MENU
កម្មករខ្មែរបេះផ្លែឈើ នៅខេត្តត្រាតស្លាប់១របួស១៥នាក់ ពេលរថយន្តធ្លាក់ផ្លូវ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ ឧសភា ២០១៧, ១៤:១៥ | ៦២០ ដង | ចុចបញ្ចេញមតិ (០)

ប្រទេសថៃ ÷ ​យ៉ាងហោចណាស់ក៏មានកម្មករខ្មែរដែលមានមុខរបរជាអ្នកបេះផ្លែឈើនៅក្នុងខេត្តត្រាត ប្រទេសថៃ បានស្លាប់ភ្លាមៗ ក្នុងចំណោមកម្មករខ្មែរថៃ ប្រមាណជាង១០នាក់  ខណៈដែលពួកគេទាំងអស់គ្នាបានចេញដំណើរដោយរថយន្តឆ្ពោះទៅចំការដើម្បីបេះផ្លែឈើអោយថៅកែថៃ ក៏ត្រូវរថយន្តផ្ទុះកង់ធ្លាក់ផ្លូវទៅបុកនឹងដើមឈើ យ៉ាងពេញទំហឹងតែម្តង ។

យោងតាមរបាយការណ៍របស់សារព័ត៌មានថៃដែលបានចេញផ្សាយបានបញ្ជាក់ថាករណីគ្រោះថ្នាកចរាចរណ៍ដោយឯកឯងនេះ បានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១១ខែឧសភា  ឆ្នាំ២០១៧តាមបណ្តោយផ្លូវ ប្រាក់ឌូ ឆាងក្លឿស្ថិតក្នុង ឃុំហ៊ួយរ៉ែងស្រុកមឿងខេត្តត្រាតប្រទេសថៃ  គឺរថយន្តដែលរងគ្រោះថ្នាក់នោះ ម៉ាក តូយូតា វីហ្គូពាក់ស្លាកលេខ ច័ន្ទបុរី ៩៧៦៥ ។ របាយការណ៍បានបន្តថា  នៅមុនពេលកើតហេតុគឺគេបានឃើញរថយន្តនេះបានធ្វើដំណើរក្នុងទិសដៅឆ្ពោះទៅខាងសុខុមវីតដោយនៅលើរថយន្តនោះមានដឹកកម្មករបេះផ្លែឈើ ខ្មែរ ថៃ  ប្រមាណជាង១០នាក់ផងដែរគឺក្នុងគោលបំនងដឹកទៅកាន់ចំការមួយកន្លែង នៅក្នុងខេត្តត្រាត ។

លុះទៅដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែគេបានឮសម្លេងផ្ទុះកង់រថយន្តរួចហើយក៏ស្រាប់តែឃើញរថយន្តនោះរេចង្កូតធ្លាក់ចេញពីផ្លូវ ហើយដោយសារតែល្បឿនលឿនផងនោះ ធ្វើអោយរថយន្តបានជ្រុលទៅបុកនឹងគល់ឈើមួយនៅជាប់ទីនោះតែម្តង។ ភ្លាមៗនោះដែរ កំលាំងតម្រួតថៃបានចេញប្រតិបត្តិការទៅកាន់ទីតាំងកើតហេតុដើម្បីចាត់បញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យបាងកក.ត្រាត ។

តាមរូបភាពជាក់ស្តែងបានបញ្ជាក់ថាកម្មករខ្មែរថៃ  ដែលរងរបួសសរុបមានចំនួន១៥នាក់ ដោយឡែកនារីម្នាក់ដែលជាកម្មករជនជាតិខ្មែរបានស្លាប់នៅនឹងកន្លែងក្នុងស្ថានភាពបាក់ក ដែលក្រោយពេលកើតហេតុសមត្ថកិច្ចបានរៀបចំប្រគល់សពទៅអោយជំនាញនិងសាច់ញាតិដើម្បីរៀបចំសុំការអនុញ្ញាតដឹកបញ្ជូនទៅកាន់ស្រុកកំណើតនៅប្រទេសកម្ពុជាវិញចំណែកអត្តសញ្ញាណសព និងអ្នកដែលរងរបួសគេនៅមិនទាន់ទទួលបាននៅឡើយទេ ៕ 

Tags:
  • កម្មករ
  • រថយន្ត
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥