MENU
យន្តហោះឆាប់ឆេះពេលចុះចត អ្នកដំណើរ៣០០នាក់រួចផុតពីក្តីស្លាប់
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៤ សីហា ២០១៦, ១៦:៥៧ | ៦,៤៩២ ដង | ចុចបញ្ចេញមតិ (០)

ដោយសារតែការឆ្នៃប្រឌិតឆ្លាតវៃ និងក្រុមពហុនិការឆ្នើមអ្នកដំណើនៅលើយន្តហោះប៊ូអិន៧៧៧-៣០០របស់ក្រុមហ៊ុនអាកាសចរណ៍ Imirates រួចផុតពីក្តីស្លាប់បើទោះយន្តហោះឆាប់ឆេះសន្ធោសន្ធៅពេលចុះចតក្តី។

គ្រោះថ្នាក់ខាងលើកើតឡើងទៅលើយន្តហោះ​Boeing 777-300 របស់ក្រុមហ៊ុន​Imirates  ដូចទៅនឹងយន្តហោះBoeing 777-200របស់ក្រុមហ៊ុន​ Asian Airlines ដែលចុះចត់នៅទីក្រុង​San Francisco អាមេរិក។ ហេតុការចុះចត់នាពេលនោះធ្វើឲ្យខ្លួនយន្តហោះប៉ះទៅទីលានយ៉ាងខ្លាំង បណ្តាលឲ្យឆាប់ឆេះតែម្តង។ ហេតុការនោះកើតឡើងនៅឆ្នាំ​២០១៣ ដោយនៅលើយន្តហោះមានអ្នកដំណើរដល់ទៅ​២៩១នាក់ ប៉ុន្តែមានអ្នកស្លាប់តែ៣នាក់ប៉ុណ្ណោះ។

ប៉ុន្តែនៅក្នុងហេតុការគ្រោះថ្នាក់កាលពីថ្ងៃទី​៣ខែសីហាកន្លងមកនេះ គឺមិនមានអ្នកស្លាប់នោះឡើយ បើទោះបីយន្តហោះត្រូវឆាប់ឆេះស្ទើតែទាំងស្រុងនៅភាគខាងលើក្រោយម៉ាស៊ីផ្ទុះ។ ស្ទើរតែគ្មានអ្នកជឿរថាអ្នកដំណើរទាំង​៣០០នាក់ព្រមទាំងក្រុមពហុនិកា ក្នុងជើងហោះហើរលេខ​៥២១ហោះហើរចេញពីឥណ្ឌាទៅកាន់ឌូបៃរួចផុតពីក្តីស្លាប់ទាំងអស់។

ប៉ុន្តែអ្នកពន្លិតអគ្គិភ័យម្នាក់ស្លាប់ទៅវិញក្នុងពេលបំពេញបេសកម្មពន្លិតអគ្គិភ័យនោះ។ ហេតុការខាងលើគឺជាគ្រោះថ្នាក់អាក្រក់បំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍​Emirates មិនធ្លាប់មានរយៈពេលជាង​៣០ឆ្នាំកន្លងមក។

តាមលទ្ធផលស្រាវជ្រាវជាបឋមយន្តហោះដែលជួបគ្រោះថ្នាក់នៅថ្ងៃតី​៣ខែសីហានេះដោយសារតែ«ខ្យល់ដាច់»(​ហេតុការនេះ ធ្វើឲ្យផ្លាសប្តូរល្បឿនខ្យល់ និងប្តូរទៅដៅភ្លាមៗក្នុងរយៈពេលខ្លីបំផុត )ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ពេលហោះហើរ។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃតី​៣ខែសីហា ក្រុមហ៊ុនអាកាសចរណ៍​Emirates បានបញ្ចាក់ថា ជើងហោះហើរលេខ​EK521ជួបហេតុការអាក្រក់ពេលចុះចត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ​នៅវេលាម៉ោង​១២និង​៤៥នាទី ម៉ោងក្នុងតំបន់ថ្ងៃទី​៣ខែសីហា។ អ្នកដំណើរទាំងអស់រួមទាំងក្រុមពហុនិការរួចផុតពីក្តីស្លាប់។

កតាតំបូងដែលជួយឲ្យអ្នកដំណើរ​២៨២នាក់និងក្រុមពហុនិកា​១៨នាក់រួចផុតពីក្តីស្លាប់ ដោយសារបច្ចេទេស ផលិតយន្តហោះនិងក្រុមពហុនិការទទួលបានការហ្វឹកហាតខ្ពស់។​ក្រុមបុគ្គលិក អ្នកបម្រើលើយន្តហោះត្រូវបានបណ្តុះបណ្តាលក្នុងការជម្លៀសអ្នកដំណើរទាំងអស់នៅលើយន្តហោះក្នុងរយៈពេលតែ​៩០វិនាទីប៉ុណ្ណោះពេលមានហេតុការឆេះយន្តហោះ។ មួយវិញទៀតជាតិជ័រនិងក្រណាត់នៅលើយន្តហោះបានផលិតឡើងមានការទប់ស្កាត់ភ្លើងឆេះ ហើយបើទោះបីឆេះក្តីក៏មិនអាចបញ្ចេញផ្សេងពុលនោះដែរ។ ពេលយន្តហោះឆេះផ្សេងសម្លាប់មនុស្សច្រើនជាងភ្លើង។

មួយវិញទៀតកៅអីអង្គុយនៅលើយន្តហោះ​Boeing 777-300 អាចស៊ូទ្រាំបាននឹងការប៉ះទង្គិចខ្លាំងជាងទំនាញផែនដីដល់ទៅ​១៦ដង ហើយមិនរបួតឬបាក់ពេលប៉ះទង្កិចខ្លាំនោះឡើយ៕

 

 

Tags:
  • យន្តហោះ
  • ស្លាប់
  • អ្នកដំណើរ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥