រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ មិនា ឆ្នាំ២០១៧នាស្ថានីយ៍ទូរទស្សន៍ស៊ីធីអិនបានរៀបចំកម្មវិធីសម្តែងចម្រៀងរាំច្រៀងជាច្រើនបទក្នុងបណ្តាបទចម្រៀងចង្វាក់ប្រពៃណីខ្មែរដោយបង្ហាញវត្តមានសុទ្ឋតែតារាល្បីៗចូលរួម។កាន់តែពិសេសគេនឹងបានទស្សនាបីថ្ងៃពេញនូវកម្រងសិល្បៈពិសេសនេះដែលនឹងចាក់ផ្សាយនូវឱកាសចូលឆ្នាំខ្មែរនឹងមកដល់ឆាប់ៗខាងមុខ។
សូមទស្សនារូបភាពនិងសម្រស់តារាទាំងឡាយក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរថាមានវត្តមានតារាណាចូលរួម។យ៉ាងណាតារាដែលបានចូលរួមសម្តែងចម្រៀងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនិងមហាជនទាំងអស់ព្រមទាំសិល្បករផងដែរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាចេះយោគយល់គ្នាអធ្យាស្រ័យគ្នានិងបើកបរកុំពិសារគ្រឿងស្រវឹងក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីនេះព្រមទាំងបានជូនពរបងប្អូនខ្មែរទាំងអស់ជួបប្រទះតែសេចក្តីសុខរកទទួលទានមានបានសុខភាពល្អតទៅ។