MENU
រុស្សីសាកល្បងដោយជោគជ័យ យន្តហោះដឹកអ្នកដំណើរលើកដំបូង
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ១៣:៣១ | ៤៥៤ ដង | ចុចបញ្ចេញមតិ (០)

រុស្ស៊ីទើបតែសាកល្បងដោយជោគជ័យ​នៅប្រភេទយន្តហើស៊ីវិលសម្រាប់ដឹកអ្នកដំណើរ រយៈចម្ងាយមធ្យមប្រភេទ​ MS-21 ។ នេះជាលើកទីមួយហើយដែលរុស្ស៊ីផលិតយន្តហោះដឹកអ្នកដំណើរជាលើកតំបូង​ ចាប់តាំងពីអតីតសហភាពស៊ូវៀតដួលរលំ។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងការប្រកាសរបស់ក្រុមហ៊ុន  Irkut Corporation ​និងក្រុមហ៊ុនមេ គឺក្រុមហ៊ុន United Aircraft Corporation (UAC) បានធ្វើការសាកល្បងដោយជោគជ័យ នៅប្រភេទយន្តហោះ ដឹកអ្នកដំនើរ​MS-21-300 ដោយបានហោះហើររយៈពេល​៣០នាទី​ក្នុងកំពស់​១០០០ម៉ែត្រ​​ ។

មន្ត្រីរុស្ស៊ីបានឲ្យដឹងថា យន្តហោះ​ MS-21 មានប្រៀបទៅលើយន្តហោះផលិតនៅប្រទេសលោកខាងលិច ជាច្រើនមុខ​។ប៉ុន្តែ ក្រុមហ៊ុនផលិត យន្តហោះលើពិភពលោក​មានការផ្ញាក់ផ្អើល​ពីពេលវេលា សាកល្បងខាងលើ​ ដោយប្រើពេលតិចពេក គួរណាស់តែហោះហើរបានរយៈពេល​៣ទៅ​៤ម៉ោង និងមានកម្ពស់ខ្ពស់ជាងនេះ។

ក្រោយការប្រកាស​ពីការសាកល្បងដោយជោគជ័យ​ ប្រធានាធិបតីរុស្ស៊ីលោកពូទីន​បាន អបអរសាទរ​ដល់ក្រុមហ៊ុនផលិតយន្តហោះ ខាងលើ​ដោយចាត់ទុកថា នេះជា ព្រិត្តិការដ៏សំខាន់របស់រុស្ស៊ី។

ជាមួយនិងភាពជោគជ័យខាងលើ​ រុស្ស៊ីអាចនឹងមានយន្តហោះដឹកអ្នកដំណើរ សម្រាប់តម្រូវការធ្វើដំណើរក្នុងស្រុក​ ហើយនៅពេលខាងមុខ រុស្ស៊ីអាចនិងប្រជេងទីផ្សា យន្តហោះជាមួយក្រុមហ៊ុនធំ គឺ អ៊ែរបឺស និង ប៊ូអ៊ិន។

កន្លងចិនក៏បានផលិតយន្តហោះដឹកអ្នកដំណើរស៊ីវិល​ ហើយសាកល្បងដោយជោគជ័យផងដែរ​ ហើយនៅពេលដ៏ខ្លីខាងមុខចិននិងមានយន្តហោះដឹកអ្នកដំណើរក្នុងស្រុកផលិតដោយខ្លួនឯង។

មិនតែប៉ុណ្ណោះ​ ចិននិងរុស្ស៊ី ក៏បានចាប់ដៃគ្នាផលិតយន្តហោះពាណិជ្ជកម្ម ដឹកអ្នកដំណើរ  ដើម្បីប្រជេងជាមួយ ក្រុមហ៊ុនធំៗទាំងពីរលើពិភពលោក គឺ អែរបឺស​និងប៊ូអិន នៅលើទីផ្សាយអន្តរជាតិ។ តម្រូវការធ្វើដំណើររបស់ពលរដ្ឋចិននិងរុស្ស៊ីមានច្រើន នៅពេលដែលប្រទេសទាំងពីរមានយន្តហោះដឹកអ្នកដំណើរ ហើយមានតម្លៃថោកជាង នោះ​អាចនិងទទួលបានអតិថជនជាច្រើន កម៉ងទិញ​ពិសេស​នៅប្រទេសក្រីក្រ ដែលនៅប្រើប្រាស់យន្តហោះចាស់ៗផលិត ក្នុងសម័យសហភាពស៊ូវៀត ជាដើម៕

 

 

Tags:
  • រុស្សី
  • ជោគជ័យ
  • យន្តហោះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥