MENU
អគ្គីភ័យឆេះក្នុងឃ្លាំងរថយន្តមួយកន្លែង បណ្ដាលអោយខូចខាតរថយន្តចំនួន៥គ្រឿង ទាំងយប់
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី៣១ មីនា ២០១៧, ០៨:០៧ | ៥៧២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឃ្លាំងលក់រថយន្តប្រភេទធុនធំមួយកន្លែងដែលមានយីហោ លី អាន ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី ៣០ មិនា ឆ្នាំ២០១៧ នៅឃ្លាំងយីហោ លី អាន (តាស្វិត) ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ មុខហាងបញ្ចាំនិងបង់រំលោះ លី ហួរ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកម្មករនៅឃ្លាំងខាងលើបានឲដឹងថា នៅមុនពេលកើតហេតុ គឺកម្មករទាំងអស់កំពុងតែដេកលង់លក់ដំណេក លុះនៅម៉ោងកើតហេតុស្រាប់តែមានអណ្តាតភ្លើងឆេះចេញរថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោន យ៉ាងសណ្ធោរសណ្ធៅបាត់ទៅហើយ ដោយពុំដឹងពីមូលហេតុនោះទេ។ 

ប្រភពបានបន្តថា ភ្លាមៗនោះកម្មករទាំងអស់បានរត់ទៅរកទុយោទឹកនិងបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់តែមិនរលត់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចអោយរថយន្ដពន្លត់អគ្គីភ័យជួយអន្តរាគមន៍ ក្រោយមកក៏មានរថយន្តពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចេញមកជួយបាញ់ពន្លត់ចំនួន៧គ្រឿង តែបានធ្វើកាបាញ់អស់តែ៤គ្រឿងទេក៏រលត់ទាំងស្រុងតែម្ដង ។

ក្នុងការឆាបឆេះនេះ រថយន្តចំនួន៥គ្រឿងត្រូវអណ្តាតភ្លើងឆាបឆេះរងការខូចខាត ។ ដោយឡែកចំពោះមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ៕

Tags:
  • អគ្គីភ័យ
  • រថយន្ត
  • ខូចខាត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥