MENU
កសិផលដំឡូងមីធ្លាក់ថ្លៃខ្លាំង កសិករកំពុងប្រឈមនឹង បំណុលធនាគាកាន់តែច្រើនឡើងៗ
សេដ្ឋកិច្ច | ថ្ងៃសៅរ៍ ទី០៧ មករា ២០១៧, ១៤:៥៣ | ៩៦១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តប៉ៃលិន៖  ប្រជាកសិករបាននិយាយថាកសិផលដំឡូងមីធ្លាក់ថ្លៃខ្លាំងជាប់ៗគ្នា២ឆ្នាំនេះបង្ខំចិត្តអោយកសិករស្ទើរតែទាំងអស់ត្រូវខ្ចីលុយពីធនាគានិងធ្វើចំណាកស្រុកកាន់តែច្រើនឡើងៗស្ងាត់ភូមិ។ កសិករម្នាក់ឈ្មោះជួង លួម រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាសស្រុករតនៈមណ្ឌលបានត្អូញត្អែរនៅថ្ងៃទី៦ ខែមករានេះថា៖ ឆ្លងកាត់បញ្ហាប្រឈមជាច្រើនបានធ្វើអោយកសិករដែលរស់នៅតាមបណ្ដោយតំបន់ព្រំដែនអស់ទឹកចិត្តក្នុងការដាំដុះដំណាំផ្សេងៗ ណាមួយត្រូវចំណាយលើជី ថ្នាំបំប៉នរួមទាំងទំនិញនានាក្នុងទីផ្សារតម្លៃកាន់តែខ្ពស់ ភាពរាំងស្ងួតអូសបន្លាយពេលយូរជាហេតុនាំអោយដំឡូងងាប់កសិករតស៊ូដាំរហូត២ទៅ៣ដងទើបដុះ ចុងក្រោយភោគផលដែលប្រមូលបានមិនមានហាងឆេងតម្លៃធ្លាក់ទាបមិនអាចទទួលយកបានស្រេចតែមាត់ឈ្មួញ។

កសិផលដំឡូងក្នុងរយៈពេល២ឆ្នាំមកនេះធ្លាក់តម្លៃត្រឹម១៤០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម(ដំឡូងស្រស់)រីឯដំឡូងស្ងួតលក់បានតម្លៃ៥០០រៀលក្នុងមួយគីឡូក្រាមខុសពីឆ្នាំមុនៗដែលមានហាងឆេងល្អមួយគីឡូក្រាមពី៣០០ទៅ៤០០រៀល(ដំឡូងសើម)និងក្នុងមួយគីឡូក្រាមពី៦០០ទៅ៨០០រៀល(ដំឡូងស្ងួត) ចំពោះតម្លៃលើទីផ្សារធ្លាក់ទាបនេះបើទូទាត់លើសេវាជាច្រើនដូចជាថ្លៃភ្ជួរដី លើករងរហូត៣សារ ថ្លៃទិញពូជឈ្នួលដាំនិងដកនិងសេវាផ្សេងៗមួយចំនួនទៀតអាចចំណេញត្រឹម៦ទៅ៧ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយហិកតា តែបើទិន្នផលធ្លាក់ទាបមិនបានចំណេញឬខាតដើមតែម្ដង។

លោកអុំ សម្បត្តិ កសិកររស់នៅភូមិអូរល្មូនបានរៀបរាប់ដោយក្ដីអស់សង្ឃឹមថា៖ រយះពេល២ឆ្នាំហើយដែលកសិកររងការប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរនិងត្រូវជំពាក់លុយចិនឬធនាគារ រហូតលក់គោយន្ដ លក់ដីជាបន្ដរបន្ទាប់និងបញ្ជូនកូនចៅទៅធ្វើកម្មករនៅប្រទេសថៃ។ គ្រួសារលោកខូច១ឆ្នាំដំបូងលើដំណាំពោត សណ្ដែកនិងដំឡូងបានធ្វើអោយគ្រួសារគាត់ជំរុញការដាំដុះក្នុងឆ្នាំបន្ទាប់និងជួលដីគេធ្វើបន្ថែមទៀតក្រែងអាចប៉ះពៅការខូចខាតកាលពីឆ្នាំចាស់ ប៉ុន្ដែមិននឹកស្មានថាកាន់តែជួបការលំបាកខ្លាំងទៅៗ។

លោកវ៉ៃ ចំរើន អនុប្រធានសហគមន៍អភិវឌ្ឍន៍ត្រែងជោគជ័យរស្មីផ្លូវមាសបានប្រាប់អោយដឹងដែរថា៖ ក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋចំនួន៥ភូមិ គ្រួសារនីមួយៗសុទ្ធតែបានដាំដំឡូងស្ទើរតែទាំងអស់និងត្រូវបានរងការខូចខាតជាអន្លើដែរដែលនាំអោយប៉ះពាល់ជីវភាពយ៉ាងខ្លាំង ចំណែកឯម្ចាស់ទ្រទ្រង់សហគមន៍ក៍ត្រូវបានផ្អាកការឧបត្ថម្ភផងដែឬដោយសារតែគម្រោងមិនទទួលបានជោគជ័យ។

ចំណែកឯលោកឱម សុវណ្ណជ័យ តំណាងក្រុមហ៊ុនសាន សំរេចផលបានលើកឡើងថា៖ មួយផ្នែកនៃការទ្រោលកុំអោយកសិផលធ្លាក់តម្លៃទាបទាល់តែមន្ដ្រីពាក់ពន្ធ័ទាំងអស់មានឆន្ទះជួយប្រជាកសិករកុំអោយពុករលួយលុយក្រោមតុជាមួយឈ្មួញកណ្ដាល ។

បើកាលណាគិតតែប្រយោជន៍ហោប៉ៅខ្លាំងពេកឈ្មួញកណ្ដាលទៅគាបកសិករបង្កជាហេតុនាំអោយឈ្មួញទិញកសិផលក្នុងតម្លៃទាបដើម្បីចំណេញច្រើនទូទាត់ថ្លៃលុយក្រោមតុដែលត្រូវចំណាយ ម៉្យាងទៀតអាថ៌កំបាំងនៅពីក្រោយការស្ទះទំនិញរយៈពេលយូរឬខ្លីជាញឹកញាប់កន្លងមកក៍ជាហេតុនាំអោយទំនិញតម្លៃធ្លាក់ទាបដែរដោយសារឈ្មួញរកស៊ីនាំចេញកសិផលទៅក្រៅប្រទេសមិនមានឯកសារគ្រប់គ្រាន់ដូចនេះពេលគយថៃប្ដូរផ្លាស់គោលដៅមួយសប្ដាហ៍ម្ដងធ្វើអោយគយពិនិត្យឯកសារតាមផ្លូវច្បាប់ជាហេតុនាំអោយគយថៃមិនអនុញ្ញាតិអោយនាំចូល ប៉ុន្ដែបើក្រសួងពាក់ពន្ធ័ចេញឯកសារអោយឈ្មួញអោយបានគ្រប់គ្រាន់ នោះមិនមានការរាំងស្ទះទោះជាមន្ដ្រីគយថៃប្ដូរគោលដៅយ៉ាងណាក៍ដោយព្រោះទីផ្សារក្រុមហ៊ុនដំឡូងនៅប្រទេសថៃកសិផលប៉ុន្មានតោនក៍គេត្រូវការដែរ៕         

Tags:
  • កសិផល
  • ដំឡូងមី
  • ធនាគា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥