MENU
កីឡាហែលទឹកនិងអត្តពលកម្ម មានអាទិភាពមុនគេក្នុង ស៊ីហ្គេមឆ្នាំ២០២៣
កីឡា | ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ០៩:៣១ | ៥៧១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងក្នុងសន្និសីទសារព័តមានថា យើងត្រូវរៀបចំរចនាសម្ព័ន្ធ នឹងទីលានប្រកួត សម្រាប់ប្រភេទកីឡាទាំងអស់ ដោយក្នុងនោះកីឡាទាំងអស់គឺមានតែកីឡាហែលទឹក និងអត្តពលកម្មទេដែលមានអាទិភាពមុនគេ ហើយប្រភេទកីឡាក្នុងសាល ឬក្រៅសាល មានគ្រប់ស្តង់ដារកម្រិតអន្តរជាតិ។

ព្រឹត្តិការណ៍ស៊ីហ្គេមនេះលោក ថោង ខុនមានទិសដៅបន្ថែម៣ចំណុច ទៀតដើម្បីឆ្ពោះទៅកាន់ភាពជោកជ័យ នៅឆ្នាំ ២០២៣ គឺទី ១ ក្នុងនាមជាម្ចាស់ផ្ទះយើងត្រូវកំណត់ជ្រើសយកប្រភេទកីឡាឲ្យបានយ៉ាងតិច ២២ ប្រភេទ ក្នុងនោះកំណត់យកកីឡាវប្បធម៌ប្រពៃណី មានសក្តានុពលរបស់ម្ចាស់ផ្ទះ ប្រភេទកីឡាលេងក្នុងតំបន់ និងក្នុងទ្វីប ព្រមទាំងកីឡាក្នុងអូឡាំពិកផងដែរ។

ទី ២ សម្ភារសម្រាប់ហ្វឹកហាត់ និងបម្រើការប្រកួត ក្នុងនោះមានកីឡាជំនាញកម្រិតខ្ពស់។ ហើយទី ៣ យើងត្រូវបណ្តុះបណ្តាលធនធានមនុស្ស មានគ្រូបង្វឹក អត្តពលិក មន្ត្រីដឹកនាំកីឡា ចៅក្រមអាជ្ញាកណ្តាល ព្រមទាំងបង្កើតឲ្យ មានព្រឹត្តិការណ៍កីឡាជាតិ (National Games) ២ ឆ្នាំឲ្យបានម្តងគឺពីឆ្នាំ ២០១៦ ដល់ ២០២២ ។

សូមរំលឹកថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លៀបបានមានប្រសាស្តថាព្រឹត្តិការណ៍ឆ្ពោះទៅស៊ីហ្គេម លើក ៣២ នៅកម្ពុជានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការលើកពីកេរ្តិ៍ឈ្មោះ និងកម្លាំងថាមពល ដែលត្រូវបង្ហាញពិភពលោកឲ្យឃើញពីវប្បធម៌ទេសចរណ៍ សេដ្ឋកិច្ចនៅក្នុងសង្គមខ្មែរដ៏រុងរឿងថ្កើងថ្កានបន្ថែមទៀត ហើយលោក បានបន្ថែមនូវពាក្យស្លោកមួយសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ នេះថា៖ (គ្មានអ្វីប្រសើរជាងកីឡា គ្មានអ្វីថ្លៃថ្លាជាងកិត្តិយស គ្មានអ្វីខ្ពង់ខ្ពស់ជាងជាតិរុងរឿងថ្កុំថ្កើងនោះឡើយ)៕ដោយ បូរិន

                       

Tags:
  • កីឡា
  • អត្តពលកម្ម
  • អាទិភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥