MENU
ឥណ្ឌា ជូនពរគ្រូបង្វឹកកម្ពុជាសំណាងល្អ ប៉ុន្តែមិនព្រមឱ្យចាញ់កម្ពុជា ងាយទេ
កីឡា | ថ្ងៃអង្គារ ទី២១ មីនា ២០១៧, ១៤:១២ | ៦០៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ លោក Stephen Constantine គ្រូជម្រើសជាតិក្រុមបាល់ទាត់ឥណ្ឌាបានថ្លែងក្នុងពិធីសន្និកាសែតប្រកាសប្រកួតសម្រាប់ថ្ងៃស្អែកថា លោកសូមជូនពរសម្រាប់គ្រូបង្វឹកថ្មីរបស់កម្ពុជាឱ្យសំណាងល្អប៉ុន្តែមកប្រកួតមិត្តភាពពិតមែនតែលោកមិនឱ្យចាញ់កម្ពុជាឡើយ។

គ្រូបង្គោលរបស់ឥណ្ឌារូបនេះបានបញ្ជាក់ថា សមាជិកក្រុមរបស់របស់លោកត្រៀមខ្លួនរួចសម្រេចហើយសម្រាប់ទទួលការប្រកួតមិត្តភាពជាមួយកម្ពុជាហើយលោកដឹងថា កម្ពុជាទទួលគ្រូបង្វឹកថ្មីហើយលោកសូមជូនពរឱ្យសំណាងល្អផងដែរ ប៉ុន្តែការមកប្រកួតលើកនេះក៏មិនចាញ់ដែរ។  សម្រាប់ការប្រកួតនេះពិតល្អប្រសើរជាងការប្រកួតជាមួយប្រទេសមីយ៉ាន់មី ហើយក្រុមបាល់ទាត់ឥណ្ឌាក៏ឃើញមានអ្វីផ្លាស់ប្តូរខ្លះផងដែរ នៅពេលក្រុមកម្ពុជាមានគ្រូបង្វឹកថ្មី។

លោក Stephen Constantine នៅតែអះអាងថា ក្រុមរបស់លោកមកទីនេះដើម្បីឈ្នះមិនមែនមកដើម្បីចាញ់នោះទេ ។ លោកជូនពរនាថ្ងៃនេះប៉ុណ្ណោះ មិនមែនមានន័យជូនពរសំណាងល្អសម្រាប់កម្ពុជានាថ្ងៃស្អែកនោះទេពីព្រោះថ្ងៃស្អែកនោះគឺប៉ះជាមួយក្រុមរបស់លោកដែលជារឿងអាក្រក់របស់កម្ពុជានិងគ្រូបង្វឹកថ្មី។

លោក ឡេអូណាដូ ល្វីស ដែលជាគ្រូបង្គោលថ្មីរបស់កម្ពុជាក្នុងពិធីនោះ បានបញ្ជាក់ផងដែរថា ជាការពិតក្រុមបាល់ទាត់ពិតជាយ៉ាងខ្លាំង ហើយមានខ្សែរប្រុយុទ្ធជាច្រើនរបស់ឥណ្ឌាដែលលេងក្នុងលីគរបស់អឺរ៉ុប សុទ្ធតែកីឡាករស៊ុតគ្រាប់បានជាច្រើន។ ប៉ុន្តែពេលនេះកម្ពុជាត្រូវក៏ផ្លាស់ប្តូរ ហើយថ្ងៃស្អែកក្រុមជម្រើសជាតិកម្ពុជានឹងបង្ហាញសមត្ថភាពរបស់យើងដែលមានអ្វីពិសេសមួយ សម្រាប់អ្នកគាំទ្រកម្ពុជាទាំងអស់គ្នា។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរវាងកម្ពុជានិង ឥណ្ឌា នឹងធ្វើការប្រកួតនៅពហុកីឡាដ្ឋាជាតិនាម៉ោង៦ល្ងាច ដោយក្រុមជម្រើសជាតិទាំងកីឡាករនិងគ្រូបង្វឹកសូមអំពាវនាវដល់ប្រជាជនខ្មែរ សូមទស្សនាផ្ទាល់ដើម្បីលើកទឹកចិត្តនិងគាំទ្រសមត្ថភាពកីឡាករកម្ពូជា៕ ដោយ បូរិន

                                                                                   

Tags:
  • ឥណ្ឌា
  • គ្រូបង្វឹក
  • កម្ពុជា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥