MENU
ចាប់ខ្លួនស្ត្រីជនជាតិចិនម្នាក់ តាមអំណាចសាលក្រមព្រោះមិនបំពេញកាតព្វកិច្ច លើទឹកប្រាក់ជាង៦ម៉ឺនដុល្លារអាមេរិក
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៨:០០ | ៦៥៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជនជាប់ចោទជាស្ត្រីជនជាតិចិនម្នាក់ត្រូវសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៦ ឧសភា ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។

ជនជាប់ចោទឈ្មោះ ZHOU WE (ស៊ូ វ៉េ)ភេទស្រី អាយុ៤១ឆ្នាំ មុខរបរជាអាជីវករ ស្នាក់នៅផ្ទះលេខ៣៤៧ មហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រុកកំណើតនៅប្រទេសចិន ។

សមត្ថកិច្ចបានឲ្យដឹងថា នេះជាការអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សេង លាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញដែលជនជាប់ចោត្រូវបានវិនិច្ឆ័យសេចក្តីផ្តន្ទាទោសរួចហើយឲ្យសងប្រាក់ទៅដើមបណ្តឹងចំនួន៦មឺុនដុល្លារអាមេរិកនិងមានប្រាក់ពិន័យមួយចំនួនទៀត ។

សាលក្រមនេះត្រូវបានជំនុំជម្រះជាសាធារណ:កាលពីថ្ងៃទ២០ មករា ២០១៧ និងប្រកាសជាសាធារណ:នៅថ្ងៃទី២៥ មករា ដោយកំបាំងមុខជនជាប់ចោទតែចំពោះមុខមេធាវីដើមបណ្តឹង ។ ក្រោយពីសាលក្រមចូលស្ថាពរជនជាប់ចោទមិនបានយកប្រាក់សងដើមបណ្តឹង និងបង់ប្រាក់ពិន័យចូលជាថវិការរដ្ឋទេ ថែទាំងគេចវេសទៀតផង ។ ហេតុដូច្នោះហើយបានជាចៅក្រមចេញដីកាបង្គាប់ឲ្យសមត្តកិច្ចតាមចាប់ខ្លួន ពេលនេះជនជាប់កំពុងស្ថិតលោកចៅក្រមសាកសួរ ៕             

Tags:
  • ចាប់ខ្លួន
  • ជនជាតិចិន
  • កាតព្វកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥