MENU
រថភ្លើងធ្លាក់ផ្លូវនៅទីក្រុងញ៉ូវយ៉ក របួសជាង១០០នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៥ មករា ២០១៧, ១១:០៨ | ៣៣៣ ដង | ចុចបញ្ចេញមតិ (០)

រថភ្លើងមួយខ្សែបានធ្លាក់កងចេញពីផ្លូវនៅពេលដែលបុកទៅនឹងរបាំងនៅខាងចុងនៃស្ថានីយ រថភ្លើងតំបន់​ Brooklyn ក្នុងពេលដែលមានមនុស្សកុះករ នាថ្ងៃទី​៤ខែមករា បណ្តាលឲ្យមនុស្ស​១០៣នាក់រងរបួស។

ក្រុមពន្លិតអគ្គិភ័យ និងជួយសង្គ្រោះ ញ៉ូវយ៉កបានទៅដល់កន្លែងកើតហេតុភ្លាមៗ នៅស្ថានីយ  Atlantic ក្រោយពេលរថភ្លើង  Long Island ធ្លាក់កងចេញពីផ្លូវនៅតំបន់ដែលមានមនុស្សច្រើន នៅវេលាម៉ោង ៨និង​២០នាទី ថ្ងៃទី​៤ខែមករា (ម៉ោងក្នុងតំបន់)។

នៅក្នុងហេតុការនោះ មិនមានអ្នកដំណើរណាម្នាក់ស្លាប់នោះឡើយ  ប៉ុន្តែក៏មានអ្នករងរបួសធ្ងន់ ១១នាក់បានបញ្ចូនទៅកាន់មន្ទីពេទ្យ ។ នៅពេលហេតុការខាងលើកើតឡើង រថភ្លើងដឹកអ្នកដំណើរប្រមាន​៦០០-៧០០នាក់។

សារព័ត៌មានរ៉យទ័របានផ្សាយថា អភិបាលក្រុងញ៉ូវយ៉ក បានឲ្យដឹងថា រថភ្លើង ចាកចេញពីតំបន់​ Far Rockaway ហើយមិនបានទៅដល់កន្លែង ចំពេលវេលាកំណត់ទុក។ រថភ្លើងធ្វើដំណើរក្នុងល្បឿនយឺត ហើយធ្លាក់កងចេញពីផ្លូវដែក នៅចុងបញ្ចប់នៃផ្លូវដែក​ក្នុងស្ថានីយ។

តាមព័ត៌មាននៅលើបណ្តាញសង្គម​ Twitter  ក្រុមជួយសង្គ្រោះក្រុង បានបញ្ចាក់ថាមានអ្នករងរបួស ១០៣នាក់ ទូររថភ្លើង​២នៅខាងមុខ​រងការខូចខាតយ៉ាងតំណាំ ។ ចំណែកសម្ភារៈសម្រាប់បិទផ្លូវចរាចរណ៍ពេលរថភ្លើងឆ្លងកាត់ក៏ត្រូវខូចខាតផងដែរ។

អ្នកដំណើរឈ្មោះ​ Aaron Neufeld អាយុ​២៦ឆ្នាំបានឲ្យដឹងថា អ្នកដំណើរភ័យស្លន់ស្លោរដោយភ័យខ្លាចក្រោយពេលឃើញឈាម ហូរច្រើននៅពេលរថភ្លើង​ធ្លាក់ផ្លូវ។ មនុស្សមួយចំនួនបាស្រែកយំ ។លោកបន្តទៀតថា​រថភ្លើងធ្វើដំណើរធម្មតារហូតដល់មានហេតុការអាក្រក់ខាងលើកើតឡើង។

កាលពីចុងខែកញ្ញឆ្នាំ​២០១៦ រថភ្លើងមួយខ្សែ បានបុកទៅនឹង​របាំងនៅចុងផ្លូវក្នុងតំបន់​ Hoboken ទីក្រុងញ៉ូវជឺស៊ី បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់និង​១១៤នាក់រងរបួស ។

សមាគមន៍ចរាចរណ៍សាធារណអាមេរិកបានឲ្យដឹងថា រថភ្លើង​ Long Island ជា​បណ្តាញដឹកជិញ្ជូនមនុស្សច្រើនបំផុត របស់ប្រទេសនេះ  ដោយបានដឹកអ្នកដំណើរ ជាង ៣៣០ពាន់នាក់ក្នុងមួយថ្ងៃ ។ ក្នុងពេលជាមួយគ្នានោះ ស្ថានីយ​ Atlantic ជាកន្លែងដែលមានមនុស្សធ្វើដំណើរច្រើនបំផុតនៅក្នុងទីក្រុងញ៉ូវយ៉ក ដោយមានខ្សែរថភ្លើងដល់ទៅ​៩ តផ្ជាប់ទៅកាន់តំបន់ផ្សេងៗ៕

 

Tags:
  • រថភ្លើង
  • របួស
  • ក្រុងញ៉ូវយ៉ក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥