MENU
ប្រពន្ឋតារាចម្រៀង រិន សាវ៉េត នៅក្នុងសង្គ្រោះបន្ទាន់ស្ថិតក្នុងភាពភិតផើយ!
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១៩ មេសា ២០១៧, ០៩:២១ | ៨៣៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំថ្មីគេគ្រប់គ្នាទទួលអំណរឆ្នាំថ្មីគ្រប់ទិសទីពីទេវតាឆ្នាំថ្មីតារាចម្រៀងរិន សាវ៉េតបែរជានៅប្តូរផ្តាច់ចែកការលំបាកជាមួយភរិយាជាទីស្រឡាញ់ដែលរងសម្ពាធជំងឺមហារីកសុដន់រហូតត្រូវសង្គ្រោះបន្ទាន់ជាបន្តទៀតតាំងពីមុនចូលឆ្នាំខ្មែរមកម្ល៉េះ។

តាមការបញ្ជាក់ពីលោក រិន សាវ៉េត បានឲ្យដឹងថា ភរិយារបស់ខ្លួនបានចូលមកសម្រាកនៅមន្ទីរពេទ្យរុស្សីនេះ តាំងពីថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០១៧ មកម្ល៉េះ ដោយដំបូងឡើយអាការ មិនសូវជាធ្ងន់ធ្ងរឡើយ ប៉ុន្តែក្រោយបានចាក់ថ្នាំគីមី បន្ថែមដើម្បីសម្លាប់មេរោគមហារីកដែលមានពីមុនមក ជំងឺកាន់តែធ្វើទុក្ខឡើងៗ។

លោកថា មិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់១មុខឡើយ ភរិយារបស់លោកត្រូវបានមេរោគនោះរីករាលដាលស្ទើរពេញខ្លួនទាំងអស់ហើយ ពោលគឺនៅត្រង់ខួរក្បាល និងសួតជាដើម ក៏មានដែរ។ លោកបានរៀបរាប់បន្តថា ភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើកទី៤មក បានធ្វើទុក្ខដល់ខួរក្បាល ក្បាលចាប់ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះសន្លប់ដោយទ្រាំមិនបានក៏នាំមកសម្រាកនៅមន្ទីរពេទ្យ។

បន្ទាប់មកគ្រូពេទ្យ បានយកទៅស្គែនមើលក្បាលក៏ឃើញមេរោគមហារីកនោះនៅក្នុងខួរក្បាលទៀត។ បន្ទាប់មកចាក់ថ្នាំគីមីព្យាបាលនៅត្រង់ខួរក្បាលក៏នាំឲ្យហត់គ្រូពេទ្យពិនិត្យសួតមើលឃើញមានមហារីកនៅត្រង់សួតទៀត។

យ៉ាងណាមិញពេលនេះស្ថានភាពរបស់ប្រពន្ឋតារាប្រុសរូបនេះក៍នៅតែត្រូវបានក្រុមលោកគ្រូពេទ្យផ្នែកមហារីកនៃពេទ្យរូស្សីបានខិតខំយកចិត្តទុកដាក់ជាបន្តទៀតក្នុងការតស៊ូជួយព្យាបាលឲអស់លទ្ឋភាពដើម្បីឲលោកសាវ៉េតមានការអស់ចិត្តនឹងទុកចិត្តមកលើការព្យាបាលរបស់លោកគ្រូពេទ្យ។ចាប់តាំងពីភរិយាលោករិន សាវ៉េតធ្លាក់ខ្លួនឈឺជំងឺកាចនេះមកលោករិន សាវ៉េតរមែងតែងតែនៅជិតកាយភរិយាដើម្បីជាកម្លាំងចិត្តតាមការបញ្ជាពីលោកគ្រូពេទ្យមានតែការផ្តល់កម្លាំងចិត្តនោះទេជាវិធីធ្វើឲអ្នកជំងឺកក់ក្តៅនិងទុកចិត្តបន្តឈ្នះសភាពជំងឺ បាន។កាយវិការល្អរបស់លោកសាវ៉េតជាប្តីនេះជាគម្រូមួយសម្រាប់បុរសមួយចំនួនដែលរមែងមើលរំលងទឹកចិត្តភរិយា។សូមបារមីនានាបន្តជួយប្រពន្ឋលោករិន សាវ៉េតឲរស់រានបានយូរជាងនេះផង។                                               

Tags:
  • ប្រពន្ឋ
  • តារាចម្រៀង
  • រិន សាវ៉េត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥