MENU
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥ | ៩៦៨ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖    ​អាជ្ញាធរខេត្តបន្ទាយមានជ័យបាននិយាយនៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ថាជំនន់ទឹកភ្លៀងប៉ះពាល់ប៉ះពាល់២ស្រុកបណ្តាលខូចខាតផ្លូវ៣ខ្សែរប្រវែង២,៥០០ម៉ែត្រនៅខេត្តបន្ទាយមានជ័យ។

យោងតាមលោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅដើមខែមិថុនាឆ្នាំ២០១៧ខេត្តបន្ទាយមានជ័យនេះនៅតាមបណ្តាស្រុក.ក្រុងមួយចំនួនប៉ះពាល់ជំនន់ទឹកភ្លៀងដែលបណ្តាលខូចខាតផ្លូវប្រវែង២,៥០០ម៉ែត្រមានស្រុកព្រះនេត្រព្រះប៉ះពាល់ផ្លូវ១ខ្សែរប្រវែង១,២០០ម៉ែត្រ និងស្រុកភ្នំស្រុកប៉ះពាល់ផ្លូវ២ខ្សែរប្រវែង១,៣០០ម៉ែត្រ។

លោកបានបញ្ជាក់ថា ផ្លូវ៣ខ្សែរប្រវែង២,៥០០ម៉ែត្រដែលរងការការខូចខាតដោយជំនន់ទឹកភ្លៀងរហូតដល់ពេលនេះមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានកំពុងធ្វើការជួសជុលឡើងវិញជាបណ្តើរៗដើម្បីអោយប្រជាពលរដ្ឋដឹកកសិផលនិងទៅមករបស់សិក្សានុសិស្ស។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ថា រហូតពេលនេះខេត្តបន្ទាយមានជ័យទទួលបានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ប្រជាកសិករបង្កបង្កើនផល ហើយមានស្រុក.ក្រុងជាប់ជាយដែនបានប៉ះពាល់រយៈពេលខ្លីដោយជំនន់ទឹកភ្លៀង។ជាក់ស្តែងក្រុងប៉ោយប៉ែតត្រូវបានជនលិចដោយជំនន់ទឹកភ្លៀងតែត្រូវបានដោះស្រាយបានទាន់ពេលព្រោះប្រព័ន្ធទឹកហូរមិនទាន់។

លោកបានបញ្ជាក់ថា ជាក់ស្តែងអាងអូរខៃដនស្ថិតក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃពេលនេះទឹកធ្លាក់ពីប្រទេសថៃបានហូរធ្លាក់ចូលហើយនៅយប់មិញគឺស្ថានភាពឃើញឡើងបន្តិចទោះជាយ៉ាងណាមិនទាន់មានការព្រួយបារម្យនៅឡើយទេ៕                      

Tags:
  • ជំនន់ទឹក
  • ខូចខាត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥