MENU
កសិកថាម្រេចឆ្នាំនេះឲ្យផលជាងឆ្នាំមុន តែតម្លៃទីផ្សារថោកជាងឆ្នាំមុន ជិតពាក់កណ្តាល
សេដ្ឋកិច្ច | ថ្ងៃព្រហស្បតិ៍ ទី២០ មេសា ២០១៧, ១៥:៤៦ | ២,០៤៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តត្បូងឃ្មុំ៖  ប្រជាកសិករខេត្តត្បូងឃ្មុំ និយមដាំដំណាំម្រេចច្រើនជាងដំណាំផ្សេងៗពូជម្រេច៣ប្រភេទ ដែលកសិករជ្រើសយកមកដាំដោយសារវាឲ្យផលល្អ ហើយធន់អាកាសធាតុ ឆ្នាំនេះការប្រមូលផលរបស់កសិករបានផលល្អជាងឆ្នាំទៅ តែតម្លៃទីផ្សារថោកជាងឆ្នាំទៅមិញជិតពាក់កណ្តាល ។

ប្រជាកសិកររស់នៅក្នុងស្រុកមេមត់លោកឈិន សាវ័នដែលមានបទពិសោធន៍ក្នុងការដាំដំណាំម្រេចរយៈពេល២០ឆ្នាំមកហើយ បានបញ្ជាក់ឲ្យដឹងថា ជាទូទៅ ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំនិយមដាំពូជម្រេច ចំនួន៣ប្រភេទ រួមមាន៖ ពូជម្រេចខ្មែរ ហៅថាម្រេចបាយ ពូជម្រេចជូរលិន និងពូជម្រេចឥណ្ឌា ។ពូជម្រេចទាំង៣ប្រភេទ ឲ្យផលប្រហាក់ប្រហែលគ្នា វាអាស្រ័យលើការថែទាំរបស់កសិករ បើការថែទាំដិតដល់ម្រេចឲ្យផល អាចពី ៥ ទៅ ៦ តោន ក្នុង១ហិចតា ។

កសិករបានលើកឡើងថា៖ការដាំដុះក្នុងរយៈពេល១ឆ្នាំ ម្រេច ចាប់ឲ្យផលហើយ វាឲ្យពេញលេញវាមានអាយុចាប់ពី៣ទៅ ៤ឆ្នាំការថែទាំកសិករត្រូវស្រោចទឹករាល់៣ថ្ងៃម្តងគឺស្រោចទឹកឲ្យសើមជោគដី ការប្រើប្រាស់ជីកសិករត្រូវប្រើជី អ៊ីអ៊ឹម និង ជីលាមកគោ ជីទាំង២មុខនេះ ជាការគ្រប់គ្រាន់សម្រាប់ដំណាំម្រេច ។

ការទុកស្មៅនៅក្នុងទីចំការ ល្អម៉្យាងដែរនៅរដូវប្រាំង វាជួយឲ្យដីចំការមានជាតិសើម ពេលយប់វាជួយបឺតទឹកសន្សើមថែមទៀតផង តែវាក៏ត្រូវការជីដែរ តែនៅរដូវវស្សាកសិករត្រូវតែជំរាស់វាចោល នោះចោលទើបល្អ ដើម្បីជៀសវាងម្រេចជាំទឹក បណ្តាល ឲ្យម្រេចងាប់ ។ ម្រេចវាមានអាយុកាលវែងណាស់ គាត់ដាំលើផ្ទៃដី៣ហិចតា រយៈពេល២០ឆ្នាំមកហើយ គាត់នៅតែប្រមូលផលរហូតនឹង  កសិករចាប់ប្រមូលផលពីខែ២ រហូតដល់ខែ៦ ទើបបេះផ្លែវាអស់ ឆ្នាំនេះ ម្រេចឲ្យផលល្អ ដោយសារ អាកាសធាតុល្អ មានធ្លាក់ភ្លៀងជាហូរហែ តែតម្លៃទីផ្សារក្នុង១គីឡូក្រាម តម្លៃ១៩០០០រៀល ចាញ់ឆ្នាំទៅតម្លៃរហូតដល់៣២០០០រៀល ។

យោងតាមលោក ឈឹម សាវ័ន បានបញ្ជាក់ឲ្យដឹងទៀតថា ភាពប្រឈមរបស់កសិករ តម្លៃចុះថោក ប៉ុណ្ណេះផាត់ថ្លៃជី ការថែទាំ កសិករចំណេញដែរតែតិចតួចណាស់ ។ ម្រេចងាប់ មូលហេតុ អាកាសធាតុក្តៅពេក ភ្លៀងខ្លាំងពេកបណ្តាលឲ្យជាំទឹក ការប្រើគីមីជីខុសបច្ចេកទេស ដូចជាការប្រើ ជីកែង ជីកុកនិងក្បាលក្របីជាដើមវាឆាប់ឲ្យផលតែវាក៏ឆាប់ងាប់ដែរ។យោងតាមបទពិសោធន៍ គ្មានជីអ្វី ល្អជាងការប្រើជី អ៊ីអ៊ឹម និង ជីលាមកគោនោះទេ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ឲ្យដឹងដែថា ខេត្តត្បូងឃ្មុំរបស់យើង ប្រជាកសិករបានដាំដំណាំម្រេចទាំង៧ស្រុក/ក្រុង  ហើយក្នុងនោះស្រុកមេមត់ បានដាំម្រេចច្រើនជាងគេគឺរហូតដល់ចំនួន២១០០ហិកតា៕                                                                       

Tags:
  • កសិក
  • តម្លៃទីផ្សារ
  • ម្រេច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥