MENU
ប្រទេសចិនសម្រេចលុបចោលបំណុល ដែលកម្ពុជាជំពាក់ចិននៅឆ្នាំ២០១៥ ចំនួន ៦០០ លានយ័ន
សេដ្ឋកិច្ច | ថ្ងៃសុក្រ ទី១៤ តុលា ២០១៦, ១៤:២២ | ៥៨៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ប្រមុខរដ្ឋាភិបាលចិនឯកឧត្តមប្រធានាធិបតីហ្ស៊ីជីនពីងបានសម្រេចលុបចោលបំណុលដែលកម្ពុជាជំពាក់ចិននៅឆ្នាំ ២០១៥ ចំនួន ៦០០ លានយ័ន ។នេះបើតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានផ្សាយបន្ទាប់ពីសម្តេចបានទទួលបដិសណ្ឋារកិច្ច លោកប្រធានាធិបតីចិន ស៊ី ជិនពីងនៅរសៀលថ្ងៃទី ១៣ ខែ តុលា នេះ ។

សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping)ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាពក្នុងជំនូបនេះលោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) ធ្លាប់បានអញ្ជើញមកកាន់ប្រទេសកម្ពុជាយើងកាលពី៧ឆ្នាំមុន ហើយដំណើរទស្សនៈកិច្ចនាពេលនេះបានមើលឃើញថា ប្រទេសកម្ពុជាមានការីកចំរើនច្រើនទាំងវិស័យសេដ្ឋកិច្ច ស្ថេរភាពសង្គម ជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើន ។

ឯកឧត្តមប្រធានាធិបតីបានសូមស្វាគមន៏ និងសូមគាំទ្រប្រទេសកម្ពុជាផងដែរ។ គោលដៅរបស់លោកនាពេលនេះគឺដើម្បីពង្រឹងនិងពព្រីកទំនាក់ទំនងជាប្រពៃណីរវាងប្រទេសចិន និងកម្ពុជា ជាពិសេសដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងក្នុងនាមជាមិត្តភ័ក្ត្រយល់ចិត្តយល់ថ្លើមគ្នា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ថា ការរីកចំរើនអភិវឌ្ឍន៏របស់ប្រទេសកម្ពុជាយើងមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកពីមិត្តចិនបានទេ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់មិត្តចិន និងរដ្ឋាភិបាលចិន ដែលបានគាំទ្រកម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យហិរញ្ញវត្ថុ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ ការគាំទ្ររបស់ចិនមកកាន់កម្ពុជាយើងបានប្រែក្លាយកម្ពុជា ពីប្រទេសក្រីក្រដែលមានចំណូលកំរិតទាប មកចំណូលមធ្យមកំរិតទាប។ ជាមួយគ្នានេះសម្តេចតេជោ បានស្នើសុំអោយមានការជំរុញបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច វិនិយោគ អភិវឌ្ឍន៏ធនធានមនុស្ស វិស័យកសិកម្ម ។ សម្តេចតេជោបានថ្លែងអំណរគុណដល់ភាគីចិនដែលបានបង្កើនកូតានាំអង្ករចូលប្រទេសចិនពី១០ម៉ឺនតោន ទៅ២០ម៉ឺនតោន សម្តេចក៏សុំស្នើអោយមានកិច្ចសហប្រតិបត្តិការលើការប្រមូលទិញការកែឆ្នៃនាំអង្ករចេញទៅប្រទេសចិនផងដែរ។ សម្តេចតេជោជំរុញអោយភ្ញៀវទេសចរណ៍ចិនមកកម្ពុជាអោយមានកំណើនពី៧០ម៉ឺននាក់ទៅ២លាននាក់នៅឆ្នាំ២០២០។ ក្រៅពីនោះសុំអោយមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យវប្បធម៌។

ឯកឧត្តមប្រធានាធិបតីចិន XI Jinping បានឆ្លើយតប និងជំរាបសម្តេចតេជោថា ធ្វើយ៉ាងណាអោយមានការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនៈកិច្ចមន្រ្តីគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីចិន XI Jinping បានមានប្រសាសន៏ថា កម្ពុជាជាមិត្តដ៏រឹងមាំនឹងគ្នា ចិននឹងជួយកម្ពុជាបន្ថែមទៀតតាមរយៈផ្លូវមួយខ្សែក្រវ៉ាត់មួយ ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា និង ជម្រុញឲ្យទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានការកើនឡើង ៥០០០លានដុល្លារនៅឆ្នាំ ២០១៧ ។

ឯកឧត្តមប្រធានាធិបតីចិន XI Jinping បានបន្តថាចិននិងជួយកម្ពុជាកសាងផ្លូវជាតិលេខ ៥១ និង ប្រព័ន្ធធារាសាស្រ្តវ៉ៃកូជំហានទី២ និង លើកទឹកចិត្តឲ្យក្រុមហ៊ុនចិនដែលមានសមត្ថភាពមកវិនិយោគផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា,ការកសាងវាលយន្តហោះនៅខេត្តសៀមរាប,និង វិនិយោគលើវិស័យជ្សេងៗទៀតដែលជាសក្តានុពលរបស់កម្ពុជា ។ ចិនគាំទ្រចំពោះគម្រោងដែលកម្ពុជាបានលើកឡើងសម្រាប់ឆ្នាំ ២០១៥ ដល់ ២០១៩ ។ ជាមួយគ្នា នេះលោកប្រធានាធិបតី បានសម្រេចលុបចោលបំណុលដែលកម្ពុជាជំពាក់ចិននៅឆ្នាំ ២០១៥ ចំនួន ៦០០ លានយ័ន និងបន្ថែមជំនួយឥតសំណងសម្រាប់វិស័យយោធាចំនួន ១០០ លានយ័ន  បង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៥០០ កន្លែង និង ១០០កន្លែងសម្រាប់យុវជនក្នុងមួយឆ្នាំ។ បង្កើនការហោះហើរត្រង់ពីទីក្រុងនានារបស់ចិនមកកាន់កម្ពុជាដើម្បីបង្កើនចំនួនទេសចរណ៍ចិនមកកម្ពុជាពី ៧០ ម៉ឺននាក់ទៅ២លាននាក់នៅឆ្នាំ២០២០។រដ្ឋាភិបាលចិននិងជួយជួសជុលប្រាសាទព្រះវិហាររបស់កម្ពុជា ។

ឯកឧត្តមប្រធានាធិបតីចិនក៏បានមានប្រសាសន៍ថាលោកបានទទួលអង្ករកម្ពុជា ហើយអង្ករកម្ពុជាពិតជាមានរស់ជាតិឆ្ងាញ់ណាស់ លោកលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនវិនិយោគកែច្នៃអង្ករនៅកម្ពុជាបានល្អដើម្បីនាំចេញទៅកាន់ប្រទេសចិន ។ បន្ទាប់ពីកិច្ចជំនួបនេះ សម្តេចតេជោ និងលោកប្រធានាធិបតីចិន XI Jinping បានធ្វើជាសហធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសាចំនួន៣១ ផងដែរ ៕

Tags:
  • ប្រទេសចិន
  • បំណុល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥