MENU
ក្បាច់រាំសិចស៊ីរបស់កញ្ញា ដួង មានិច្ច ផុងក្នុងការរិះគន់
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី២២ មីនា ២០១៧, ០៨:០៨ | ២,៥៦២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាសម្តែងកញ្ញាដួង មានិច្ចបានលេងស្ទីលរាំយ៉ាងចាស់ដៃក្នុងបទចម្រៀងវ៉ុលចូលឆ្នាំខ្មែរឆ្នាំថ្មីនេះដោយស្រីស្អាតរូបនេះបញ្ចេញកាយវិការរាំអេនអនយ៉ាងព្រឺព្រួចតាមការបញ្ជារបស់អ្នកដឹកនាំសម្តែង។យ៉ាងណាតារាដែលខំសម្តែងឲលះៗក្នុងបទញាក់នេះនៅតែជៀសមិនផុតពីការរិះគន់ដដែល។

តារាសម្តែងស្រីសម្តីផ្អែម កញ្ញាដួង ម៉ានិច បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង ក្រោយវីដេអូរាំគ្រលែងចង្កេះមួយត្រូវបានគេទម្លាយ ។ ក្រោយចេញក្បាច់រាំបែបសិចស៊ីនេះ នាងក៏លេចចេញការរិះគន់មួយចំនួនផងដែរ ប៉ុន្តែតារាស្រីរូបនេះលើកឡើងថា មិនមានអ្វីខុសទេ និងចាត់ទុកថា ជារឿងធម្មតា ។

បទ«រាំគ្រលែង» ក្នុងផលិតកម្មថោន ដែលជាស្នាដែនិពន្ធ និងច្រៀងដោយតារាចម្រៀងបែបយុវវ័យ លោកTO និងលោកTempo កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ។ បទនេះជាបទបែបសប្បាយៗជាមួយស្នាដៃនិពន្ធបទភ្លេងថ្មីដែលត្រៀមរាំលេងនាឱកាសចូលឆ្នាំថ្មីខាងមុខនេះ។

មានការគាំទ្របទចម្រៀងនេះក៏លេចចេញការរិះគន់ខ្លះៗពីអ្នកទស្សនាក្រោយពីគេបានឃើញក្បាច់រាំសិចស៊ីរបស់កញ្ញា ដួង ម៉ានិច ។ តារាស្រីល្បីឈ្មោះទាំងសិចស៊ីនិងពូកែរាំរូបនេះបានលើកឡើងថា មិនមានអ្វីហួសហេតុពេកទេនូវក្បាច់រាំបែបនេះ។

នាងថា កន្លងទៅបទនារីសក់ខ្លីក៏នាងធ្លាប់បង្ហាញក្បាច់រាំស្រដៀងគ្នាងនេះផងដែរ។ នាងថា បទនេះជាបទញាក់កន្ត្រាក់អារម្មណ៍ហើយចំណងជើងបទចម្រៀងក៏ដឹងដែរថា ត្រូវរាំនិងសម្តែងបែបម៉េចដូចនេះនាងស្នើឲ្យអ្នករិះគន់នាងគិតជាថ្មី ។ 

ទោះជាយ៉ាងណា នាងមិនបានវាយប្រហារទៅកាន់អ្នករិះគន់វិញទេ ប៉ុន្តែនាងស្នើឲ្យមានការបើកចិត្តទូលាយជាងនេះ ហើយនាងគិតថា មានតែអ្វីដែលប្លែកទេទើបទទួលបានការចាប់អារម្មណ៍ ប៉ុន្តែភាពប្លែកនេះក្នុងន័យសិល្បៈដែលមានដែនកំណត់ផងដែរ ។

នាងលើកឡើងដែរថា ទន្ទឹមនឹងមានការរិះគន់មួយចំនួនតូច ប៉ុន្តែមានការគាំទ្រជាច្រើនពីទស្សនិកជននិងមានអ្នកសសើរថា នាងរាំបានល្អ។

នាងរំពឹងដែរថា ការរិះគន់ចំពោះនាងនឹងត្រូវបានបាត់ទៅវិញក្រោយការបញ្ជាក់របស់នាង៕ក្នុងប៉ុន្មាន២ឆ្នាំចុងក្រោយនេះម៉ានិច្ចហាក់ហក់ឡើងសន្ទុះកេរ្តីឈ្មោះយ៉ាងលឿនដោយនាងទទួលបានការងារសម្តែងកុនជាបន្តបន្ទាប់ព្រមទាំងការងារសិល្បៈជាច្រើនទៀត។បែបនេះហើយទើបធ្វើឲមានរកនឹកស្ទីលប្លែកៗជាបន្តទៀតដើម្បីរកចំនុចទាក់ទាញពីទស្សនិកជនជាបន្តទៀត។                       

Tags:
  • ក្បាច់រាំ
  • ដួង មានិច្ច
  • រិះគន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥