MENU
រុស្សីបង្កើនក្រុមប្រតិកម្មរហ័សការពារ រថភ្លើងដឹកអ្នកដំណើរ
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៦ មេសា ២០១៧, ១៦:០៦ | ៣៧១ ដង | ចុចបញ្ចេញមតិ (០)

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក​ Dmitry Medvedev ​បានចុះហត្ថលេខាបង្កើនក្រុមប្រតិកម្មរហ័ស  ដើម្បីការពារ រថភ្លើងគេចផុតពីការវាយប្រហារ ភេរវកម្ម ក្នុងពេលដែលក្រុមភេរវកម្មបង្កើនការវាយ​ ប្រហារនៅក្នុងប្រទេសរុស្ស៊ី។

ការសម្រេចខាងលើ ត្រូវបានប្រកាសនៅលើ គេហទំព័ររបស់រដ្ឋាភិបាល​ ដោយក្នុងនោះបានបញ្ចាក់ថា «​ក្រុមយាមល្បាត ត្រូវបានបំពាក់ឧប្បករណ៍ទំនើប  នឹងធ្វើសកម្មភាពទាំងថ្ងៃទំាងយប់ ។ ភារកិច្ចរបស់ពួកគេគឺ ទប់ទលនិងរារាំងសកម្មភាពខុសច្បាប់នៅលើរថភ្លើង និងស្ថានីយ៍រថភ្លង» ។ លោក​ Medvedev ​បានស្នើ ក្នុងរយៈពេល​៣ខែ ត្រូវតែមានរបាយការវាយតម្លៃ ពីហេតុការដែលអាចបង្ករឲ្យមាន គ្រោះថ្នាក់ដល់ ប្រព័ន្ធរថភ្លើងក្រោមដីរបស់រុស្ស៊ី។

ការសម្រេចខាងលើកើតឡើងក្រោយពេលដែល​មាន​ការវាយប្រហារ កាលពីថ្ងៃទី​៣ខែ មេសា​ ទៅលើ ប្រព័ន្ធរថភ្លើងក្រោមដី​ នៅស្ថានីយ៍ពីរកន្លែងគឺ តំបន់​ Sennaya និង មហាវិទ្យាល័យ បច្ចេកវិទ្យា  ស្ថិតនៅក្នុងទីក្រុង​ St Petersburg ​បណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ និងជាង​៥០នាក់រងរបួស។

បច្ចុប្បន្នកម្លាំង ស្រាវជ្រាវរុស្ស៊ីកំពុងតែត្រួតពិនិត្យ​​និងកំណត់អត្តសញ្ញាណជនរង្គ្រោះ នៅក្នុងហេតុការវាយប្រហារខាងលើ ដោយត្រួតពិនិត្យ ​AND ។ ប៉ូលិស ក៏បានកំណត់អត្តសញ្ញាជនដៃដល់វាយប្រហារអត្តឃាតមានឈ្មោះ​​ Akbarzhon Dzhalilov  ។

ក្នុងថ្ងៃជាមួយគ្នានោះ គណកម្មធិការ ស្រាវជ្រាវ​ រស់រុស្ស៊ី​បាន ប្រកាសឲ្យដឹងថា បានចាប់ខ្លួន ជនសង្ស័យទី​៧នៅទីក្រុង​ St Petersburg ដែលជាប់សង្ស័យថា​បានជ្រើសរើស សកម្មប្រយុទ្ធ ក្នុងការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី​។ កន្លងមករុស្ស៊ីក៏បានចាប់ខ្លួនមនុស្ស​៦នាក់ផងដែរ ដែលជាប់សង្ស័យ។

ការវាយប្រហារទៅលើប្រទេសរុស្ស៊ី នាពេលនេះគឺជាការសងសឹកទៅនឹងអ្វីដែលរុស្ស៊ី បានចូលរួមវាយប្រហារក្រុមភេរវកម្មនៅ​​ក្នុងប្រទេសស៊ីរី ធ្វើឲ្យក្រុម​ IS ​ចងគុំនុំជាមួយរុស្ស៊ី។ ក្រុមអ្នកស្រាវជ្រាវបានបញ្ចាក់ថា ពេលនេះមានក្រុមភេរវករជា​ច្រើនកំពុងលាក់ខ្លួននៅក្នុងប្រទេសរុស្ស៊ីក៏ដូចជានៅតំបន់អឺរ៉ុប ដើម្បីបើកការវាយប្រហារដាច់ដោយឡែកពីគ្នា ទៅលើគោលដៅផ្សេងៗដែលជាការសងសឹកទៅ នឹងការវាយប្រហារទៅលើទីតាំង​ IS នៅក្នុងប្រេសស៊ីរីនិងអីរ៉ាក់៕

 

 

Tags:
  • រុស្សី
  • រថភ្លើង
  • អ្នកដំណើរ
  • ប្រតិកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥