MENU
កម្មករសំណង់ម្នាក់ ធ្លាក់ពីលើសំណង់អាគារថ្មីសាលាប៊ែលធី កម្ពស់៥ជាន់ស្លាប់យ៉ាងអាណោចអាធ័ម នៅសង្កាត់វាលស្បូវ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី០៧ មេសា ២០១៧, ១២:៤៨ | ៧៤០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   កម្មករសំណង់ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចធ័ម ដោយសារធ្លាក់ពីលើសំណង់អាគារសាលាប៊ែលធីអន្តរជាតិ កម្ពស់៥ជាន់ ពេលកំពុងលើកដែកឡើង ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង០០នាទីព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៧  ចំនុចសំណង់ថ្មីសាលាប៊ែលធីអន្តរជាតិ មានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ផល សុភណ្ឌ័ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិព្រៃឈាង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅចំនុចកើតហេតុខាងលើ ។

ប្រភពអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅជាន់ទី៥ ដោយឈរលើបន្ទាដើម្បីទាញដែកពីជាន់ផ្ទាល់ដីឡើងទៅ លុះមិនទាន់បានទាញឡើងផង ស្រាប់តែបាក់បន្ទា បណ្តាលអោយរូបគេត្រូវធ្លាក់ពីជាន់ទី៥មកដល់ដី ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅហ្នឹងកន្លែងតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន រួមមានសមត្ថកិច្ចកោសល្យវិច្ច័យបានចុះអន្តរាគមន៍ពិនិត្យទីតាំងកើតហេតុផងដែរ ។ ក្រោយការពិនិត្យវិច្ច័យរួចមកមន្ត្រីសមត្ថកិច្ចជំនាញ អះអាងថា ជនរងគ្រោះ ពិតជាត្រូវធ្លាក់ពីលើអាគារស្លាប់ប្រាកដមែន ពុំមែនជាករណីអ្វីផ្សេងឡើយ ។ ក្រោយការពិនិត្យរួច សពជនរងគ្រោះ ត្រូវប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕             

Tags:
  • កម្មករ
  • អាគារ
  • អាណោចអាធ័ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥