MENU
អ្នកដំណើរ៤១នាក់ ត្រូវបណ្តេញចេញពីយន្តហោះបង្ករការអុកឡុក នៅលើយន្តហោះ
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២១ វិច្ឆិកា ២០១៦, ១៣:២៩ | ៣២៩ ដង | ចុចបញ្ចេញមតិ (០)

សារព័ត៌មាន​ABC News បានផ្សាយថាអ្នកដំណើរ​៤១នាក់ត្រូវ​បណ្តេញចេញពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Brussels Airlines កាលពីថ្ងៃតី​២០ខែវិច្ឆិកា ដោយសារតែមានសកម្មភាពអុកឡុកនៅលើយន្តហោះនិងគម្រាមកំហែងទៅលើក្រុមអាកាសយានិក។

អ្នកដំណើរនៅលើជើងហោះហើរលេខ​ SN 3771 ហោះហើរចេញពីទីក្រុងព្រុចស៊ែលប្រទេសប៊ែលហ្សិចទៅកាន់ទីក្រុង​ Alicante ប្រទេសអេស្បាញ ក្រោយពេលប្រធានអាកាសយានឹកបានសម្រេចបណ្តេញអ្នកដំណើរជនបរទេស​៤១នាក់ចាកចេញពីយន្តហោះ។ តាមប្រសាសលោកស្រី​ Kim Daenen អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ខាងលើបានបញ្ចាក់ថាមនុស្សមួយចំនួននៅលើយន្តហោះនោះស្រវឹងស្រា។

នៅពេលដែលយន្តហោះត្រផមលក្ខណហោះហើរក៏មានការរំខាន់មិនព្រមរក្សាសណ្តាប់ធ្នាប់ តាមការស្នើររបស់អាកាសយានិកបតី។ ដូច្នេះទើបសម្រេចចិត្តបណ្តេញអ្នកដំណើរទាំងអស់នោះចេញពីយន្តហោះមុនពេល ចាប់ផ្តើមហោះហើរដើម្បីសុវត្ថភាពអ្នកដទៃ។

ក្រោយការបញ្ចូនឲ្យចុះពីយន្តហោះអ្នកដំណើរអុកឡុក​ទំាង​៤១នាក់ត្រូវប៉ូលិស ក្នុងអាកាសយានដ្ឋាន ចាប់ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំ។ ចំណែកឥវាន់ វ៉ាលីរបស់អ្នកទាំងនោះក៏ត្រូវបានឆែកឆេរផងដែរ។ សកម្មភាពនេះបានធ្វើឲ្យជើងហោះហើរយឺត​២ម៉ោងនិង៤៥នាទី ចំណែកអ្នកបើកបរក៏ត្រូវបានផ្លាសប្តូរផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍មិនបានបញ្ចាក់ពីអត្តសញ្ញាណអ្នកដែលអុកឡុកនោះឡើយ ចំណែកជនជាតិប៊ែលហ្សិចមិនមាននៅក្នុងចំណោមអ្នកខិលខូចទាំងនោះឡើយ។

 

 

Tags:
  • អ្នកដំណើរ
  • យន្តហោះ
  • អុកឡុក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥