MENU
ទម្លាយរឿងសម្ងាត់ជាតិឲ្យរុស្ស៊ីដឹង ត្រាំអាចប្រឈមនឹង បទក្បថជាតិ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ១០:៥៩ | ៤៩២ ដង | ចុចបញ្ចេញមតិ (០)

ជារឿងគួរឲ្យផ្ញាក់ផ្អើល  ដោយសូម្បីតែប្រធានាធិបតីអាមេរិកដូណាលត្រាំក៏បានទម្លាយរឿងសម្ងាត់ ស្តីពីចរកិច្ចឲ្យរុស្ស៊ីដឹងគឺជារឿងត្រឹមត្រូវឬជាការក្បថជាតិ? ពលរដ្ឋអាមេរិកកំពុងតែខឹងសម្បាក្រោយពេលសារព័ត៌មាន​ The Washington Post ​របស់អាមេរិកបានផ្សាយកាលពីថ្ងៃទី​១៥ខែឧសភា ដោយចោទប្រកាន់ប្រធានាធិបតីដូណាលត្រាំ​ ប្រាប់រឿងសម្ងាត់បំផុតស្តីពីយុទ្ធសាស្ត្រប្រឆាំងក្រុមភេរវកម្ម  IS ឲ្យភាគីរុស្ស៊ីបានដឹង  នៅពេលដែលលោកត្រាំជួបពិភាក្សាជាមួយ​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឡារ៉ូនៅទីក្រុងវ៉ាស៊ីនតោន។ បើទោះបីសេតវិមាន បានច្រានចោទនៅព័ត៌មានខាងលើ​ក្តី ប៉ុន្តែពលរដ្ឋអាមេរិក នៅតែខ្វល់ខ្វាយ  ដោយនាំគ្នា ស្វែងរកពាក្យ (លោកត្រាំក្បថជាតិ)នៅ​  Google ​កើនឡើងខ្ពស់បំផុត ប៉ុន្មានថ្ងៃចុងក្រោយនេះ។ នៅពេលនេះដែរ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​បាន នាំគ្នាធ្វើបទសម្ភាសន៍ជាមួយអ្នកឯកទេសច្បាប់។ តាមច្បាប់អាមេរិកការទម្លាយរឿងសម្ងាត់របស់ជាតិ​គឺជាការខុសច្បាប់​។ដូច្នេះ​តើការដែលលោកត្រាំ ទម្លាយរឿងសម្ងាត់ឲ្យភាគីរុស្ស៊ីដឹង អាចជាសកម្មភាពក្បថជាតិដែរឬទេ? ដោយសារតែមានសកម្មភាពចោទប្រកាន់កាន់តែខ្លាំងឡើង លោកត្រាំបានចេញមុខប្រកាស​ថា​ «ខ្ញុំមានសិទ្ធពេញលេញ​ក្នុងការចែករំលែក ព័ត៌មាន ជាមួយរុស្ស៊ី»។ នៅក្នុងបណ្តាញ  Twitter កាលពីថ្ងៃទី​១៦ខែឧសភា លោកត្រាំ បានប្រកាស ពីខ្លឹមសារនៃការសន្ទនា រវាងលោកនិង មន្ត្រីការបរទេសរុស្ស៊ី ​នៅសេតវិមាន។ ដោយក្នុងនោះលោកត្រាំ បានចែករំលែកព័ត៌មានស្តីពីយុទ្ធសាស្ត្រ ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម  ការពារសន្តិសុខជើងហោះហើរ ថែមទាំងអំពាវនាវ​ឲ្យភាគីរុស្ស៊ី អនុវត្តតាមផងដែរ។ លោកត្រាំបញ្ចាក់ថា លោកមានសិទ្ធគ្រប់គ្រាន់នៅក្នុងការចែករំលែក​ព័ត៌មាន​ទាំងនោះជាមួយរុស្ស៊ី​ហើយលោកចង់ធ្វើនៅរឿងនោះ។ សារព័ត៌មាន​ Washington Post ​បានផ្សាយថា នៅពេលដែលប្រធានាធិបតីត្រាំ ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី   Sergey Lavrov   ដោយពេលនោះលោកត្រាំបានផ្តល់ព័ត៌មានសម្ងាត់បំផុត ស្តីពី  IS ។ ហេតុការខាងលើបានធ្វើឲ្យ​គគ្រើកអាមេរិកជាថ្មី​និងធ្វើឲ្យអាមេរិកប្រឈមនិងការបែកបាក់ ដោយសារតែហេតុការខាងលើ​បានកើតឡើង ក្នុងពេលដែលពលរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយ​ បានប្រឆាំងនិង​ប្រទេសរុស្ស៊ី។ ក្រោយពេលដែលគណបក្សប្រជាធិបតេយ្យ ចោទប្រកាន់ទៅលើ រុស្ស៊ី ថាបាន​វាយប្រហារទៅលើប្រព័ន្ធបោះឆ្នោតអាមេរិក។

អ្វីដែលពិសេសទៅទៀតនោះ ក្រោយពេលដែល លោកត្រាំបានដកហូតដំណែងប្រធាន  FBI  បានធ្វើឲ្យពលរដ្ឋអាមេរិក ខឹងសម្បាយ៉ាងខ្លាំង​ ដោយប្រធាន​ FBI ​អាចនឹងស្រាវជ្រាវដឹងពីការពិត ក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងប្រធានាធិបតីត្រាំ។

នៅពេលនេះដែរសារព័ត៌អាមេរិកបានបើកការស្រាវជ្រាវថាតើ​លោកត្រាំ ក្បថជាតិដែរឬទេ ពេលទម្លាយព័ត៌មានសម្ងាត់ឲ្យរុស្ស៊ីដឹង។ ប៉ុន្តែទៅតាមច្បាប់ អាមេរិក ប្រធានាធិបតី ជាបុគ្គល់ តែមួយគត់​ដែលមានសិទ្ធ អំណាចពេញលេញ នៅក្នុងការសម្រេចធ្វើអ្វីមួយនោះ។

​​ប៉ុន្តែ​​​អាមេរិក​មិន​អាច​ស្ងប់​អារម្មណ៍​បាន​ឡើយ ! ព្រោះ​គេ​ស្គាល់​ចរិក​លោក​ត្រាំ​ច្បាស់ ! ជួនកាល​លោក​ចង់សំញ៉ែង​សាច់​ដុំ​ដាក់​រុស្ស៊ី​ ទើបធ្លោយ​មាត់​និយាយភ្លេច​គិត។ ភាព​សង្ស័យ​លើ​សមត្ថភាព​ដឹកនាំ​របស់​លោក ត្រាំ ដែល​មាន​ស្រាប់​ នឹង​កាន់​តែ​រីកដុះ​ដាល។ ថ្វី​បើ​ការ​ទម្លាយ​រឿង​សម្ងាត់​មិនមែន​សុទ្ធ​តែ​ខុស​ច្បាប់​សម្រាប់​ ប្រធានាធិបតី​មែន ប៉ុន្តែ​ពេល​នេះ ការ​រិះគន់​ធ្លាក់​មក​ពី​គ្រប់​មជ្ឈដ្ឋាន។ មិន​មែន​ត្រឹម​អ្នក​នៅក្នុង​បក្ស​ប្រឆាំង​ទេ សូម្បី​តែ​អ្នក​សាធារណរដ្ឋ​ដូច​គ្នា​ ក៏​លែង​អាច​ទប់​ចិត្ត​បាន។ ប្រធានព្រឹទ្ធសភា​អាមេរិក​បាន​លាន់​មាត់​ថា សេតវិមាន​កំពុង​ស្ថិតក្នុង​ភាព​វឹកវរ និង​វិលវល់​រក​ច្រក​ចេញ​មិន​រួច​ទេ។​ ឯ​ប្រធានសភា​មក​ពី​បក្ស​សាធារណរដ្ឋ​ដូច​គ្នា​ និង​តាម​រយៈអ្នក​នាំពាក្យ ក៏​បាន​សម្តែង​ក្តី​សង្ឃឹម​ ​ថា នឹង​មាន​ការ​ពន្យល់​បំភ្លឺ​ពេញ​លេញ​ពី​រដ្ឋបាលលោកត្រាំ៕

 

 

Tags:
  • ទម្លាយរឿង
  • សម្ងាត់
  • រុស្ស៊ី
  • ត្រាំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥