MENU
ឌួង ម៉ានិច មិត្តភក្តិធ្វើឲ្យរំជួលចិត្តស្រក់ទឹកភ្នែក ថ្ងៃខួបកំណើត
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី០៥ មេសា ២០១៧, ១២:១២ | ៦៣២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   តារាសម្តែងឌួងម៉ានិចបានធ្វើខួបកំណើតលក្ខណៈសាមញ្ញមួយមិនមានអ្នកសិល្បៈច្រើនចូលរួមឡើយ។ប៉ុន្តែនាងទទួលបានការរៀបចំពិធីនេះកក់ក្តៅដោយមានអ្នកចូលរួមផ្តល់ការលើកទឹកចិត្តយ៉ាងពេញចិត្តរហូតរំជួលអារម្មណ៍ដល់ថ្នាក់ស្រក់ទឹកភ្នែកទៀតផង។

តារាសម្តែងស្រី ឌួង ម៉ានិច្ច ត្រូវបានមិត្តភ័ក្កិធ្វើឲ្យរំភើបខ្លាំងរហូតស្រក់ទឹកភ្នែកព្រោះតែនាងទទួលបានការផ្តល់ជូននូវនំខួបកំណើតដែលរៀបចំយ៉ាងពិសេស។ កម្មវិធីខួបកំណើតរបស់នាងត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៤ខែមេសានេះនៅភោជនីយដ្ឋានឡាវទីហ្វាង។

ពិធីខួបកំណើតគម្រប់វ័យ២៧ឆ្នាំរបស់ឌួង ម៉ានិចមិនមានវត្តមានភ្ញៀវច្រើនចូលរួមទេគឺមានតែវត្តមានសាច់ញាតិនិងមិត្តភ័ក្កិប្រមាណជាង១០នាក់ប៉ុណ្នោះចូលរួម។ តារាស្រីរូបនេះលើកឡើងថា នេះគឺជាឆ្នាំទី១០ហើយដែលនាងចូលប្រឡូកសិល្បៈជាមួយនឹងការតស៊ូខ្លាំង។ នាងថា អ្វីដែលនាងរំភើបចិត្តរហូតស្រក់ទឹកភ្នែកព្រោះតែ សារជូនពរ និងធ្វើឲ្យភ្ញាក់ផ្អើលសម្រាប់សាច់ញាតិ និងមិត្តភ័ក្កិជិតដិតខ្លាំងមួយចំនួន។ នាងថា នាងនឹកឃើញដល់គ្រាដែលចូលប្រឡូកសិល្បៈដំបូង ជាមួយនឹងពាក្យជូនពររបស់អ្នកនៅជុំវិញខ្លួនឲ្យខំតស៊ូ ហើយពាក្យនេះនាងនៅតែលឺចេញពីក្រុមគ្រួសារនិងមិត្តភ័ក្កិទាំងអស់ដដែល។ នាងបញ្ជាក់ដែរថា ជោគជ័យរបស់នាងគឺបានមកពីអ្នកនៅជុំវិញខ្លួន ហើយពួកគេនៅជាមួយនាងរហូតមិនដែលរត់ចោលនាងទោះមានបញ្ហាប្រឈមជាច្រើនក្តី។ នាងបញ្ជាក់ដែរថា ទោះគ្មានគូស្នេហ៍សម្រាប់ធ្វើឲ្យរំភើបចិត្តប៉ុន្តែនាងមានក្តីស្រលាញ់ពីម្តាយពីមិត្តភ័ក្កិបងប្អូន និងមិត្តរួមអាជីពហើយក៏គ្រប់គ្រាន់សម្រាប់នាងដែរ។ មិនមានវត្តមានសិល្បករចូលរួមក្នុងពិធីខួបកំណើតនាងច្រើននោះទេគឺមានតែតារាចម្រៀងមាស សុខ សោភាដែលជាសិល្បករបានចូលរួម។ តារាស្រីរូបនេះលើកឡើងថា កម្មវិធីខួបកំណើតថ្ងៃនេះគឺមិត្តភ័ក្កិជួយរៀបចំឲ្យមុនមួយថ្ងៃនៃថ្ងៃខួបកំណើតគឺថ្ងៃទី៥មេសានោះ។

ជុំវិញការរៀបចំពិធីខួបកំណើតដោយមិនមានវត្តមានសិល្បករដូចកម្មវិធីខួបកំណើតរបស់តារាដទៃ នាងបញ្ជាក់ថា ចូលចិត្តសិល្បៈ១០ឆ្នាំហើយនាងមិនដែលបានប្រារព្វពិធីខួបកំណើតម្តងនៅឡើយទេ។ នាងថាការងារសិល្បៈនាងរវល់ច្រើនពិសេសការសម្តែង ដែលជាហេតុមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គិតគូររៀបចំ  ហើយនាងយល់ថាខែនេះគឺជាពេលដែលសិល្បករជាច្រើនមមាញឹកនឹងការងារដូចនាងដែរទើបមិនហ៊ានរំខាន។                       

Tags:
  • ឌួង ម៉ានិច
  • ស្រក់ទឹកភ្នែក
  • ខួបកំណើត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥