MENU
ពានកីឡាករបាល់ទាត់​ឆ្នើមជាងគេ​លើពិភពលោក ឆ្នាំ ២០១៥ បានទៅលើ Lionel Messi ( មានវីឌីអូ
)
កីឡា | ថ្ងៃអង្គារ ទី១២ មករា ២០១៦, ១០:៥៤ | ១,០៨០ ដង | ចុចបញ្ចេញមតិ (០)

រូបភាពពី skysports ខណះ Messi កាន់ពាន

នេះជាលើកទី៥ហើយ សម្រាប់កីឡាករលំដាប់ពិភពលោក Lionel Messi ដែលបានលើកពាន កីឡាករឆ្នើមជាងគេលើពិភពលោក (2015 FIFA Ballon d'Or award)។ Messi បានលើកពាន ៤ ដងផ្ទួនៗគ្នារួចមកហើយកាលពីឆ្នាំ ២០០៩ ដល់ ២០១២ ប៉ុន្តែត្រូវបានដណ្តើមដោយ Ronaldo កាលពីឆ្នាំ ២០១៣ និង ២០១៤។

គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ មានការបោះឆ្នោត ជ្រើសរើសកីឡាករឆ្នើមពិភពលោក ក្នុងពិធីជួបជុំប្រចាំឆ្នាំ នៅទីក្រុង ហ្សើរិច នៃប្រទេសស្វីស។ ការបោះឆ្នោតបានធ្វើឡើងដោយមានការចូលរួមពី ក្រុមអ្នកការសែត គ្រូបង្វឹកអន្តរជាតិ និងប្រធានក្រុមក្លឹបជាច្រើន ហើយក្នុងនោះមានកីឡាករល្បីឈ្មោះ ៣នាក់ចូលរួមប្រកួត គឺ Messi Ronaldo និង Neymar

តាមរយៈការបោះឆ្នោត Messi បានទទួលការបោះឆ្នោតច្រើនជាងគេគឺ ៤១.៣៣ ភាគរយ ខណៈ Ronaldo ទទួលបាន ២៧.៧៦ ភាគរយ និង Neymar ទទួលបាន ៧.៨៦ ភាគរយ។

ភ្លាមៗបន្ទាប់ពីលទ្ធផលត្រូវបានប្រកាស Messi ត្រូវបានអញ្ជើញអោយឡើងវេទិការដើម្បី និយាយទៅកាន់អ្នកគាំទ្រ និងអ្នកចូលរួម។ Messi បាននិយាយថា “នេះគឺជាឳកាសដ៏ពិសេសបំផុត ដែលខ្ញុំអាចត្រលប់មកឈរលើវេទិការនេះម្តងទៀត ដោយឈ្នះបានពាននេះសារជាថ្មី” ។ Messi បន្តថា “វាពិតជាមិនគួរអោយជឿថា ខ្ញុំអាចទទួលពាននេះជាលើកទី៥ ហើយវាពិតជាពិសេសលើសពីអ្វី ដែលខ្ញុំសុបន្តិទៅទៀត។ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណ អ្នកដែលបានបោះឆ្នោតជ្រើសរើសរូបខ្ញុំ ហើយខ្ញុំក៏សូមអរគុណ ដល់មិត្តរួមក្រុមទាំងអស់ ព្រោះខ្ញុំពិតជាមិនអាចមានឳកាសនេះទេ ប្រសិនបើគ្មានពួកគាត់។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ វិស័យបាល់ទាត់ ដែលបានផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាននៅពេលនេះ ទាំងរឿងល្អ និងអាក្រក់ ព្រោះវាបានធ្វើអោយខ្ញុំរីកចម្រើន និងផ្តល់មេរៀនអោយខ្ញុំលើសលុប។”

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ skysports

Tags:
  • Ballon d’Or
  • កីឡាករឆ្នើម
  • Messi
  • Lionel Messi
  • Neymar
  • Ronaldo
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥