MENU
ក្រោយពេលដកដំណែងប្រធាន FBI ប្រធានាធិបតីត្រាំ ជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ១៣:២៤ | ៤៥៣ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីអាមេរិកដូណាលត្រាំ​នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក​ Lavrov នៅសេតវិមានដើម្បីពិភាក្សាពីបញ្ហាសន្តិសុខស៊ិរី និង បញ្ហាអន្តរជាតិនានា។

សារព័ត៌មានរ៉យទ័របានដកស្រងប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់អាមេរិកបញ្ចាក់ថា​ នៅថ្ងៃទី ១០ខែឧសភា ប្រធានាធិបតីដូណាលត្រាំ​នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ នៅសេតវិមានស្តីពីស្ថានភាពនៅស៊ីរី និងទំនាក់ទំនងប្រទេសទាំងពីរ។

ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក អាក្រក់ទៅ ក្នុងពេលដែល​អាមេរិកបើកការវាយប្រហារទៅលើ ទីតាំង​ទាហានអាកាសស៊ីរី ក្រោយពេលស៊ីរីវាយប្រហារដោយអាវុធគីមីដែលអាមេរិកចាត់ទុកថាជាសកម្មភាពរបស់រដ្ឋាភិបាលលោកអាលអាសាដ។

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងប្រធានាធិបតីត្រាំកើតឡើងចំពេលដែល អាមេរិក ទើបតែដកហូតដំណែងប្រធាន FBI ​លោក ​James Comey ។ ការដកហូតដំណែងនោះត្រូវបានគណបក្សប្រជាធិបតេយ្យ ចាត់ទុកថា ជាការរារាំង ដល់ការស្រាវជ្រាវពីទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ពិសេសគឺការលូកដៃរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិកនាពេលកន្លងមក។

ទូរទស្សន៍ BBC ទើបនឹងចេញផ្សាយអត្ថបទនៅថ្ងៃពុធទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ប្រធានា ធិបតី ដូណាល់ត្រាំ បានសម្រេចចិត្តដកតំណែង លោក James Comey ប្រធានភ្នាក់ងារ FBI នេះ បើយោងតាមអះអាង របស់សេតវិមាន។

ការថ្លែងប្រកាសដ៏គួរភ្ញាក់ផ្អើលត្រូវបានធ្វើឡើងនៅបន្ទាប់ពីពេល ដែលមានលេចឬព័ត៌មានដែលនិយាយថា លោក Comey បានផ្តល់ព័ត៌មានមិនច្បាស់លាស់អំពីសារអេឡិចត្រូនិករបស់លោកស្រី Hilary Clinton ទៅកាន់សភាជាតិ កាលពីសប្តាហ៍ មុន។

គួរបញ្ជាក់ថាលោកស្រី Clinton ដែលធ្លាប់បានបន្ទោសទៅដល់ លោក Comey ថា ជាអ្នកដែលបានធ្វើឲ្យ លោកស្រីមិនអាច ទទួលជ័យជំនះលើលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យលោក​ Chuck Schumer ​បញ្ចាក់ថា «ខ្ញុំបាននិយាយទៅកាន់ប្រធានាធិបតីថា​ គត់កំពុងតែធ្វើខុសយ៉ាងធំ»ដែលដកដំនែងប្រធាន​ FBI ។

 

 

Tags:
  • ដំណែង
  • ប្រធាន
  • ប្រធានាធិបតី
  • រុស្ស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥