MENU
តារាសម្តែង គឹម រ៉ូហ្សា បាត់មុខពីសិល្បៈជិតដប់ឆ្នាំ មកលេងស្រុកស្ងាត់ៗ
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី០៤ មេសា ២០១៧, ០៨:២៧ | ១,៥០០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​ អតីតតារាសម្តែងនិងតារាចម្រៀងគឹម រ៉ូហ្សាដែលជាតារាធ្លាប់មានឈ្មោះក្នុងសិល្បៈបានមកកម្ពុជាស្ងាត់ៗក្រោយបែកពីមាតុភូមិជាទីស្រឡាញ់ចេញទៅកសាងជីវិតថ្មីនៅដែនដីអូស្រ្តាលី។យ៉ាងណាមិញពេលនេះនាងបានមកលេងស្រុកច្រើនថ្ងៃដោយនឹងយកពេលបង្ហាញវត្តមានក្នុងសិល្បៈគ្រាដែលចិត្តនៅតែនឹកស្រឡាញ់។

បែកទៅសាងអនាគតថ្មីជាមួយស្វាមីខ្មែរអាណិកជនគឹម រ៉ូហ្សាហាក់ប្រែប្រួលរូបសម្បត្តិជាងមុនបន្តិចដោយចាស់ទុំខុសពីក្មេងតែមើលទៅស្អាតមិនចាញពីមុនឡើយ។ទោះបីជាយ៉ាងណារ៉ូហ្សានាងមានកូនស្រីម្នាក់ជាចំណងដៃក្នុងជីវិតអាពាហ៍ពិពាហ៍ផងដែរ។

ក្នុងសំដីរួសរាយរាក់ទាក់គឹម រ៉ូហ្សាបានរៀបរាប់ឲដឹងគ្រាមកលេងស្រុកថានាងបានមកលេងស្រុកកំណើតបាន២ដងមកហើយដោយលើកទី១កាលពីប៉ុន្មានឆ្នាំមុននិងនេះជាលើកទី២។នាងចេញទៅរស់នៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំ២០០៧មកម្ល៉េះបើគិតទៅមានរយៈពេល១០ឆ្នាំមកហើយពិតជាលឿនណាស់។នាងនៅប្រទេសអូស្ត្រាលីនៃទីក្រុងសុីដនី។រស់នៅប្រទេសអូស្ត្រាលីនាងឆ្លៀតទៅរៀននិងច្រៀងចុងសប្តាហ័មិនបានធ្វើការអ្វីក្រៅពីមើលកូននិងច្រៀង។ទាក់ទិននិងការមកស្រុកជាលើកទី២នេះនាងមានគម្រោងជាបន្តបន្ទាប់ទាក់ទងនិងការទទួលការងារសិល្បៈគឺនាងនៅតែទទួលច្រៀងសម្តែងដោយសារស្រឡាញ់និងចូលចិត្ត។តារាចម្រៀងគឹម រ៉ូហ្សាបានឲដឹងទៀតថានាងចង់ច្រៀងនៅតាមស្ថានីយ៍ទូរទស្សន៍ព្រោះស្តាយកេរ្តីឈ្មោះធ្លាប់សាងមកកាលពីនៅមានឈ្មោះណាមួយចង់ឲបងប្អូនយើងស្គាល់ឡើងវិញកុំឲបាត់មុខគ្រាមានចិត្តនេករលឹក។នាងបានមកដល់ប្រទេសកម្ពុជាបានជិត១ខែមកហើយដោយលើកទី២នេះគម្រោងមកលេងបងប្អូនឪពុកម្តាយដូចជាយូរជាងលើកទី១ព្រោះមានរយៈពេលបីខែឯណោះ។ចំពោះសិល្បៈសព្វថ្ងៃនេះវិញគឹម រ៉ូហ្សាបានកត់សម្គាល់ឃើញថាមានភាពរីកចម្រើនខ្លាំងតារាក្រោយៗក៍មានភាពរីកសាយតម្លៃប្រាក់ចំណូលក៍ខ្ពស់ជាងជំនាន់នាងប្រឡូកបើអាចនាងពិតជាចង់ឲពេលវេលាបកក្រោយដើម្បីរកប្រាក់ចំណូលពីសិល្បៈដែលមានភាពលូតលាស់ច្រើនខុសពីជំនាន់នាងប្រាក់បានពីសិល្បៈតិចតួចហើយស៊ូណាស់។យ៉ាងណាក្តីនាងចូលរួមត្រេកអរដែលសិល្បៈក្រោយនេះរីកចម្រើនជាងមុន។នាងរំពឹងថាអឡុងពេលមកលេងស្រុកបណ្តាស្ថានីយ៍ទូរទស្សន៍នានានឹងអញ្ជើញរូបនាងបានសម្តែងច្រៀងតាមរយៈកម្មវិធីប្រគំតន្ត្រីនានានៅចុងសប្តាហ៍ដើម្បីបានជួបអ្នកគាំទ្រនិងបងប្អូនក្នុងស្រុកដែលនាងមានការនឹករលឹកជាខ្លាំង។

Tags:
  • គឹម រ៉ូហ្សា
  • សិល្បៈ
  • ស្ងាត់ៗ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥