MENU
តារាបីដួងរួមគ្នាហោះទៅបារាំងយប់មិញ ដើម្បីបង្ហាញទម្រង់សិល្បៈ ជូនខ្មែរអាណិកជន
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី១៤ មីនា ២០១៧, ០៨:១៩ | ៨២៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​ ដោយមានការសំណូមពរពីបងប្អូនរស់នៅប្រទេសបារាំងតារាចម្រៀងល្បីល្បាញបីដួងរួមមាន សុន ស្រីពេជ្រ ស៊ូ ដាណេនិងលោកជិន វឌ្ឍនាត្រូវរួមសហការគ្នាចេញទៅសម្តែងនៅប្រទេសបារាំងជូនខ្មែរនៅទីនោះដែលរំលេចនៅទម្រង់សិល្បៈខ្មែរបទចម្រៀងខ្មែរយ៉ាងច្រើនជូនអ្នកគាំទ្រសប្បាយរីករាយ។

តារាចម្រៀងពហុជំនាញក្នុងសិល្បពកញ្ញាស៊ូ ដាណេបានចាកចេញទៅសាងឈ្មោះនៅក្រៅប្រទេសម្តងទៀតហើយក្រោយបញ្ចេញស្នាដៃសិល្បៈក្នុងស្រុកបាន១ឆ្នាំជាង។ការចាកចេញទៅប្រទេសបារាំងលើកនេះជាមួយតារាល្បីឈ្មោះ២ដួងទៀតកញ្ញាស្រអែមស្រស់ដាណេនាងតាំងជំហរមុតមាំនិងជួយផ្សព្វផ្សាយរបាំខ្មែរមួយចំនួនឲទាក់ទាញក្រៅពការច្រៀងសម្តែង។ នារាត្រីថ្ងៃទី១៣ មិនា ឆ្នាំ២០១៧ តារាចម្រៀងបែបមនោសញ្ចេតនា៣ដួងដែលឆ្អិននិងស្ទាត់ជំនាញខ្លាំងលើបទចម្រៀងពីដើមរួមមានលោកជិន វឌ្ឍនា កញ្ញា សុន ស្រីពេជ្រ និងកញ្ញាស៊ូ ដាណេបានជម្រាបលាបងប្អូនសាច់ញាតិនិងមហាជនដែលគាំទ្រស្នាដៃសិល្បៈរបស់ពួកគេមួយរយៈដើម្បីចេញទៅសម្តែងនៅប្រទេសបារាំង១ខែកន្លះតាមសំណូមពរពុកម៉ែបងប្អូនរស់នៅទីនោះ។

បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញតារាចម្រៀងស៊ូ ដាណេដែលប្រឹងប្រែងតស៊ូក្នុងវិស័យដិល្បៈរហូតមានពន្លឺល្អទាំងក្នុងនិងសិល្បៈបានប្រាប់ថានាងនិងកញ្ញាសុន ស្រីពេជ្រ លោកជិន វឌ្ឍនាចេញទៅបារាំង១ខែកន្លះដោយយើងច្រៀងសម្តែងរហូតទាល់តែផុតបុណ្យឆ្នាំខ្មែរដោយគោលដៅទៅសម្តែងបុណ្យចូលឆ្នាំផងដែរ។រយៈពេលមួយខែកន្លះនាងនិងក្រុមការងារមានបទចម្រៀងជាច្រើនចែកជូនបងប្អូនខ្មែរនៅទីនោះកម្សាន្តព្រមទាំងឈុតឆាកសម្តែងសាច់រឿងខ្លះទៀតដែរ។នាងថាកម្មវិធីផ្សព្វផ្សាយស្តីពីពេលវេលាទៅសម្តែងនៅបារាំងខាងអ្នករៀបចំគេបានប្រូមូតកម្មវិធីរួចរាល់អស់ហើយថែមទាំងឆ្លងដល់ប្រទេសអាឡឺម៉ង់សម្តែងដែរហើយនិងប្រទេសក្បែរនោះទៀតផង។តារាត្រូវប៉ាន់នៅក្រៅស្រុកនេះថ្លែងថាសម្រាប់នាងសម្តែង១ខែកន្លះចប់មានស្ពនសឺរមួយទៀតនៅប្រទេសកាណាដាបានផ្តល់ទំនុកចិត្តដល់ទៅ៩០ភាគរយឲនាងបានសម្តែងនៅទីនោះដែលនាងមានជំនឿថាពិតជាមានសញ្ញាល្អចំពោញប្រទេសកាណាដា។តាមអ្វីដែលនាងបានដឹងនៅកាណាដាមានគោលដៅចម្បងគឺបង្ហាត់ក្មេងៗនៅទីនោះឲចេះរាំរបាំខ្មែរយើងដូចជាជូនពរ របាំនារីជាជួរ និងរបាំខ្មែរជាច្រើនទៀតដែលនាងមិនចង់ឲរាំចេះតែបានមិនមានភាពទន់ភ្លន់គ្រាដែលបងប្អូននៅទីនោះនៅតែរក្សាតម្លៃសិល្បៈខ្មែរជាដរាប ។ក្រៅពីបង្ហាត់របាំនាងក៍សម្តែងច្រៀងរាំដូចប្រទេសបារាំងដែរ។

គួរបញ្ជាក់ដែរថាកញ្ញាស៊ូ ដាណេក្រៅពីចេះច្រៀងនិងមានសំឡេងស្រដៀងអ្នកចម្រៀងប៉ែនរ៉ននាងក៍ជាសិល្បការិនីផ្នែកបុរាណចេះសម្តែងល្ខោន យីកេ សម្តែងតាមសាច់រឿងខ្មែរពីមុន ចេះស្មូត្រ ចេះច្រៀងបទប្រពៃណីបានយ៉ាងជំនាញរហូតអ្នកនៅក្រៅប្រទេសចង់បាននាងទៅសម្តែងជាបន្តបន្ទាប់។ប្លែកពីតារាសិល្បៈមួយចំនួនដាណេទៅក្រៅម្តងៗហោចណាស់៦ខែដោយកាក់កបមិនតិចនោះទេ។នាងធ្លាប់ចេញទៅអាមេរិក អូស្ត្រាលី និងបារាំងនិងគម្រោងចុងក្រោយប្រទេសកាណាដាដោយរំពឹងថានឹងបានវីសាតាមបំណង។                

Tags:
  • សិល្បៈ
  • តារា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥