MENU
រុស្ស៊ីប្រកាសថា ការវាយប្រហារដោយអាវុធគីមីនៅស៊ីរីគឺ ជាសកម្មភាពឌឺដងមានចេតនា
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២០ មេសា ២០១៧, ១១:១៨ | ៤៦៧ ដង | ចុចបញ្ចេញមតិ (០)

សារព័ត៌មាន​ Sputnik ​បានផ្សាយថា កាលពីថ្ងៃទី​១៩ខែមេសា នាយករដ្ឋមន្ត្រីរុស្ស៊ីលោក​ Dmitry Medvedev ​បានប្រកាសថា ការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង​ Idlib ​ប្រទេសស៊ីរីគឺជាចេតនា ឌឺដង ទ្រងទ្រាយធំ​ដែលបានឡើងគម្រោងពីមុន នាំមកនៅលទ្ធផល ល្អសម្រាប់អាមេរិក ផ្តួលរំលំរដ្ឋាភិបាលលោកអាលអាសាដ។

លោក​ Medvedev ​បញ្ចាក់ថា «​អ្វីដែលបាននិងកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរី​នាពេលកន្លងមក ក្នុងនោះមានការវាយប្រហារដោយមីស៊ីលរបស់អាមេរិកនៅលើទឹកដីស៊ីរី គឺមិនមានផលប្រយោជន៍ឡើយសម្រាប់ដោះស្រាយ​ស្ថានភាពនៅក្នុងប្រទេសស៊ីរី។ ជាការពិតណាស នេះជា ការឌឺដង នឹង​ ការរៀបចំ យ៉ាងហ្មត់ចតបំផុត នាំមកនៅលទ្ធផល ល្អដល់អាមេរិក ។

ការពិតនៅក្នុងប្រទេសស៊ីរីគឺជាអ្វី  តើមានឃ្លាំងអាវុធគីមីរក្សាទុកនៅស៊ីរី ឬគ្រាន់តែជាការ បង្កើតឡើង អ្វីទាំងអស់ចាំបាច់ត្រូវតែមានគណកម្មធិការអន្តរជាតិ​មានសិទ្ធក្នុងការត្រួតពិនិត្យ​បញ្ចាក់ឲ្យបានច្បាស់ និងស្រាវជ្រាដោយតម្លាភាព។

នាយករដ្ឋមន្ត្រីរុស្ស៊ី​បានបញ្ចាក់ទៀតថា​« ការវាយប្រហារ របស់អាមេរិកទៅលើទីតាំងយោធានៅក្នុងទឹកដីស៊ីរី  គឺជាការ«ស្រាយចំណង»ដល់ ក្រុមឧទ្ទាម ភេរវកម្ម IS ក្នុងការបន្តសកម្មភាពវាយប្រហារទៅលើរដ្ឋាភិបាលស៊ីរី​។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងតែធ្វើសង្គ្រាម ជាមួយរដ្ឋាភិបាលស្របច្បាប់​នៅស៊ីរី មិនមែន ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្មនោះឡើយ។

នាយករដ្ឋមន្ត្រីរុស្ស៊ី បានលើកឡើងថា  អាមេរិកវាយប្រហារទៅលើទីតាំយោធារបស់ស៊ីរី​ ដោយមិនមានការឯកភាព ពីអង្គការសហប្រជាជាតិ​ ទាំងនោះគឺជាការបំពាន់ច្បាប់អន្តរជាតិ​ ជាសកម្មភាព បង្ករឲ្យមានអសន្តិសុខ និងសង្គ្រាមកើតឡើង។

ការវាយប្រហារ ដោយអាវុធគីមីនាពេលកន្លងមកនៅក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាង​ច្រើន ហើយក៏ជាហេតុផល​ដែលអាមេរិក បើកការវាយប្រហារភ្លាមៗទៅលើស៊ីរី ដោយមីស៊ីលជិត​៦០ ដើម មិនចាំបាច់ឆ្លងកាត់ ការអនុម័តរបស់អង្គការសហប្រជាជាតិឡើយ។  ប្រតិកម្មភ្លាមៗដោយយោធារបស់អាមេរិក បានធ្វើឲ្យ​ក្រុមអ្នកប្រឆាំងអាមេរិក សង្ស័យថា គឺជាចេតនារៀបចំក្នុងការផ្តួលរំលំរដ្ឋាភិបាលរបស់លោកអាលអាសាដ៕

 

 

Tags:
  • រុស្ស៊ី
  • អាវុធគីមី
  • ស៊ីរី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥