MENU
ផលិតកម្មEYE Love FILMយករឿង «លត់ដែកថែប» សម្រេចយកសំឡេងបញ្ចូលដោយមិនចង់ឲ្យតួបាក់មុខ
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី២៨ មីនា ២០១៧, ១៨:១៨ | ៨៩០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ខុសពីផលិតកម្មផ្សេងដែលផលិតរឿងហើយត្រូវឲតួអង្គនិយាយដោយសំឡេងផ្ទាល់មិនបាច់យកទៅបន្តបញ្ចូលដែលជាការពេញនិយមទីផ្សារផងដែរ៕ ប៉ុន្តែផលិតកម្មខាងលើមិនបានគិតដូចនេះឡើយដោយសុខចិត្តបញ្ចូលសំឡេងដោយអ្នកអាជីពដើម្បីយោងតួទាំងអស់កុំឲបាក់មុខ។

ស្នាដៃបែបវាយតប់បង្ហាញភាពកំប្លែងក្នុងសាច់រឿងរបស់ផលិតកម្ម Eye love filmដែលបានសម្រេចចិត្តផលិតយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបានសម្រេចដល់ការដាក់ពិធីសម្ពោធជាផ្លូវការហើយ។រឿង«លត់ដែកថែប»បានធ្វើពិធីសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី២៧ មិនា ឆ្នាំ២០១៧នៅរោងភាពយន្តមេជើសុីណើផ្លិចបាយសែលកាតក្នុងផ្សារទំនើបអេអនម៉លរាជធានីភ្នំពេញ។

នាឱកាសនោះមានវត្តមានតារាសម្តែងក្នុងសាច់រឿងផលិតករចាងហ្វាងផលិតកម្មក្រុមការងារផលិតកម្មអ្នកគាំទ្រជាច្រើនរូបព្រមទាំងបណ្តាសារព័ត៌មានមួយចំនួនផងដែរ។តារាសម្តែងក្នុងផ្ទៃរឿងជាតួអង្គលេចធ្លោដែរលោកសុខ ដែនដែលមានជំនាញក្បាច់គុនវាយតប់បានឲដឹងថារឿង«លត់ដែកថែប»បានចំណាយពេលថតប្រមាណជាច្រើនខែមកហើយដោយសាច់រឿងជាប្រភេទរឿងវាយតប់មានបង្ហាញក្បាច់គុននិងឈុតឆាកបែបកំប្លែងសើបលាយឡំគ្នា។ការដែលលោកជ្រើសរើសយកការសម្តែងបែបវាយតប់មកក្នុងភាពយន្តនេះដើម្បីប្លែកផងនិងដើម្បីឲមើលទៅគុនខ្មែរយើងបានលេចធ្លោក្នុងខ្សែរឿងជាបន្តទៀត។លោកបន្តថាសំខាន់យើងមានការបង្ហាញភាពសើចកំប្លែងដែលសម្តែងដោយតារាកំប្លែងល្បីមាននាយចឺមជាដើម។នេះជាស្នាដៃទី៣របស់ផលិតកម្មយើងខ្ញុំដែលរឿង«លត់ដែកថែប»ត្រូវបានចំណាយដើមទុនប្រមាណបីម៉ុឺនដុល្លារជាង។អ្វីដែលលោកចង់បញ្ជាក់ជូនបងប្អូនមហាជនបានដឹងផងដែរនោះរឿងថ្មីរបស់យើងគឺបានដាក់បញ្ចូលតារាបញ្ចូលសំឡេងអាជីពទៅតាមតួអង្គនីមួយៗដោយសម្រេចមិនឲតួសម្តែងរបស់យើងនិយាយមានសំឡេងដោយខ្លួនឯងនោះទេ។លោកដែនបញ្ជាក់ហេតុផលថាការនិយាយដោយសំឡេងតួអង្គផ្ទាល់ពិតជាមានការពេញនិយមចំពោះការគាំទ្រ។ប៉ុន្តែបើសំឡេងតួអង្គមិនពិរោះលោកពិតជាបារម្ភខ្លាចមានការរិះគន់ឬធ្វើឲតួអង្គផ្ទាល់មានសភាពស្តាប់ទៅមិនទំនងទើបសម្រេចចិត្តដាក់អ្នកបញ្ចូលសំឡេងអាជីពក្នុងសាច់រឿងរបស់ក្រុមការងារផលិតតែម្តងទៅ។យ៉ាងណាមិញលោករំពឹងថាបងប្អូននិងយុវវ័យទាំងអស់នឹងរួមគ្នាបន្តជួយគាំទ្រស្នាដៃរបស់ផលិតកម្មយើងខ្ញុំព្រោះរឿងនេះនឹងមានចាក់បញ្ចាំងក្នុងថ្ងៃទី៣០មិនានេះហើយសូមកុំភ្លេចចូលរួមទស្សនាឲបានច្រើនកុះករជាកម្លាំងចិត្តរបស់ក្រុមការងារផងនិងវិស័យភាពយន្តខ្មែរយើងដែរ។

ផលិតករអ្នកស្រីផេង វ៉ូឌែនីដែលបានសហការផលិតក្នុងសាច់រឿង«លត់ដែកថែប»បានឲដឹងថាអ្នកស្រីពេញចិត្តនឹងសមត្ថភាពរបស់លិកសុខ ដែនគាត់មានទេពកោសល្យការងារល្អពេលសម្តែងទៅគឺមានសភាពទាក់ទាញទើបលោកស្រីផលិតស្នាដៃនេះជាមួយលោកដែន។ទោះបីជាយ៉ាងណាយើងនឹងមានគម្រោងថតកុនរឿងថ្មីជាបន្តទៀតដែលអ្នកស្រីពេញចិត្តស្រឡាញ់សិល្បៈនឹងបើកផលិតកម្មដោយខ្លួនឯងហើយសហការបង្ហាញស្នាដៃជាមួយតារាសម្តែងសុខ ដែនដោយឲគាត់ជួយរកតារាសម្តែងល្អៗតាមបទពិសោធដែលធ្លាប់មានមកសម្តែងក្នុងរឿងថ្មីរបស់អ្នកស្រីក្នុងពេលខាងមុខនេះ។                                      

Tags:
  • ផលិតកម្ម
  • សំឡេង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥