MENU
រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ នឹងប្រារព្ធថ្ងៃទី១៦មិថុនាខាងមុខនេះ
កីឡា | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ១៧:៣៣ | ៦០៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសក្នុងពិធីសន្និសីទកាសែតកាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី៧ នឹងធ្វើនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ ដែលចេញដំណើ និងបញ្ចប់នៅមុខព្រះបរមរាជវាំង។  

អគ្គលេខារូបនេះ បានបញ្ជាក់ថាព្រឹត្តិការណ៍មាន គោលបំណងដើម្បីអបអរសាទរព្រះរាជពិធី បុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរ ។ការរត់នេះដើម្បីទីក្រុងស្អាតនិងបៃតងរត់ដើម្បីសប្បុរសធម៌ រកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ និងជួយដល់សង្គម ។

លោក វ៉ាត់ ចំរើន បានអំពាវនាវថា សូមប្រញាប់រួសរាន់ អ្នកដែលចង់ចូលរួមក្នុងព្រឹត្តិការណ៍ នេះសូមមកចុះឈ្មោះឲ្យបានប្រញាប់ប្រញាល់កុំអោយខកខាន។  គិតត្រឹមពេលនេះមានជនបរទេសប្រមាណ២០០នាក់ហើយដែលមកពី២៦ប្រទេសបានចុះឈ្មោះចូលរួម ហើយកម្ពុជាវិញក៏មានប្រមាណ៣០០នាក់ដែរ ។ លោកនឹងខំធ្វើឲ្យព្រឹត្តិការណ៍ភ្នំពេញម៉ារ៉ាតុងនេះឲ្យកាន់តែមានទំំហំធំដូច ព្រឹត្តិការណ៍ញូយ៉កម៉ារ៉ាតុង តូក្យូម៉ារ៉ាតុង ប៉ារីសម៉ារ៉ាតុង ឬ ប៉េកាំងម៉ារ៉ាតុង ដែកលើកនេះក៏ជាព្រឹត្តិការណ៍កីឡាដើម្បី គោលដៅទេសចរណ៍ ។

សូមបញ្ជាក់ថា  ព្រឹត្តិការណ៍នេះមានរត់ចម្ងាយ២១គីឡូម៉ែត្រ ពាក់កណ្ដាលម៉ារ៉ាតុង រត់១០គីឡូម៉ែត្រ និងរត់កំសាន្តជាលក្ខ ណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ ។ ចំពោះតម្លៃបង់សិទ្ធចូលរួមចម្ងាយ២១គីឡូម៉ែត្រសម្រាប់ជនបរទេស៤០ដុល្លារ កម្ពុជា១៥ដុល្លារ , ១០គីឡូ ម៉ែត្រជនបរទេស៣០ដុល្លារ កម្ពុជា១០ដុល្លារ និង៣គីឡូម៉ែត្រ ជនបរទេស១០ដុល្លារ និង កម្ពុជា៥ដុល្លារ ហើយ សម្រាប់ជនជាតិខ្មែរស្រាប់រត់៣គីឡូម៉ែត្រជួនកាលមិនទាំងយកលុយផងទេ ។ ដោយ បូរិន

                                              

Tags:
  • រត់ប្រណាំង
  • ម៉ារ៉ាតុង
  • ប្រារព្ធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥