MENU
នៅថ្ងៃទី១៩ ឧសភា តុលាការក្រុងនឹងប្រកាសសាលក្រម រឿងកម្មករសំណង់វាយមេជាងស្លាប់ក្នុងអង្រឹង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ១៧:២៨ | ៥០២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧លោក ម៉ុង មុន្នីសោភា ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានបើកសវនាការលើសំណុំរឿងឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី២ខែមករាឆ្នាំ២០១៧ នៅការដ្ឋានសាងសង់ផ្ទះល្វែង ផ្លូវបេតុងភូមិសំបួរសង្កាត់ខណ្ឌដង្កោ។

ជនជាប់ចោទ ឈ្មោះ ឈិត បូរី ភេទប្រុស អាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ មានស្រុក កំណើត នៅ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ បានសារភាពថាខ្លួពិតជាបានវាមេជាងចំនួន៣ដំបង បណ្តាលឲ្យស្លាប់ពិតមែន។

ដើមបណ្តឹងឈ្មោះ អ៊ូច ង៉ាវ ត្រូវជាប្រពន្ធជនរងគ្រោះ ឈ្មោះ គា ហ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ មេជាងសំណង់ស្នាក់នៅការដ្ឋានសំណង់ខាងលើ(ស្លាប់) បានទាមទារសំណងជំងឺចិត្ត ពីជនជាប់ចោទចំនួន៣០០០ដុល្លារ។

តំណាងអយ្យការលោក ស៉ិន វីរៈ ធ្វើសេចក្តីសន្និដ្ឋានកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នៅការដ្ឋានសាងសង់ផ្ទះល្វែងផ្លូវបេតុងភូមិសំបួរសង្កាត់ខណ្ឌដង្កោពិតជាមានអំពើឃាតកម្មពិតមែនចឹងតំណាងអយ្យការនៅតែតម្កល់បទចោទប្រកាន់នៅដ៏ដែល។

យោងតាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យធ្លាប់មានទំនាស់ជាមួយជនរងគ្រោះរឿងបញ្ហាជំពាក់លុយ៤០០០០រៀល និងធ្លាប់ទាត់ជនសង្ស័យ១ជើង។លុះដល់ថ្ងៃ១ខែមករា ឆ្នាំ២០១៧ជនសង្ស័យបានវ៉ៃជនរងគ្រោះដែលកំពុងដេកក្នុងអង្រឹងក្រោមដើមឈើបណ្តាលឲ្យស្លាប់រួចគេចខ្លួនទៅខេត្តតាកែវហើយព្រឹកឡើងក៏ត្រលប់មកការដ្ឋានសំណង់វិញត្រូវសមត្ថកិច្ចខណ្ឌឃាត់ខ្លួនតែម្តង។ទោះជាយ៉ាងណាលោកចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៧ខាងមុខនេះ៕

Tags:
  • តុលាការ
  • កម្មករ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥