MENU
នគរបាលបង្ហាញមុខបុរសនិងស្ត្រីជនជាតិចិន២នាក់ យកមាសក្លែងក្លាយ៣០ដុំ មកលក់នៅផ្សារស៊ីធីម៉ល
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៥ មេសា ២០១៧, ១៤:៤២ | ១,៣៨១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ធៃ កាលពីព្រឹកថ្ងៃទី ០៥ មេសា ឆ្នាំ ២០១៧ បានបង្ហាញមុខបុរសនិងស្ត្រីជនជាតិចិន២នាក់ប្ដីប្រពន្ធដែលបានយកមាសក្លែងក្លាយ៣០ដុំនិងតាកំប៉ោង១មកលក់នៅផ្សារស៊ីធីម៉ល។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន១.ឈ្មោះ ZHANG JAI SHEN ភេទប្រុស អាយុ ៤៦ឆ្នាំ ។ ២ . ZHONG XIV LONG ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិចិន ។

លោកវរៈសេនីយឯក ជាវ វិបុល នាយកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ធៃបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ០៤ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ១៦និង៣០នាទី នៅក្នុងផ្សារសុីធីម៉ល ឈ្មោះ  ZHANG JAI SHEN ភេទប្រុស អាយុ ៤៦ឆ្នាំ និងឈ្មោះ ZHONG XIV LONG ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិចិន បានយកដុំមាសក្លែងក្លាយចំនួន៣០ដុំនិងរូបសំណាកតាកំប៉ោងពណ៌មាស១មកលក់ឲ្យ ឈ្មោះ ឈុន ថៃសាន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ជាអាជីវករ ។

ក្រោយពីពិនិត្យឃើញដុំមាសទាំងនេះថាជារបស់ក្លែងក្លាយ លោក ឈុន ថៃសាន បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ ហើយសមត្ថកិច្ចបានសុំគោលការណ៍ ពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការនាំខ្លួនជនសង្ស័យទាំង២នាក់យកទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនិងស៊ើបអង្កេតបឋមសិន ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរឹបអូសយកដុំមាសក្លែងក្លាយទាំង៣០ដុំនិងរូបសំណាកតាកំប៉ោងពណ៌មាសទុជាវត្ថុតាងដើម្បីបញ្ជូនឡើងតុលាការ ៕

Tags:
  • នគរបាល
  • ជនជាតិចិន
  • ស៊ីធីម៉ល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥