MENU
ក្រសួងពាណិជ្ជកម្មជ្រើសរើសខេត្តបាត់ដំបង ជាមជ្ឍមណ្ឌលរួមលើការប្រមូលទិញដំឡូងមី ឆ្ពោះត្រង់ទៅកាន់ទីផ្សារជាតិនិងអន្តរជាតិ
សេដ្ឋកិច្ច | ថ្ងៃអាទិត្យ ទី០៥ មីនា ២០១៧, ០៩:៤១ | ១,០៥៨ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖   លោកច័ន្ទ សុផលអភិបាលខេត្តបាត់ដំបងបានថ្លែងថាក្រសួងពាណិជ្ជកម្មសម្រេចជ្រើសរើសយកស្រុកភ្នំព្រឹកក្នុងខេត្តបាត់ដំបងជាមជ្ឍមណ្ឌលរួមលើការប្រមូលទិញដំឡូងមីផ្គត់ផ្គង់ត្រង់ទៅកាន់ទីផ្សារប្រទេសចិនដើម្បីដោះស្រាយវិបត្តិទីផ្សារដែលធ្លាក់ទាបតាមមាត់ឈ្មួញ។

លោក ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ទៀតថា លទ្ធផលដែលសម្រេចបាននេះក្រសួងពាណិជ្ជកម្មបានប្រគល់សិទ្ធអោយដៃគូរក្រុមហ៊ុនGOODWAY AGRIក្នុងការប្រមូលទិញកសិផលពីកសិករដូចជាស្រូវ ដំឡូងមី ពោត សណ្តែកជាដើមសម្រាប់បម្រើការនាំចេញទៅក្រៅប្រទេស។

បើយោងតាមការដកស្រង់របាយការណ៍នៃទិវាដំឡូងមីក្រោមប្រធានបទជម្រុញការលើកកម្ពស់ផលិតផលដំឡូងមីកម្ពុជាបានអោយសារព័ត៌យើងដឹងនៅថ្ងៃទី៤ខែមីនាឆ្នាំ២០១៧នេះបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានជម្រុញនិងការលើកទឹកចិត្តអោយកសិករដាំដំឡូងមីប្រឹងប្រែង ពង្រីកការដាំដុះអោយកាន់តែខ្លាំងក្លាថែមទៀតពិសេសសម្រាប់កសិករក្នុងខេត្តបន្ទាយមានជ័យ ប៉ៃលិននិងបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបងដែលមានសក្តានុពលខាងផលិតដំឡូងមីជាមធ្យមក្នុងមួយឆ្នាំជាង១សែនហិកតា ដំណាំពោតជាង៦ម៉ឺនហិកតានិងដំណាំរួមផ្សំផ្សេងៗជាង២សែនហិកតាទៀត។

ការបង្កើតឡើងនូវគោលនយោបាយស្របតាមយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជានេះដោយសារក្រសួងពាក់ពន្ធ័ទាំង២ខាងលើនេះមើលឃើញការដាំដុះដំឡូងមី ពោត ដំណាំសណ្តែកជាដើមមានសន្ទុះខ្លាំងក្លាប៉ុន្តែនៅពេលដែលប្រមូលផលកសិករប្រឈមខ្លាំងជាមួយតម្លៃក្នុងទីផ្សាររហូតជំពាក់បំណុលធនាគា ក្រុមហ៊ុនផងដែរ។

មន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រៅពីនេះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋផ្ទាល់នៅតាមតំបន់ព្រំដែនរួមទាំងសហគមន៍ដំឡូងមីទាំងមូលបានផ្លាស់ប្តូរបច្ចេកទេសការដាំដុះជាមួយក្រុមហ៊ុន កាត់បន្ថយការចំណាយដើមទុនច្រើនសំដៅលើកកម្ពស់គុណភាពដំណាំអោយបានត្រឹមត្រូវមានស្តង់ដាររួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម៕                                                                    

Tags:
  • ក្រសួងពាណិជ្ជកម្ម
  • មជ្ឍមណ្ឌល
  • ដំឡូងមី
  • ទីផ្សារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥