ្រួសារ ទទួលបានការគាំទ្រច្រើនពីអាជីវករ
សេដ្ឋកិច្ច | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១៤:៥៩ | ១,៨១៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖  គ្រួសារមួយបានចាប់យកការដាំសណ្តែកគួរ តាមបែបធម្មជាតិ មិនប្រើជីគីមីច្រើនលើសលុបនោះទេហើយទទួលបានការពេញនិយមពីសំណាក់អ្នកបរិភោគច្រើន ដោយសារវាមានរស់ជាតិផ្អែមឆ្ងាញ់ជាងសណ្តែកគួរ ដាក់លក់នៅលើទីផ្សារ។

សណ្តែកគួរជាប្រភេទបន្លែ១ប្រភេទដែលកសិករកម្ពុជានិយមដាំនិងបរិភោគក្នុងជីវិតរស់នៅប្រចាំថ្ងៃដោយសារសណ្តែកគួរ អាចច្នៃជាបន្លែ អន្លក់ ឆា និងហូបឆៅ ឬជ្រក់ក៏បាន។លើសពីនេះសណ្តែកគួរជាបន្លែដែលសម្បូរណ៏ទៅដោយជីវជាតិនិងសារធាតុចិញ្ចឹមជាច្រើនមុខដែលជួយទ្រទ្រង់សារពាង្គកាយមនុស្ស។

ដោយមើលឃើញពីគុណប្រយោជន៏និងតម្រូវការសណ្តែកគួរ នៅលើទីផ្សា កសិករមួយរស់នៅក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានចាប់អារម្មណ៏លើការដាំដំណាំនេះ ធ្វើឲ្យជីវភាពគ្រួសារកើនឡើង១កម្រិតដោយសារភាពឧស្សាហ៏ព្យាយាមមានគំនិតច្នៃប្រជាឌិត ជាងទុកដីនៅទំនេរចោល។

លោកគឹម ឡុញអាយុ៤៩ឆ្នាំ,បានរៀបរាប់ឲ្យដឹងថា ដំណាំសណ្តែកគួរ ងាយដាំត្បិតវាជាបន្លែផ្លែ ដែលចូលចិត្តអាកាសធាតុត្រជាក់បន្តិចនិងមិនក្តៅហែង ហើយជាពិសេសសណ្តែកគួរជាដំណាំដែលត្រូវការទឹកច្រើន៕លោកបន្តថាប្រសិនបានដីផុសល្អមានជីជាតិមានសំណើមសណ្តែកគួរនិងរហ័សធំផ្លែល្អហើយច្រើន។

កសិករខាងលើបានឲ្យដឹងទៀតថា សណ្តែកគួរ ដែលគ្រួសារលោកដាំក៏មិនខុសពីសណ្តែកគួរដែលគេលក់នៅលើទីផ្សាដែរ គ្រាន់តែសណ្តែកគួរដែលលោកដាំមានលក្ខណៈពិសេសជាងសណ្តែកគួរនៅទីផ្សាបន្តិច ត្រង់ថាវាមានរស់ជាតិ ផ្អែម ឆ្ងាញ់ ផ្លែស្រស់តឹងណែនស្វិតមានទឹក ដែលធ្វើឲ្យអតិថិជនជាប់ចិត្តទិញបរិភោគច្រើននិងដណ្តើមគ្នាទិញនៅលើទីផ្សាដោយសារលោកមិនប្រើជីគីមី ដាំតាមបែបធម្មជាតិនិងតាមការណែនាំពីមន្ត្រីជំនាញមន្ទីកសិកម្មខេត្ត។

លោកបន្តថា ដោយអនុវត្តដាំតាមការណែនាំនៅពេលបានផលមានម៉ូយមកចាំទិញដល់ចំការមិនចាំបាច់ដឹកទៅលក់ទេ ម៉ូយទាំងនោះបានដឹកទៅលក់ទីរួមស្រុកថ្មគោល ឬទីរួមខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ៕

លោកបានបន្តថា សណ្តែកគួរមានពូជ២ប្រភេទ (ពូជសណ្តែកគួរពោះជ្រូកសញ្ញាឥន្ទ្រីយ៏និងពូជសញ្ញាព្រួញ) ដោយលោកបានយកពូជសញ្ញាទាំង២មកដាំគុណភាពល្អដូចគ្នាកំពុងពេញនិយមលើទីផ្សាប្រចាំថ្ងៃ គឺលោកតែងយកពូជនេះមកដាំដុះដើម្បីបង្កើនជីវភាពឲ្យប្រសើរឡើង ឆ្លៀតពីបង្រៀនសិស្សនៅសាលាហើយមុខរបរបន្ទាប់បន្សំដាំដុះបន្លែបង្ការនេះលោកបានចាប់ដាំដុះរយៈពេលពី៦ទៅ៧ឆ្នាំមកហើយ បានប្រាក់ឲ្យកូនបានសិក្សារៀនសូត្រគ្រប់គ្រាន់៕

លោកបានបន្តថា ចំណែកឯវិធីដាំមិនមានអ្វីស្មុគស្មាញនោះទេមុនដាំត្រូវត្រៀមដីដោយរាស់បំបែកឲ្យល្អិតលាយជីលាមកសត្វ ផេះឬជីកំប៉ុស៏ហើយហាលដីនោះមួយសប្តាហ៏ លើកជារង ដោតទ្រើងជាជួរ ដាក់ទ្រីបរៀបប្រព័ន្ធទឹកបើកស្រោចស្រពជាប្រចាំ ១ថ្ងៃ៣ដងរយៈពេល១៥នាទីម្តង ព្រឹក ថ្ងៃត្រង់និងល្ងាចរយៈពេលតែ១ខែ១០ទៅ១៥ថ្ងៃបានបេះផលហើយ ចំណាយទុនសរុបដំបូងអស់តែ២លានរៀល បេះលក់បានរយៈពេល២ខែ បានកម្រៃពី៦ទៅ៧លានរៀល ហើយទ្រើងនេះលោកអាចដាំដុះបានពី៣ទៅ៥ដងទៀតបានខូចធ្វើថ្មី។

កសិករខាងលើបានបញ្ជាក់ទៀតថា ដោយសារតម្រូវការទីផ្សាកាលពីឆ្នាំមុនលោកដាំត្រសក់បានកម្រៃថោកពេកពី៨ទៅ១ពាន់រៀល លោកបានងាកមកដាំសណ្តែកគួរវិញម្តង ដោយសណ្តែកគួរឆ្នាំនេះមានទីផ្សាល្អបច្ចុប្បន្នក្នុង១គក,ពី២ពាន់ទៅ២,៥០០រៀល បើប្រៀបធៀបនិងឆ្នាំមុន១គក,បានតែ១,២០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។

លោកដៀង ម៉ាក់ មេឃុំតាម៉ឺន បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងឃុំរបស់លោកមានជាង៣ពាន់គ្រួសារមនុស្សរាយជាង១ម៉ឺននាក់ ពួកគាត់ជាប្រជាកសិករដែលចាប់យករបរដាំដំណាំបន្លែបង្កាជាអាជីពបន្ទាប់បន្សំក្នុងឃុំមានចំនួនជាង១០០គ្រួសារស្មើនិង៣០% លោកបន្តថាពួកគាត់ទាំងនោះក៏មានស្រែធ្វើស្រូវដែរ តែទោះជាយ៉ាងណាក៏ពួកគាត់នៅតែឆ្លៀតដាំដុះដើម្បីបង្កើនជីវភាពឲ្យប្រសើរឡើងហើយឃុំរបស់លោកក៏មិនសូវមានប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើនដែរ៕                    

Tags:
  • ដំណាំសណ្តែក
  • ជីគីមី
  • អាជីវករ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥