MENU
លោក ម៉ៃ សុគន្ឋ មិនចុះចាញ់ការរិះគន់រឿង ចម្រៀងចម្លងពីថៃ
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី២៤ មីនា ២០១៧, ១៣:៥០ | ១,៣៩១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ប៉ុន្មានថ្ងៃនេះគេកត់សម្គាល់ថាតារាចម្រៀងលោក ម៉ៃ សុគន្ធ  ត្រូវបានវាយសំពងដោយការរិះគន់យ៉ាងពេញទំហឹង បន្ទាប់ពីបទចម្លងពីថៃរបស់លោករួមមានបទ«Number បេះដូង» និងបទ«សុំជាបុរសម្នាក់ក្នុងបេះដូងអូន» ដោយសារតែបទបកប្រែរបស់លោកត្រូវគេចម្លងទាំងស្ទីលសម្ដែង។ យ៉ាងណាមិញលោកបានឆ្លើយថាមិនញញើតនឹងការរិះគន់ទាំងនោះទេ ដោយសារតែលោកមានហេតុផលច្បាស់លាស់ក្នុងការផលិតចម្រៀងទាំងនោះ។

នៅលើហ្វេសប៊ុកស្ទើរតែដូចបាយពុះជាមួយនឹងការចែកចាយនូវបទចម្លងមួយចំនួនរបស់លោកម៉ៃ សុគន្ធ ដែលជាតារាចម្រៀងកុងត្រារបស់ផលិតម្ម Zoom ជាពិសេសគឺបទ«Number បេះដូង» ដែលត្រូវបានគេតិះដៀលថាជាបទដែលចម្លងគ្មានខ្វះចន្លោះ នឹងបទល្បីល្បាញរបស់ថៃ ដោយគ្រាន់តែប្ដូរពីតារាស្រី និងប្រុស។ អ្នករិះគន់ទាំងនោះ បានលើកឡើងថាលោកជាតារាទី១ ដែលមិនញញើតក្នុងការចម្លងបទរបស់ប្រទេសជិតខាង ហើយគ្មានគំនិតបង្កើតបទខ្លួនឯងដើម្បីវាយលុកទីផ្សារ។ អ្នកខ្លះបានទាំងវាយសំពងដោយសម្ដីធ្ងន់ៗមិនសមនោះទេ ខណៈដែលភាគីសាមីខ្លួនប្រកាសថាទទួលយក។

លោក ម៉ៃ សុគន្ធ និយាយថាលោកទទួលយកការរិះគន់ដែលបានលើកឡើង ប៉ុន្តែលោកមិនសប្បាយចិត្តជុំវិញការប្រមាថទាំងឡើយណា ដែលមានទស្សនៈមាក់ងាយនោះទេ។ លោកថាការចម្លងបទពីគ្នាទៅវិញទៅមក មិនមែនទើបតែមាននៅក្នុងវិស័យសិល្បៈនោះទេ គឺមានយូរយារមកហើយ។

លោកថាបរិបទនាពេលបច្ចុប្បន្នគឺបទOriginal   មានការទទួលស្គាល់ ប៉ុន្តែមិនមែនមានន័យថាតារាចម្រៀងទាំងអស់ មិនអាចច្រៀងបទចម្លងបានទេ។ លោកថាក្នុងនាមជាតារាចម្រៀងលោកទទួលច្រៀងទាំងអស់ មិនថាបទនិពន្ធថ្មី ឬបទចម្លង ជាពិសេសគឺបទចម្លងពីបរទេសទាំងឡាយណា ដែលមានបទភ្លេងល្អ ហើយត្រូវនឹងទឹកដមសំឡេងរបស់ខ្លួន។ លោកនិយាយ បើគ្រាន់តែច្រៀងបទបកប្រែ ហើយត្រូវគេមហាជនជេរប្រទិច គឺមិនខុសពីការរើសអើងចំពោះបទចម្រៀងរបស់បរទេសនោះទេ នៅក្នុងបរិបទដែលបទចម្រៀងរបស់ខ្មែរ ក៏ត្រូវបរទេសចម្លងយកទៅច្រៀងទៅវិញទៅមក។ លោកនៅតែអះអាងថានឹងបន្តច្រៀងបទចម្លង ជាពិសេសគឺបទដែលលោកគិតថាច្រៀងពីរោះ ហើយត្រូវទឹកដមសំឡេង ហើយលោកក៏នឹងត្រៀមបញ្ចេញបទផ្ទាល់ខ្លួនជាស្នាដៃកូនខ្មែរ។ ផ្ទុយពីបាក់ទឹកចិត្ត លោកម៉ៃ សុគន្ធ ប្រកាសថាសប្បាយចិត្តដែលការរិះគន់បានជួយអោយបទចំនួណ២បទរបស់លោកគឺបទ«Number បេះដូង» និងបទ«សុំជាបុរសម្នាក់ក្នុងបេះដូងអូន» មានគេស្គាល់ច្រើន។ ជាក់ស្ដែងរាល់ពេលលោកឡើងឆាកហើយច្រៀងបទទាំងនោះ គឺមានសន្ទុះគាំទ្រខ្លាំង៕                        

Tags:
  • ម៉ៃ សុគន្ឋ
  • ការរិះគន់
  • ថៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥